ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ២គ្រឿងបុ.កគ្នា លើផ្លូវជាតិលេខ៤ ឆ.ក់យកជីវិតយុវជន៣នាក់ និងរបួសធ្ងន់ម្នាក់​

12 ម៉ោង មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បុក​គ្នា​យ៉ាង​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ហេតុ​ការណ៍​​ខាងលើ​នេះ​បាន​កើត​មាន​ឡើងនៅ​ថ្ងៃ​ទី​១៩. កញ្ញា…

​ខេត្តព្រះសីហនុ ៖ ​មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បុក​គ្នា​យ៉ាង​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ហេតុ​ការណ៍​​ខាងលើ​នេះ​បាន​កើត​មាន​ឡើងនៅ​ថ្ងៃ​ទី​១៩. កញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ១០និង​១០​នាទី​ព្រឹក លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១៥-២១៦ ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង បង្ក​ដោយ​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA DREAM (​សេរី​២០១៧) ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ 1R-3615 ដែល​មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ ឃាន ឃី ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ និង​អ្នក​រួម​ដំណើរ​០១​នាក់​ទៀត​ឈ្មោះ ហ៊ា​ម ពន្លក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​ទាំង​០២​ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លុះ​មក​ដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ចំណោត និង​ផ្លូវ​កោង បាន​ឡើង​វ៉ា​ជែង ខណៈ​ពេល​នោះ​មាន​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA DREAM (​សេរី​ឆ្នាំ​២០២៤) ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1KK-1195 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បើកបរ​ដោយ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស
និង​អ្នក​រួម​ដំណើរ​ចំនួន​០១​នាក់​ទៀត​ឈ្មោះ រ៉​ន រ៉ុ​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំង​០២​ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​បុក​ចំ​ពី​ខាង​មុខ​ពេញទំហឹង​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ចំនួន ០៣​នាក់ និង​រង​របួស​ចំនួន​០១​នាក់ រួមមាន
១-​ឈ្មោះ ឃាន ឃី អ្នកបើកបរ​ម៉ូតូ DREAM(​សេរី​ឆ្នាំ​២០១៧) (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) ។
២-​ឈ្មោះ ហ៊ា​ម ពន្លក អ្នក​រួម​ដំណើរ​ម៉ូតូ​DREAM (​សេរី​ឆ្នាំ​២០១៧) (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) ។

៣-​អ្នកបើកបរ​បើកបរ​ម៉ូតូ DREAM(​សេរី​ឆ្នាំ​២០២៤)​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) ។
៤-​ឈ្មោះ រ៉​ន រ៉ុ​ម អ្នក​រួម​ដំណើរ​ម៉ូតូ​DREAM (​សេរី​ឆ្នាំ​២០២៤) រង​របួសធ្ងន់ (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​) ។

បច្ចុប្បន្ន សាកសព​បាន​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​(​ម៉ូតូ​) បាន​យក​មក​រក្សារ​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ដ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ