ឆ្នាំ១៣៨៩
-ទ័ពចក្រភពទួរគីបានយកឈ្នះលើកងទ័ពស៊ែប៊ីក្នុងការប្រយុទ្ធបង្ហូរឈាមមួយនៅវាលកូសូវ៉ូ ដែលបច្ចុប្បន្នជាទីក្រុងកូសូវ៉ូ ហើយចម្បាំងនេះជាការបើកផ្លូវសំរាប់ប្រទេសទួរគី ក្នុងការវាយឈ្លានពានតំបន់អឹរ៉ុប ។
ឆ្នាំ១៥១៩
-ឆាលទី៥ បានត្រូវគេបោះឆ្នោតជ្រើសរើសជាព្រះចៅអធិរាជនៃចក្រភពរ៉ូម ព្រះអង្គសោយរាជ្យរហូតដល់ឆ្នាំ១៥៥៨ ។
ឆ្នាំ១៦៣៥
-កោះហ្កូលដាឡូប បានក្លាយជាដែនអាណានិគមបារាំងទី១ ដែលនៅក្រៅតំបន់ ។ កោះនេះស្ថិតនៅលើសមុទ្រការីបៀន ។
ឆ្នាំ១៧៧៦
-លោកថូម៉ាស ហ៊ីកគី ដែលជាកងទ័ពពិសេស និងជាអង្គរក្សរបស់លោកមេបញ្ជាការហ្សក់វ៉ាស៊ីនតោន ក្នុងការគ្រប់គ្រង ហិរញវត្ថុទ័ព និងឯកសារផ្លូវការនានាក្រោយមកគាត់បានរួមគំនិតគ្នាជាមួយទ័ពផ្សេងៗធ្វើប្រាក់ក្លែងក្លាយ ក៏ត្រូវបានអាជ្ញាធរស៊ីវិលចាប់ខ្លួន ហើយក៏ប្រគល់ឱ្យកងទ័ពកាត់ទោស ។ តុលាការយោធាអាមេរិកបានកាត់ទោសដោយព្យួរ.ក ពីបទក្បត់ជាតិ និងបង្កការបះបោរនៅចំពោះមុខមនុស្ស២០.០០០នាក់ ។
ឆ្នាំ១៧៧៨
-អំឡុងមានសង្គ្រាមបដិវត្ដន៍អាមេរិកមានការប្រយុទ្ធគ្នានៅសង្កាត់ Monmouth County ទីក្រុង New Jersey រវាងទ័ពអាមេរិក ដែលដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការហ្សក់វ៉ាស៊ីនតោនវាយប្រហារលើទ័ពអង់គ្លេស ។ ខាងអាមេរិកមានទ័ព១១.០០០នាក់ និងត្រូវពលីរបួស និងចាប់ខ្លួនចំនួន៣៦២នាក់ទៅ៥០០នាក់ ចំណែកទ័ពអង់គ្លេសមានពី១៤.០០០នាក់ទៅ១៥.០០០នាក់ ត្រូវស្លាប់ក្នុងសង្គ្រាមពី៦៤នាក់ទៅ៣០៤នាក់ របួសពី១៧០នាក់ទៅ៧៧០នាក់ ចាប់ខ្លួន៦០នាក់ ។ ការប្រយុទ្ធគ្នានេះគ្មានការចាញ់ឈ្នះឡើយ ។
ឆ្នាំ១៨៥៩
-កម្មវិធីបង្ហាញសមត្ថភាពសត្វឆ្កែលើកដំបូងបានធ្វើឡើងនៅទីក្រុងញ៉ូវខាសលប្រទេសអង់គ្លេស ។
ឆ្នាំ១៨៩៥
-ប្រទេសអែលសាវ៉ាឌ័រ ហុងដូរ៉ាស និងប្រទេសនីការ៉ាហ្គា បានរួមគ្នាបង្កើតសហភាពអាមេរិកកណ្ដាល តែវាបានរលាយទៅវិញ នៅឆ្នាំ១៨៩៨ បន្ទាប់ពីមេដឹកនាំយោធា តូម៉ាស រ៉េងហ្គាឡាដូ ចូលកាន់អំណាចក្នុងប្រទេសអែលសារ៉ាឌ័រ មក ។
ឆ្នាំ១៩០២
-សភាអាមេរិកកបានអនុម័តច្បាប់ឱ្យលោកប្រធានាធិបតីថេដ័រ រ៉ូស្វែល ទិញសិទ្ធិធ្វើកិច្ចសន្យាជាដរាបពីប្រទេសកូឡុំប៊ី លើការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ។
ឆ្នាំ១៩១៩
-សន្ធិសញាទីក្រុងវ៉េកសៃ ដែលជាសន្ធិសញាសន្ដិភាពបញ្ចប់សង្គ្រាមលោកលើកទី១ បានត្រូវគេចុះហត្ថលេខានៅក្រុងប៉ារីស ប្រទេសបារាំង រវាងប្រទេសប៊ែលហ្ស៊ិក អង់គ្លេស បារាំង អ៊ីតាលី សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ដជាមួយប្រទេសចាញ់សង្គ្រាមអាល្លឺម៉ង់ អូទ្រីស និងហុងគ្រី ។ សន្ធិសញានេះប្រទេសអាល្លឺម៉ែង់ ត្រូវសងការខូចខាតដែលបានបាត់បង់ និងបំផ្លាញក្នុងសង្គ្រាមចំនួនប្រហែល៣១,៤ពាន់លានដុល្លារ ក្នុងនោះគិតទាំងការខាតបង់របស់ប្រជាពលរដ្ឋ ស៊ីវិលផង ។ ជាងនេះទៅទៀត ស្ដេចអាល្លឺម៉ង់ត្រូវនាំឡើងតុលាការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមហាមប្រាមការរួបរួមជាមួយប្រទេសអូទ្រីស ទ័ពត្រូវបានកំណត់មិនឱ្យលើសពី១០០.០០០នាក់ ទ័ពនាវាចំនួន១៥.០០០នាក់ មាននាវាចំបាំងតែ៦គ្រឿងនាវាល្បាត៦គ្រឿង និងនាវាពិឃាត៦គ្រឿង។ ចំណែកនាវាមុជទឹក រថក្រោះ យន្ដហោះចំបាំង និងរថយន្ដសង្គ្រាមមិនត្រូវឱ្យមានជាដាច់ខាត ។
ឆ្នាំ១៩៣៦
-រដ្ឋដែលត្រូវនៅក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុន ត្រូវបានគេបង្កើតឡើងនៅក្នុងដែនដីរបស់ប្រទេសចិនភាគខាងជើងមានឈ្មោះថាម៉េនជីន ។
ឆ្នាំ១៩៤០
-ប្រទេសរ៉ូម៉ានី បានប្រគល់តំបន់បេស សាប៊ី បច្ចុប្បន្នប្រទេសមូលដូវ៉ា ទៅឱ្យសហភាពសូវៀត ។
ឆ្នាំ១៩៤៨
-ប្រទេសយូហ្គោស្លាវី ត្រូវបានគេដកចេញពីប្លុកកំមុយនីស្ដ ។
ឆ្នាំ១៩៥០
-ទីក្រុងសេអ៊ូល ត្រូវបានទ័ពកូរ៉េខាងត្បូង ដណ្ដើមបានពីកូរ៉េខាងជើង អំឡុងមានសង្គ្រាមនៅឧបទ្វីបកូរ៉េ ។
ឆ្នាំ១៩៨១
-មានការដាក់គ្រាប់បែកបំផ្ទុះលើទីស្នាក់ការគណបក្សសាធារណរដ្ឋអ៊ិស្លាម នៅទីក្រុងតេអេរ៉ង់ របស់ប្រទេសអ៊ឺរ៉ង់អំឡុងមានដំណើរការប្រជុំរបស់មេដឹកនាំក្នុងបក្ស ។ ហេតុការណ៍នោះបានធ្វើឱ្យមន្ដ្រីគណបក្សសាធារណរដ្ឋអ៊ិស្លាម៧៣នាក់ស្លាប់ ដែលពួកមន្ដ្រីទាំងនោះមកពីអង្គការសាសនាឆ្វេងនិយមដែលមានឈ្មោះថា People’s Mufahedin of lran ។
ឆ្នាំ១៩៩២
-រដ្ឋធម្មនុញនៃប្រទេសអេស្ដូនី ត្រូវបានគេអនុម័ត ។
ឆ្នាំ១៩៩៦
-រដ្ឋធម្មនុញនៃប្រទេសអ៊ុយគ្រែនត្រូវបានគេអនុម័ត ។
ឆ្នាំ២០០៤
-អំណាចអធិបតេយ្យភាពត្រូវបានគេប្រគល់ទៅឱ្យប្រទេសអ៊ីរ៉ាក់វិញ ហើយក៏មានន័យថា បញ្ចប់ការគ្រប់គ្រងរបស់អាមេ រិកនៅអ៊ីរ៉ាក់ដែរ ។
ឆ្នាំ២០០៦
-ប្រទេសម៉ុងតេណេហ្គ្រោ បានចូលជាសមាជិកទី១៩២ នៃអង្គការសហប្រជាជាតិ។
ឆ្នាំ២០០៧
-ប្រទេសរុស្ស៊ី បានសាកល្បងបាញ់មីស៊ីល បាលីស្ទីកចេញពីមូលដ្ឋានទ័ពសមុទ្រដោយ ជោគជ័យ ។
ឆ្នាំ២០០៨
-កីឡាករប្រដាល់ហ្វ៉ីលីពីន មេននីប៉ាក់គីអាវ បានវាយឈ្នះកីឡាករប្រដាល់អាមេរិក ដេវីដដេស ទទួលបានខ្សែក្រវាត់ជើងឯកពិភពលោកទំងន់ស្រាល WBC ហើយគាត់គឺជាអ្នកប្រដាល់អាស៊ីដំបូងដែលបានគ្រងតំណែងខ្សែក្រវាត់ពិភពលោកចំនួន៤ស្ថាប័នក្នុងប្រភេទទំងន់ខុសៗគ្នា ។
ឆ្នាំ២០០៩
-ប្រទេសរុស្ស៊ីបានបិទកាស៊ីណូស្របច្បាប់ទាំងអស់ក្នុងទីក្រុងម៉ូស្គូ ដោយជំរើសតែមួយគត់ គឺចង់ឱ្យកាស៊ីណូនោះប្ដូរទីតាំងទៅតំបន់ចំនួន៤ នៅចំងាយ៤០០.០០០ម៉ៃល៍ពីទីក្រុងដែលធ្វើឱ្យមនុស្សបាត់បង់ការងារចំនួន៤០០.០០០នាក់៕
ចែករំលែកព័តមាននេះ