ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​និង​អា​ហារ​មួយ​ចំ​នួន​ដែល​ផ្តល់អត្ថ​ប្រ​យោជន៍​ដល់​ស្បែក​

10 ឆ្នាំ មុន

ស្បែក​​រលោង​ភ្លឺ​ថ្លា​គឺ​ជា​ប្រាថ្នា​ដែល​មនុស្ស​ភាគ​ច្រើន​ចង់​បាន​ ជា​ពិ​សេសស្ត្រី ។ យោង​តាម​អ្នក​ឯក​ទេស​បញ្ជាក់​ថា ពណ៌​ស្បែក​ភ្លឺ​ថ្លា​គឺ​បញ្ជាក់​ពី​សុខ​ភាព​ល្អ​ ។ ពិត​ណាស់ ​មាន​ផលិត​ផល​ថែរក្សា​ស្បែក​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ពណ៌​ស្បែក​រលោង​ភ្លឺ​ថ្លា​ដែល​កើត​ចេញ​មក​ពី​ធម្ម​ជាតិ​ពោល​គឺ​ពុំ​មាន​ការ​កែ​ច្នៃ​ដោយ​សារ​ធាតុ​គី​មី​នោះ​ទេ ។

ស្បែក​​រលោង​ភ្លឺ​ថ្លា​គឺ​ជា​ប្រាថ្នា​ដែល​មនុស្ស​ភាគ​ច្រើន​ចង់​បាន​ ជា​ពិ​សេសស្ត្រី ។ យោង​តាម​អ្នក​ឯក​ទេស​បញ្ជាក់​ថា ពណ៌​ស្បែក​ភ្លឺ​ថ្លា​គឺ​បញ្ជាក់​ពី​សុខ​ភាព​ល្អ​ ។ ពិត​ណាស់ ​មាន​ផលិត​ផល​ថែរក្សា​ស្បែក​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ពណ៌​ស្បែក​រលោង​ភ្លឺ​ថ្លា​ដែល​កើត​ចេញ​មក​ពី​ធម្ម​ជាតិ​ពោល​គឺ​ពុំ​មាន​ការ​កែ​ច្នៃ​ដោយ​សារ​ធាតុ​គី​មី​នោះ​ទេ ។ មាន​​អា​ហារ​និង​ផ្លែ​ឈើ​មួយ​ចំ​នួន​ដែល​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​ស្បែក​របស់​អ្នក​ដោយ​គ្រាន់​តែ​ទទួល​ទាន​ជា​ប្រ​ចាំ​ប៉ុណ្ណោះ ។ ​ ផ្លែ​ឈើ​និង​អា​ហារ​ទាំង​នោះ​មាន​ដូចជា ៖

១-​ ផ្លែ​ប៊័រ ៖
មាន​សាច់​ទន់​ដូចជា​ក្រែម​ ប៊័រ​សម្បូរ​​យ៉ាង​ច្រើន​ក្រាស់​ក្រៃ​នូវ​សារ​ធាតុ​ប្រេង​ និង​វីតា​មីន B-complexដែល​សារ​ធាតុ​ទាំង​នេះ​អាច​ចិញ្ចឹម​ស្បែក​របស់​អ្នក​ ។​ Niacin ឬវីតា​មីន B3 ​ដែល​សំ​ខាន់​ ជា​ពិ​សេស​សម្រាប់​ធ្វើ​ឱ្យ​ស្បែក​មាន​សុខ​ភាព​ល្អ​ (ប្រ​ឆាំង​ការរលាក​ បន្ថយ​ការរមាស់​ និង​ជាំ​ក្រ​ហម​នៅ​លើ​ស្បែក​)​ ក៏​មាន​ច្រើន​នៅ​ក្នុង​ផ្លែ​ប៊័រ​ផង​ដែរ ។ ក្នុង​ប៊័រ​មួយ​ផ្លែ​ មាន​សារ​ធាតុ Niacin ៣.៨mg គឺ​២៧%​ នៃ​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់​ ។

២- ផ្លែ​ស្វាយ ៖
ផ្លែ​ស្វាយ​ផ្ទុកវីតា​មីន​ A​ ដែល​ជា​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​​ជាង ​៨០% ។​ វីតា​មីន A មាន​នា​ទី​រក្សា​និង​ជួស​ជុល​កោ​សិ​កា​ស្បែក ។ នេះ​មានន័យ​ថា កង្វះ​ខាតវីតា​មីន A អាច​នឹង​ធ្វើឱ្យ​ស្បែក​ស្ងួត​ និង​របក ។ ក្នុង​នាម​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​មួយ វីតា​មី​ន A ​ក៏​អាច​ប្រឆាំង​ទៅ​នឹង​ការ​បំ​ផ្លាញពី​​រ៉ា​ឌី​កាល់សេរី​ (ដែល​នាំ​ឱ្យ​ស្បែក​ចាស់​ទៅ​តាម​អា​យុ​)​ បាន​ផង​ដែរ​ ។

៣- ផ្លែ​អាល់​ម៉ុន (Almonds) ៖
ក្រៅ​ពី​ល្អ​សម្រាប់​ភ្នែក ផ្លែ​ឈើ​​ប្រ​ភេទ​នេះ​នៅ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​ស្បែក​ផង​ដែរ​ ដ្បិត​វា​សម្បូរ​​យ៉ាង​ក្រាស់​ក្រៃ​ដោយ​វី​តា​មីន E ។

៤- ហ្វ្រូ​ម៉ាកក (Cottage Cheese) ៖
ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ពិត​ជា​ល្អ​សម្រាប់​ឆ្អឹង​និង​ស្បែក​មុខ ប៉ុន្តែ​នៅ​ក្នុង​ហ្វ្រូ​ម៉ា​កក​វិញ​ វា​គឺ​ជា​ selenium មិន​មែន​ជា​កាល់​ស្យូម​នោះ​ទេ ។​ Selenium គឺ​ជា​​រ៉ែ​សំ​ខាន់​មួយ​​ ។ ពេល​រួម​គ្នា​ជា​មួយ​វីតា​មីន E វា​បង្កើត​បាន​ជា​សមាស​ធាតុ​ប្រឆាំង​អុក​ស៊ីដ​កម្ម​ដែល​មាន​សមត្ថ​ភាព​ខ្លាំង​ក្លា​បំផុត​តតាំង​​​នឹង​រ៉ា​ឌី​កាល់​សេរី​ ។​ បន្ថែម​ពី​លើ​នេះ​ ​វា​នឹង​ជួយ​ការ​ពារ​មហា​រីកស្បែក​ និងអង្គែ ។​

៥- ផ្លែ​ឈៀ​រី​៖
ផ្លែ​ឈៀ​រី​​ ជា​ពិ​សេស​ឈៀរី​​ដែល​ដាំ​នៅ​ឥណ្ឌា​ ឬ​ទ្វីប​អា​មេរិក​ សម្បូរ​ដោយ​វី​តា​មីន C ។​ វីតា​មីន C ​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ការ​ពារ​ស្បែក​​មិន​ឱ្យ​​ជ្រីវ​ជ្រួញ​ ៕