ដំណេកស្កប់ស្កល់និងសម្អាតសារធាតុពុលនៃពីខួរក្បាល
អ្នកស្រាវជ្រាវបានរកឃើញថា ដំណេកបានជួយឱ្យខួរក្បាលលាងជម្រះចោលនូវកាកសំណល់សារធាតុពុលដែលបានកើតមានក្នុងអំឡុងការគិតយ៉ាងលំបាកនិងស្មុគស្មាញអស់ពេញមួយថ្ងៃ ។
អ្នកស្រាវជ្រាវបានរកឃើញថា ដំណេកបានជួយឱ្យខួរក្បាលលាងជម្រះចោលនូវកាកសំណល់សារធាតុពុលដែលបានកើតមានក្នុងអំឡុងការគិតយ៉ាងលំបាកនិងស្មុគស្មាញអស់ពេញមួយថ្ងៃ ។
អ្នកស្រាវជ្រាវបានរកឃើញថា ដំណេកបានជួយឱ្យខួរក្បាលលាងជម្រះចោលនូវកាកសំណល់សារធាតុពុលដែលបានកើតមានក្នុងអំឡុងការគិតយ៉ាងលំបាកនិងស្មុគស្មាញអស់ពេញមួយថ្ងៃ ។
ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកជឿថា “ប្រព័ន្ធបង្ហូរកាកសំណល់”គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាមូលដ្ឋានសម្រាប់ដំណេក ។ ការសិក្សាដែលបានចុះផ្សាយនៅក្នុង ទិនានុប្បវត្តិវិទ្យាសាស្រ្តបានបង្ហាញទៀតថា កោសិកាខួរក្បាលរួញក្នុងអំឡុងពេលដេកហើយបានបើកឱ្យមានចន្លោះគម្លាតរវាងបណ្តាសរសៃប្រសាទ បន្ទាប់មក អនុញ្ញាតឱ្យវត្ថុរាវចូលទៅលាងសម្អាតខួរក្បាល ។ ការស្រាវជ្រាវក៏បានលើកឡើងទៀតថា ការបរាជ័យលាងជម្រះបណ្តាប្រូតេអីុនពុលខ្លះអាចជាមូលហេតុសំខាន់បណ្តាលឱ្យមានជំងឺខួរក្បាល ។
ក្រុមការងារស្រាវជ្រាវមកពីសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Rochester ជឿថាកិច្ចការផ្ទះ”housework”អាចជាហេតុផលមួយក្នុងចំណោមហេតុផលចម្បងសម្រាប់ ដំណេក ។ វេជ្ជបណ្ឌិត Maiken Nedergaard ជាអ្នកស្រាវជ្រាវបានមានប្រសាសន៍ថា៖”ខួរក្បាលមានថាមពលកំណត់តិចតួច ហើយ ហាក់ដូចជាថា វាត្រូវការជ្រើសរើសរវាងការកំណត់មុខងារ២ផ្សេងគ្នា» ។
អំឡុងការពិសោធដែលធ្វើលើសត្វកណ្តុរពួកអ្នកវិទ្យាសាស្រ្តរកឃើញថា ប្រព័ន្ធ glymphatic បានធ្វើសកម្មភាពច្រើនលើសពេលធម្មតាដល់ទៅ១០ដងនៅពេលដែលកណ្ដុរដេកលក់ ។ បណ្តាកោសិកានៅក្នុងខួរក្បាល កណ្តុរបានរួញអំឡុងពេលដេក ។ ប្រការនេះវាធ្វើឱ្យទំហំ interstitial ដែលជាចន្លោះប្រហោង រវាងជាលិកាខួរក្បាលកើនឡើង បង្កើនវត្ថុរាវច្រើនបន្ថែមទៀតចូលទៅលាងសម្អាតសារធាតុពុលក្នុងខួរក្បាល ។
លោកស្រីវេជ្ជបណ្ឌិត Nedergaardបានបន្ថែមថា នេះគឺជាមុខងារសំខាន់មួយសម្រាប់ភាពរស់រានមានជីវិត ប៉ុន្តែវាមិនបានស្តែងចេញថាអាចធ្វើទៅបានខណៈដែលអារម្មណ៍បានភ្ញាក់ឡើង ។ លោកស្រីបានបន្តថា ៖« នេះគឺជាការប្រមើលមើលសុទ្ធសាធ ប៉ុន្តែវាមើលទៅហាក់ដូចខួរក្បាលត្រូវបាត់បង់ថាមពលជាច្រើននៅពេលដែលវត្ថុរាវឆ្លងកាត់ខួរក្បាល» ។
ដោយឡែក Neil Stanleyវេជ្ជបណ្ឌិតជំនាញផ្នែកដំណេកបានឱ្យដឹងថា៖ «នេះជាការសិក្សាដ៏គួរឱ្យចាប់អារម្មណ៍មួយខណៈវាបានបង្ហាញថា ដំណេកគឺជាពេលវេលាសម្រាក ចាំបាច់បំផុតក្នុងការបោសសម្អាតសារធាតុពុលចេញពីប្រព័ន្ធសរសៃប្រសាទ »៕
ចែករំលែកព័តមាននេះ