ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ឆ្អឹង​រឹង​មាំ! កុំ​ចោល​ឱ្យ​សោះ កំពូល​អាហារ​ល្អ​បំផុត​ទាំងនេះ​

3 ខែ មុន

សុខភាព​ឆ្អឹង​រឹង​មាំ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល​ល្អ​ប្រសើរ​ដោយ​ជួយ​ការពារ​គ្រប់​សរីរាង្គ​ខាងក្នុង រួម​ទាំង​សាច់ដុំ ហើយ​អាច​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ថា កាល់ស្យូម ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​។ ទោះជា​យ៉ាងណា​ប្រូតេអ៊ីន ប៉ូ​តា​ស្យូ​ម សារធាតុ…

សុខភាព​ឆ្អឹង​រឹង​មាំ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល​ល្អ​ប្រសើរ​ដោយ​ជួយ​ការពារ​គ្រប់​សរីរាង្គ​ខាងក្នុង រួម​ទាំង​សាច់ដុំ ហើយ​អាច​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ថា កាល់ស្យូម ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​។ ទោះជា​យ៉ាងណា​ប្រូតេអ៊ីន ប៉ូ​តា​ស្យូ​ម សារធាតុ beta-carotene ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន​ផ្សេង​ៗ​ដទៃ​ទៀត​ក៏​សំខាន់​ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​កាន់តែ​រឹង​មាំ​ឡើង​ផង​ដែរ​។

ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ឬ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ឆ្អឹង​រឹង​មាំ ក៏​ដូច​ជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ ៖

១. ទឹកដោះគោ​ស្រស់
ភេសជ្ជៈ​នេះ​នៅ​តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់​ស​ស្យូ​ម​។ ទឹកដោះគោ​ក៏​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដទៃ​ទៀត រួម​បញ្ចូល​ទាំង​វីតាមីន B12 វីតាមីន D និង​ជាតិ​រ៉ែ​ដូច​ជា​ម៉ា​ញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ​ផង​ដែរ​។

២. បន្លែ​បៃតង
ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​វីតាមីន A រួម​ទាំង​សារធាតុចិញ្ចឹម​ចាំបាច់​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​គួរ​ឱ្យ​កត់សម្គាល់​។

៣. គ្រាប់​អាល់​ម៉ុ​ន
ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម រួម​ទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​សន្លាក់​គួរ​អោយ​កត់សម្គាល់​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា គ្រាប់​អាល់​ម៉ុ​ន ១ ពែង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើន​ជាង​ទឹកដោះគោ​ស្រស់ ១ កែវ​ទៅ​ទៀត​។

៤. យ៉ា​អួរ
វីតាមីន D ដើរតួ​នាទី​យ៉ាង​សំខាន់​ជួយ​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​និង​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​បាន​ត្រឹមត្រូវ​។ ហើយ​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន D និង​កាល់ស្យូម គឺ​យ៉ា​អួរ​សុទ្ធ​។

៥. ត្រី​សាល​ម៉ុ​ន
ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន D​។ លើស​ពី​នេះ​ទៅ​ទៀត​ត្រី​សាល​ម៉ុ​ន​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ទប់ស្កាត់​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ហើយ​អ្នក​អាច​ទទួល​បាន​ជាតិ​កាល់ស្យូម​បន្ថែម​ពី​ត្រី​សាល​ម៉ុ​ន​កំប៉ុង​។

៦. ស៊ុត
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។ វីតាមីន D ជួយ​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ពី​អាហារ​ផ្សេង​ៗ​ដែល​អ្នក​បាន​ទទួលទាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ