សេដ្ឋកិច្ចពិភពលោកសប្ដាហ៍នេះ
ទីក្រុងវ៉ាស៊ីនតោន ៖ ការបញ្ជាទិញទំនិញរោងចក្ររបស់អាមេរិកកើនឡើងច្រើនបំផុតក្នុងរយៈពេលបីខែគិតត្រឹមខែកុម្ភៈ ប៉ុន្តែការវិនិយោគផ្នែកពាណិជ្ជកម្មធ្លាក់ចុះ១,៣% ។
ទីក្រុងវ៉ាស៊ីនតោន ៖ ការបញ្ជាទិញទំនិញរោងចក្ររបស់អាមេរិកកើនឡើងច្រើនបំផុតក្នុងរយៈពេលបីខែគិតត្រឹមខែកុម្ភៈ ប៉ុន្តែការវិនិយោគផ្នែកពាណិជ្ជកម្មធ្លាក់ចុះ១,៣% ។
ទីក្រុងវ៉ាស៊ីនតោន ៖ ការបញ្ជាទិញទំនិញរោងចក្ររបស់អាមេរិកកើនឡើងច្រើនបំផុតក្នុងរយៈពេលបីខែគិតត្រឹមខែកុម្ភៈ ប៉ុន្តែការវិនិយោគផ្នែកពាណិជ្ជកម្មធ្លាក់ចុះ១,៣% ។
ទីក្រុងឡុង ៖ អង់គ្លេសនិងចិនបានចុះកិច្ចព្រមព្រៀងសេវាកម្មត្រួតពិនិត្យការដោះដូរប្រាក់យន់ជាលើកដំបូងនៅក្រៅតំបន់អាស៊ី នេះបើយោងតាមរដ្ឋាភិបាលអង់គ្លេស ។
ទីក្រុងហ្សឺណែវ ៖ ចិនបានលុបចោលច្បាប់ពាណិជ្ជកម្មពិភពលោកដោយការដាក់កំហិតការនាំចេញធាតុគីមីកម្រនៅលើផែនដី រ៉ែលោហៈtungsten និងលោហធាតុ molybdenum ។ នេះគឺជាវិធានការមួយដែលផ្តល់ផលប្រយោជន៍ច្រើនដល់ក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក ។
ទីក្រុងកៀវ ៖ ប្រទេសអ៊ុយក្រែនបានព្រមព្រៀងដំឡើងថ្លៃឧស្ម័នរហូតដល់៥០%ដើម្បីបំពេញតាមលក្ខខណ្ឌកម្ចីឥណទានពីមូលនិធិ
រូបិយវត្ថុអន្តរជាតិ ។
ទីក្រុងមូស្គូ ៖ នាយកប្រតិបត្តិក្រុមហ៊ុនSiemensបានប្រាប់លោកប្រធានាធិបតីវ្លាឌីមៀរ ពូទីន ថា ក្រុមហ៊ុនឧស្សាហកម្មធំបំផុតរបស់អាល្លឺម៉ង់មួយនេះគ្រោងវិនិយោគរយៈពេលវែងនៅក្នុងប្រទេសរុស្ស៊ី ។ នេះជាសញ្ញាសំខាន់មួយនៃទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចរុស្ស៊ីបើទោះបីជាមានកំហឹងខ្លាំងលើអន្តរាគមន៍របស់ខ្លួននៅតំបន់គ្រីមេក៏ដោយ ។
ទីក្រុងប៉ារីស ៖ ចំនួនអ្នកអត់ការងារធ្វើនៅបារាំងកើនឡើង០,៩% ដល់៣,៣៤លាននាក់កាលពីខែកុម្ភៈ ។
ទីក្រុងយ៉ាងហ្គោន ៖ ប្រទេសមីយ៉ាន់ម៉ាបានចុះឈ្មោះក្រុមហ៊ុនផលិតថាមពលធំៗបីគឺក្រុមហ៊ុនChevron, Shell និងTotal ក្នុងចំណោមក្រុមហ៊ុនដែលឈ្នះការដេញថ្លៃសិទ្ធិរុករកប្រេងនិងឧស្ម័នក្នុងសមុទ្រ ។ នេះជាពន្លឺនៃក្តីសង្ឃឹមលើធនធានធម្មជាតិរបស់ខ្លួនដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។
ទីក្រុងប៉ារីស ៖ ទីក្រុងប៉េកាំង និងទីក្រុងប៉ារីស បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ១៨ពាន់លានអឺរ៉ូនៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន នៅក្នុងអ្វីដែលលោកប្រធានាធិបតីហ្រ្វង់ស្វ័រ ហូឡង់ ថ្លែងថានឹងនាំមកនូវកំណើនដែលត្រូវការបំផុត។
បុរីញូវយ៉ក ៖ ក្រុមហ៊ុនKing Digitalដែលជាក្រុមហ៊ុនផលិតវីដេអូហ្គេមល្បីល្បាញបំផុតឈ្មោះCandy Crushបានធ្លាក់ថ្លៃនៅពេលពេលជួញដូរលើកដំបូងក្នុងផ្សារហ៊ុនទីក្រុងញូវយ៉ក ។
ទីក្រុងឡុង ៖ ទីផ្សារធានារ៉ាប់រងចាស់វស្សារបស់អង់គ្លេសLloyd’s of Londonនិយាយថាឆ្នាំ២០១៣ ជាឆ្នាំផ្តល់ប្រាក់ចំណេញច្រើនបំផុតរបស់ខ្លួនចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុ ៕
ចែករំលែកព័តមាននេះ