ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​CRV បើក​លឿន​ជ្រុល​ទៅ​​បុក​ម៉ូតូ​ស្កុប​ពី​ ចំ​ពីក្រោយ​ពេញទំហឹង​ របួស​ធ្ងន់​១​ រួច​បើក​រត់​គេច​បាត់​ស្រមោល​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ស្កុប​ពី​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1BQ-7946 ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ខាង​លិច​គល់​ស្ពាន​អាកាស​ ៧មករា​ ស្រាប់​តែ​មាន​រ​ថយន្ត​CRV ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ មិន​ចាំ​ស្លាក​លេខ​ បើក​បរដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​យ៉ាង​លឿន​មក​បុកចំ​ពី​ក្រោយ​ម៉ូតូ​ពេញ​ទំហឹង​តែ​ម្តង​ ហើយ​រថ​យន្ត​បង្ក​បាន​បើក​រត់​គេច​បាត់​ស្រមោល​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ០៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២​ ធ្នូ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​រថ​យន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​ត្រូវ​ប៉ូលិស​​ក្រោម​ស្ពាន​អាកាស​ ៧មករា​ អូស​មក​រក្សា​ទុក​នៅក្រោម​ស្ពាន​អាកាស​ រង់​ចាំ​សាច់​ញាតិ​មក​ទទួល​យក​ទៅ​៕