ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់បានស្លាប់បាត់ជីវិតភ្លាមៗនិងកន្លែងកើតហេតុដោយជិៈម៉ូតូបុកគោយន្តដែលបត់ទទឹងផ្លូវពេលយប់គ្មានភ្លើងនិងចំណាំងផ្លាតដែលកើតឡើងនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤តាមផ្លូវជាតិស្ថិតភូមិខ្ទុមជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ជនរងគ្រោះ២នាក់មាន១.ឈ្មោះ មោល ព្រឹម ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិចកលិច ២.ឈ្មោះ ថា ផៅវី ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
អ្នកឃើញហេតុការណ៍ប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានគោយន្តកន្ត្រៃដឹកស្រូវមកលក់ហើយត្រឡប់ទៅវិញបានបើកចេញពីកន្លែងលក់ស្រូវប្រមាណជាង១០ម៉ែត្រនៅខាងកើតផ្លូវហើយបានបត់ទទឹងផ្លូវទាំងកណ្តាលយប់ដែលគ្មានភ្លើងស្តប់និងបិតចំណាំងផ្លាតត្រូវយុវជន២នាក់ជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបាត់ដំបង1P-3612បានបុកគោយន្តចំហៀងខាងឆ្វេងបណ្តាលស្លាប់២នាក់បាត់បង់ជីវិតនិងកន្លែងកើតហេតុហើយអ្នកបើកបរគោយន្តបានគេចខ្លួនបាត់បន្សល់ទុកគោយន្តក្បែរកន្លែងកើតហេតុ។
ភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរី បានចុះមកពិនិត្យវាស់វែងបានប្រាប់ថាមូលហេតុគ្រោះចរាចរណ៍កើតឡើងបណ្តាលស្លាប់យុវជន២នាក់និងកន្លែងគឺបណ្តាលគោយន្តកន្ត្រៃដឹកស្រូវមកលក់ហើយបត់ឆ្លងផ្លូវពេលគ្មានទាំងភ្លើងស្តប់និងចំណាំងផ្លាតគ្មានអ្នកផ្តល់សញ្ញាទើបយុវជន២នាក់ជិៈម៉ូតូលឿនបុកពេញទំហឹងបណ្តាលស្លាប់២នាក់និងកន្លែងខូចខាតម៉ូតូស្ទើទាំងស្រុងហើយអ្នកបើកបរគោយន្តគេចខ្លួនបាត់តែដឹងអត្តសញ្ញាអ្នករស់នៅក្នុងភូមិកើតហេតុតែម្តង។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ក្រោយមន្ត្រីជំនាញពិនិត្យវាស់វែងហើយជមនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត២នាក់និងកន្លែងត្រូវបានប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍និងម៉ូតូរងគ្រោះដែលខូចខាតស្ទើទាំងស្រុងនិងគោយន្តបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ