ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ បុក​គូទ​រថយន្ត​ម៉ាក CHEVROLET ពេញទំហឹង​ជ្រុលទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត រង​របួសបុរស​ម្នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ ធុន​ធ្ងន់ ១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក CHEVROLET មួយ​គ្រឿង​ពេញទំហឹង បណ្តាល​អោយ​វិល​១​ជុំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ ធុន​ធ្ងន់ ១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក CHEVROLET មួយ​គ្រឿង​ពេញទំហឹង បណ្តាល​អោយ​វិល​១​ជុំ ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត បង្ក​អោយ​អ្នកបើកបរ​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ។

ហេតុការណ៍​គ្រោះថ្នាក់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ នៅ​ត្រង់​ចំណុច​មុខ​វត្ត​ពូន​ភ្នំ ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ សណ្តោង​កន្ទុយ ដឹក​ទំនិញ​មួយ​គ្រឿ ពណ៌​ទឹកប្រាក់​លាយ​ខៀវ ពាក់​ស្លាក​លេ​ត្ប​ង​ឃ្មុំ 3A-2160 ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​មាន​រថយន្ត​ម៉ាក CHEVROLET​ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ 2AF-7289 មួយ​គ្រឿង បើក​ស្របគ្នា​នៅ​ពីមុខ បង្អង់​ល្បឿន ប្រុង​បត់​ឆ្វេង​ឆ្លងផ្លូវ ក៍​ត្រូវ​បុក​ពេញ​ទំ​ពេញ​បណ្តាល​អោយ​វិល​១​ជុំ ទៅ​ប៉ះ​រថយន្ត​១​គ្រឿង​ទៀត មិន​ចាំ​ម៉ាក កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​ដៅ​គ្នា បណ្តាល
អោយ​បុរស​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។ បន្ទាប់​ពី​កើត រថយន្ត​មួយ​គ្រឿង ដែល​មាន​មនុស្ស​រង​របួស ក៏​បាន​បើក​ទៅ​បាត់ នៅ​សល់​តែ​រថយន្ត​២​គ្រឿង​នៅ​កន្លែង​កើតហេតុ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

រថយន្ត​ទាំង​២ ត្រូវ​បាន​នគរបាល​មូលដ្ឋាន ចុះ​ទៅ​វាស់វែង បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ដោះ​ស្រាវ​រង​ការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ