ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកយាយដឹកដៃចៅឆ្លងផ្លូវ ជួបគ្រោះអកុ​សល​ត្រឹមមួយប៉ប្រិចភ្នែក

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​លោកយាយម្នាក់​នាំ​ចៅស្រី​ឆ្លងផ្លូវ ស្រាប់តែ​ត្រូវ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ទាំង​កំរោល បណ្តាល​ឲ្យ​ស្លាប់ ​ចំណែកចៅស្រីរងរបួសធ្ងន់​ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ ៖ មានករណី​លោកយាយម្នាក់​នាំ​ចៅស្រី​ឆ្លងផ្លូវ ស្រាប់តែ​ត្រូវ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ទាំង​កំរោល បណ្តាល​ឲ្យ​ស្លាប់ ​ចំណែកចៅស្រីរងរបួសធ្ងន់​ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង OCIC ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ លោកយាយរង​គ្រោះ ដែល​ជា​អ្នកលក់​បាយ​ឆា​តាម​ចិញ្ចើម​ផ្លូវ បាន​នាំ​ចៅស្រី​ឆ្លងផ្លូវ ទៅ​គោលដៅ​ម្ខាង​ទៀត ដែល​ជា​កន្លែង​លក់ដូរ​របស់​កូន​គាត់ ព្រោះ​នៅ​កន្លែង​គាត់មាន​មូស ខ្លាច​មូស​ខាំ​ចៅរបស់​​គាត់ ។ លុះ​ស្ត្រី​រង​គ្រោះ​បោះ​ជំ​ហ៊ាន​ឆ្លងផ្លូវ​តែ​មិន​ទាន់​បាន​១​ជំ​ហ៊ាន​ស្រួលបួល​ផង ក៏​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ាក FORD RANGER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-3081 បើកបរ​ក្នុង​ល្បឿន​លឿន បោះពួយ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ OCIC មក​បុក​លោកយាយរង​គ្រោះ និង​ចៅស្រី យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​​លោកយាយ​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ ចំណែក​ចៅស្រី​អាយុប្រមាណ​១​ខួប​បាន​រង​របួសធ្ងន់​។

បន្ទាប់​ពី​បុក​រួច​រ ថយន្ត​ក៏​បន្ត​បើក​ទៅ​មុខ​ជិត​៣០​ម៉ែត្រ ទើប​ឈប់​បណ្តាល​ឲ្យ​សព​ស្ត្រី​ចំណាស់​ដែល​ដោយ​ជាប់​មក​ជាមួយ​រថយន្ត​នោះ​ធ្លាក់​នៅ​ផ្លូវ​តែ​ម្តង ចំណែក​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​ខ្លួន​ម្ចាស់​រថយន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរ​នាំ រីឯ​សព​​លោកយាយ​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល និង​រៀបចំ​យក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ចៅស្រី​ដែល​មាន​អាយុប្រមាណ​១​ខួប ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ ចំពោះ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វី​ធិ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ