ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់​រ.លំ.​ផ្ទាំង​រូងភ្នំ​ទឹកកក ស.ម្លា.,ប់​អ្នក​ទេស​ចរ​​ម្នាក់ និង​២​នាក់​ទៀត​កំពុង​បា.ត់​ខ្លួន

3 អាទិត្យ មុន

ប្រទេស​អ៊ី​ស្លង់ ៖ រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន ចាប់តាំងពី​រូងភ្នំ​ទឹកកក​មួយ​ផ្នែក​បាន​បាក់​រលំ សង្កត់​ក្រុម​អ្នកទេសចរ​បរ​ទេស​ចម្រុះ​ជាតិ​សាសន៍​មួយ​ក្រុម​មាន​គ្នា២៥​នាក់ ដែល​កំពុង​តែ​ទស្សនា​ផ្ទាំង​ទឹកកក Breidam​erkurjokull…

ប្រទេស​អ៊ី​ស្លង់ ៖ រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន ចាប់តាំងពី​រូងភ្នំ​ទឹកកក​មួយ​ផ្នែក​បាន​បាក់​រលំ សង្កត់​ក្រុម​អ្នកទេសចរ​បរ​ទេស​ចម្រុះ​ជាតិ​សាសន៍​មួយ​ក្រុម​មាន​គ្នា២៥​នាក់ ដែល​កំពុង​តែ​ទស្សនា​ផ្ទាំង​ទឹកកក Breidam​erkurjokull នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​ស្លង់ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​សារព័ត៌មាន​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង Euronews Sky News និង CNN ដែល​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​២៦ ខែសីហា កន្លង​ទៅ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់​ថា អ្នកឆ្លើយ​តប​ដំបូង​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ភ្លាម​ៗ មុន​ម៉ោង​៣​រសៀល​ម៉ោង​ក្នុងស្រុក កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ខណៈ​ក្រុម​អ្នកទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​មាន​គ្នា​ត្រូវ​បាន​ជឿ​ង​ថា ២៥​នាក់ កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​រុករក​នៅ​រូងភ្នំ​ទឹកកក Breidamerkurjokull ស្រាប់តែ​ផ្ទាំង​ទឹកកក​មួយ​ផ្នែក​បាន​បាក់​សង្កត់​លើ​មនុស្ស​ចំនួន​៤​នាក់​។

មនុស្ស​២​នាក់​រង​របួសធ្ងន់ ហើយ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជី​វីត​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​ម្នាក់​ទៀត​ត្រូវ​បាន​ឧទ្ធម្ភាគចក្រ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យ​ដឹង​ថា អ្នក​ស្លាប់​ជា​បុរស​ជនជាតិ​អា​មេ​រិ​ក និង​អ្នក​របួសធ្ងន់​ជា​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក ដែល​គេ​ជឿ​ថា​ទំនង​ប្តី​ប្រពន្ធ​នឹង​គ្នា​។ ទោះ​យ៉ាង​ក៏​ដោយ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់ កំពុង​បន្ត​បេស​កម្ម​ស្វែងរក​អ្នក​បាត់​ខ្លួន ២​នាក់​ផ្សេង​ទៀត​។

ប្រតិបត្តិការ​សង្គ្រោះ​ដំបូង​ដែល​មាន​អ្នកចូលរួម​ប្រហែល ២០០​នាក់ ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន បន្ទាប់​ពី​មេឃងងឹត​ខ្លាំង បូក​ទាំង​ស្ថានភាព​គ្រោះថ្នាក់​ពេក ប៉ុន្តែ​ប៉ូលិស​អះអាង​ថា ប្រតិបត្តិការ​ស្វែងរក​អ្នក​បាត់​ខ្លួន នឹង​បន្ត​នៅ​ពេល​ព្រឹក​។

រូងភ្នំ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ទឹកកក Breidamerkurjokull ចម្ងាយ​ប្រមាណ ៣២០​គីឡូម៉ែត្រ ខាងកើត​រដ្ឋធានី Reykjavik​។ ហើយ​ជាមួយ​គ្នា​នោះ អាជ្ញាធរ​បាន​លើក​ឡើង​ថា ឧប្បត្តិហេតុ​បាក់​រលំ​ផ្ទាំង​រូងភ្នំ​ទឹកកក​នេះ ទំនងជា​មិន​ទាក់ទង​នឹង​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ី​ស្លង់ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​នោះ​ទេ ដែល​មាន​ចម្ងាយ​ប្រហែល៣០០​គីឡូម៉ែត្រ​ពី​ផ្ទាំង​ទឹកកក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ