ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​លើក​ទី​9​នៅ​កោះ​បាលី​

10 ឆ្នាំ មុន

សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ WTO លើក​ទី​៩​ បាន​បើក​ធ្វើ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ ធ្នូ​ នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​គោល​បំណង​ជំរុញ​កិច្ច​ចរចា​ពាណិជ្ជ​កម្ម​ក្រុង​ដូហា​ ដោយ​​ប៉ុន​ប៉ង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មួយ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​៤​ថ្ងៃ​នោះ​ ។​

រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​របស់​ប្រទេស​ទាំង​១៥៩​ជា​សមាជិក​របស់​ WTO នឹង​ខិត​ខំ​​លុប​បំបាត់​ចោល​ភាព​ទ័ល​ច្រក​ខាង​ពាណិជ្ជ​កម្ម​ ហើយ​នឹង​បង្ហើយ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ស្តីពី​ពាណិជ្ជ​កម្ម​ពិភព​លោក​ ដែល​សំដៅ​ជា​ពិសេស​ជួយ​ដល់​ពាណិជ្ជ​កម្ម​ ការ​អភិវឌ្ឍ​ និង​កសិកម្ម​សំដៅ​បើក​ផ្លូវ​ទៅ​រក​ការ​បញ្ចប់​ជា​យថា​ហេតុ​នូវ​ការ​ចរចា​ក្រុង​ដាហា​ ។​

ក្នុង​ពេល​បើក​សន្និសីទ​នេះ​ លោក​ហ្សុីតា​ វៀរ​ហ្សា​វ៉ាន​ ប្រធាន​កិច្ច​ប្រជុំ​ និង​ជា​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​ឥណ្ឌូណេ​សុី​ គូស​បញ្ជាក់​ថា​ យើង​សង្ឃឹម​ថា​​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ បណ្តា​រដ្ឋ​មន្ត្រី​អាច​បញ្ជូន​សារ​មួយ​ប្រាប់​ពិភព​លោក​ថា​ ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុ​ភាគី​នៅ​តែ​មាន​ប្រសិទ្ធ​ភាព​ ៕