ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាកទេពធីតាម៉ែសៃ ត្រូវបានគេយកចេញជាបន្ទាន់ពីខេត្តឈៀងរ៉ៃ ក្រោយពលរដ្ឋថៃផ្ទុះកំហឹ.ងលើរឿងនេះ

2 អាទិត្យ មុន

ថៃ ៖ សារព័ត៌មាន​ថៃ The Nation បាន​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ថា…

ថៃ ៖ សារព័ត៌មាន​ថៃ The Nation បាន​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ថា រូបសំណាក​ទេពធីតា​ម៉ែ​សៃ នៅ​ខេត្ត​ឈៀង​រ៉ៃ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​រក្សា​ទុក នៅ​សារមន្ទីរ​វិញ បន្ទាប់​ពី​វា​ក្លាយជា​គោលដៅ​នៃ​ការ​វា​.​យ​ប្រហារ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ថា ជា​ទេពធីតា​នាំ​គ្រោះ ព្រោះតែ​អ្នកស្រុក​បាន​ស្តីបន្ទោស​ថា រូបសំណាក​នេះ​ជាដើម​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ទឹកជំនន់​នៅ​ស្រុក Mae Sai ។

រូបសំណាក ដែល​ត្រូវ​បាន​បំផុសគំនិត​ចេញពី​ស្ត្រី​ជនជាតិភាគតិច​ខាងជើង​ម្នាក់​ដែល​ត្រូវ​គេ​អោយឈ្មោះ​ថា ‘Angel of Maesai’ ឬ “น้องนางฟ้า” (​ណ​ង​ណាំង​ហ្វា​) ដែល​ជា​ស្នាដៃ​របស់​វិចិត្រករ Kraiwut Donjuk ត្រូវ​បាន​នាំ​យក​មក​ដាក់​តាំងនៅ​មុខ​ច្រកព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា ក្នុងស្រុក Mae Sai ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ កាលពី​ខែមិថុនា ឆ្នាំ​មុន ។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​និយម​លេង​អ៊ីនធឺណិត មួយ​ចំនួន​ដែល​ភាព​ងប់ងុល​ខ្លាំង​ទៅ​លើ​ព្រលឹង​វិញ្ញាណ និង​អបិយ​ជំនឿ​បាន​អះអាង​ថា រូបសំណាក​នេះ​ជា​មូលហេតុ​នៃ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ក្នុងស្រុក ។

ឆ្លើយ​តប​នឹង​ការ​បំផុសបំផុល​នូវ​ជំនឿ ដែល​គ្មាន​ហេតុផល​ខាងលើ លោក​សាស្ត្រាចារ្យ Chalermchai Kositpipat វិចិត្រករ​លំដាប់​ជាតិ​ថៃ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​រុះរើ​រូបសំណាក​នេះ ទៅ​ទុក​នៅ​សារមន្ទីរ​សិល្បៈ​សហ​សម័យ​ឈៀង​រ៉ៃ (CCAM) កាលពី​ថ្ងៃអាទិត្យ ក្នុង​គោលបំណង​បង្ហាញ​ថា បណ្តាសា​របស់​រូបសំណាក​មិន​មាន​ទេ ។

លោក Chalermchai បាន​និយាយ​នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​មួយ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ការ​ស្តីបន្ទោស​ទៅ​លើ​រូបសំណាក «​ទេពធីតា​ម៉ា​សៃ​» បាន​នាំ​មក​នូវ​ភាព​ចលាចល​ដល់​អ្នកស្រុក Mae Sai ។ លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មានកំ​ហឹ​.​ង ឬ​ខ្លាចរអារ​រូបសំណាក​នេះ​ដោយ​សង្កត់ធ្ងន់​ថា ស្នាដៃ​សិល្បៈ​មិន​អាច​បង្ក​ជា​ទឹកជំនន់ ឬ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​បាន​ឡើយ ។ ត្រូវ​យល់​ថា ទឹកជំនន់​ដែល​កាន់តែ​ធ្ងន់ធ្ងរ គឺ​បណ្តាល​មក​ពី​មនុស្ស វា​មិនមែន​ជា​ការងារ​សិល្បៈ​ទេ ។

ដោយឡែក វិចិត្រករ Kraiwut Donjuk ដែល​ជា​ម្ចាស់​ស្នាដៃ​បង្កើត​រូបសំណាក​នេះ បាន​ចេញ​មក​រៀបរាប់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា រូបសំណាក​នេះ​គឺជា​ផ្នែក​មួយ​នៃ​ក្បួន​ដង្ហែរ ដើម្បី​ផ្សព្វផ្សាយ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ កាលពី​ឆ្នាំ​២០២៤ ដោយ​បន្ថែម​ថា វា​ចំណាយពេល​ជាង​មួយ​ឆ្នាំ ដើម្បី​បញ្ចប់​ការងារ​សិល្បៈ​នេះ ។ លោក​បាន​ពន្យល់​ថា បន្ទាប់​ពី​ក្បួន​ដង្ហែរ បាន​បញ្ចប់ រូបសំណាក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​សួនច្បារ​ក្បែរ​មាត់ទន្លេ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ឈៀង​រ៉ៃ មុន​ពេល​ត្រូវ​បាន​យក​មក​ដាក់​តាំងនៅ​ច្រកព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា ។

វិចិត្រករ Kraiwut បាន​សរសេរ​ថា «​រូបសំណាក​នេះ ជួយ​លើក​ស្ទួយ​ស្រុក Mae Sai ឱ្យ​សមជា​ទីក្រុង​សិល្បៈ​» ហើយ​លោក​សង្ឃឹមថា ទឹកជំនន់​នៅ​ក្នុងស្រុក​នឹង​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន វិចិត្រករ​ថៃ​ម្នាក់​ទៀត​ឈ្មោះ Rawee Manoruang ដែល​បាន​ចាប់​ដៃគូ​ជាមួយ Kraiwut ក្នុង​ការ​បង្កើត​រូបសំណាក «Angel of Maesai» ក៏​បាន​បង្ហោះ​កាលពី​ថ្ងៃ​១៦ កញ្ញា​ថា ដោយ​ស្នើ​សុំ​ឱ្យ​ប្រជាជន​កុំ​បន្ទោស​រូបសំណាក​នេះ​។ ផ្ទុយ​ទៅ​វិញ លោក​បាន​អញ្ជើញ​ឱ្យ​សាធារណជន​ឲ្យ​មក​ទស្សនា​សម្រស់​នៃ​រូបសំណាក​ដោយ​ផ្ទាល់​នៅ​សារមន្ទីរ​សិល្បៈ​សហ​សម័យ​ឈៀង​រ៉ៃ (CCAM)៕

sdr

កែសម្រួលដោយ