ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ប្រជា​ការពារ​ម្នាក់​បាត់ប.ង់ជីវិ.តក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក

3 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ដល់​ប្រជា​ការពារ​ម្នាក់​ដែល​មាន​ជីវភាព​ខ្វះខាត​ ខណៈពេល​ជិះទូក​ម៉ាស៊ីន​ត្រឡប់​មក​ពី​រក​ត្រី​វិញ​ បាន​ជួបគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​​​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ ចំណែក​ភាគី​ទូក​ម្ខាង​ទៀត​បាន​បើក​គេចខ្លួន​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលាម៉ោង​៣​និង​៣០​នាទី​យប់​ទៀត​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៦​កញ្ញា ២០២៤​នៅ​ចំណុច​បឹង​ជ្រោយ ស្ថិត​ក្នុងភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ…

ខេត្តកំពង់ចាម​: ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ដល់​ប្រជា​ការពារ​ម្នាក់​ដែល​មាន​ជីវភាព​ខ្វះខាត​ ខណៈពេល​ជិះទូក​ម៉ាស៊ីន​ត្រឡប់​មក​ពី​រក​ត្រី​វិញ​ បាន​ជួបគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​​​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​ ចំណែក​ភាគី​ទូក​ម្ខាង​ទៀត​បាន​បើក​គេចខ្លួន​បាត់​។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលាម៉ោង​៣​និង​៣០​នាទី​យប់​ទៀត​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៦​កញ្ញា ២០២៤​នៅ​ចំណុច​បឹង​ជ្រោយ ស្ថិត​ក្នុងភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា​:​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​កើតឡើង រវាងទូក​និង​ទូក​បាន​បុក​គ្នា​បណ្ដាល​ឱ្យ ជន​រង​គ្រោះ​ឈ្មោះ ផា​ន លី​ម ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ធ្លាក់​ពីលើ​ទូក ចូល​ទឹក​លង់​ស្លាប់ ខណ​:​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​រក​ត្រី​វិញ​។​ចំណែក​ភាគី​ទូក​ម្ខាង​ទៀត​បាន​បើក​គេចខ្លួន​បាត់​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៧​កញ្ញា ពុំ​ទាន់​ស្រាវជ្រាវ​ឃើញ​នៅឡើយ​ទេ​។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា​រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៧ កញ្ញា ទើប​រក​សាកសព​ឃើញ​នៅ​ត្រង់​កន្លែង​គ្រោះថ្នាក់​នោះ​។ ផ្អែក​តាម​គណៈកម្មការ​ត្រួតពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា សព​ពិតជា​ស្លាប់​ដោយសារ​ទូក​បុក​គ្នា​ប្រាកដ​មែន មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។

សូម​បញ្ជាក់​ថា​ជា​រៀងរាល់ថ្ងៃ​ទំនេរ​ពី​ការងារ​បុរស​រូប​នេះ​តែងតែ​ទៅ​រាយ​មង​ដាក់​ត្រី នៅ​ឯ​បឹង​ដើម្បី​យក​មក​គ្រាន់​ធ្វើ​ម្ហូបអាហារ​សម្រាប់​ជួយ​សម្រាល​ជីវភាព​គ្រួសារ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាង​ថា​បុរស​ដែល​ស្លាប់​នេះ​គឺជា​ប្រជា​ការពារ ហើយ​មាន​ចរិត​ស្លូតបូត​គួរ​ឱ្យ​រាប់អាន​ទៀត​ផង​។​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូក​នេសាទ​បុក​គ្នា​នៅ​លើ​ផ្ទៃ​ទឹក​បឹង​នេះ​គេ​មិនដឹង​ថា​ភាគី​ទូក​ម្ខាង​ទៀត​នៅ​ទីណា​នោះ​ទេ​ ។​ ព្រោះតែ​យប់​ណាមួយ​គ្រោះថ្នាក់​នេះ​កើតឡើង​ពេល​យប់​អ្នក​រង​គ្រោះ​ជិះទូក​ម៉ាស៊ីន​តែ​ម្នាក់ឯង​ទៀត​។​ដោយ​មិន​មាន​សាក្សី​ណា​ម្នាក់​បានឃើញ​នោះ​ទេ​តែ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​ទូក​របស់​អ្នក​រង​គ្រោះ​បង្ហាញ​ថា​ពិតជា​បាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្ទៃ​ទឹក​ដោយ​ពិតប្រាកដ​មែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ