ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ ២នាក់ ស្រវឹង​ស្រា​ជោក​ជាំ​ជិះ​ម៉ូតូ​​​ជ្រុល​ទៅ​បុក​របង​ផ្ទះ​លក់​ចាប់​ហួយ​របួស​ធ្ងន់​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ យុវជន​ ២នាក់​ ស្រវឹង​ស្រា​ជោក​ជាំ​​ជិះ​ម៉ូតូ​ឌ្រីម​C125​ ១គ្រឿង​​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​​ផ្លូវ​១៨២​ ជា​ចំណុច​ផ្លូវ​កោង​កាច់​ចង្កូត​មិន​ទាន់​ ក៏ជ្រុល​ទៅ​​បុក​របង​ផ្ទះ​លក់​ចាប់​ហួយ​មួយ​កន្លែង​យីហោ​ ស្រី​លីន​ បណ្តាល​ឲ្យ​ដួល​​បោក​ខ្ទប់​នឹង​របង​ផ្ទះ​របួស​ធ្ងន់​ទាំង​ ២នាក់​ តែម្តង​។

រាជធានី​ភ្នំពេញ​ ៖ យុវជន​ ២នាក់​ ស្រវឹង​ស្រា​ជោក​ជាំ​​ជិះ​ម៉ូតូ​ឌ្រីមC125​ ១គ្រឿង​​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​​ផ្លូវ​១៨២​ ជា​ចំណុច​ផ្លូវ​កោង​កាច់​ចង្កូត​មិន​ទាន់​ ក៏ជ្រុល​ទៅ​​បុក​របង​ផ្ទះ​លក់​ចាប់​ហួយ​មួយ​កន្លែង​យីហោ​ ស្រី​លីន​ បណ្តាល​ឲ្យ​ដួល​​បោក​ខ្ទប់​នឹង​របង​ផ្ទះ​របួស​ធ្ងន់​ទាំង​ ២នាក់​ តែម្តង​។

​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣ និង​​​ ០៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ ធ្នូ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើតហេតុ​ យុវជន​រ​ងគ្រោះ​ទាំង​ ២នាក់​ ត្រូវ​រថ​យន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​​ទឹក​ល្អក់​ទី២​ ដើម្បី​រង់​​ចាំ​ម្ចាស់​មក​ទទួល​យក​ទៅ​៕