ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​សណ្ឋាគារ​ឯករាជ្យ​ចូលរួម​សំអាត​ឆ្នេរ​ អប​អរ​ការបញ្ចូល ​ឆ្នេរ​សមុទ្រ​កម្ពុជា ជា​សមាជិក​ក្លឹប​ឆ្នេរ​​អន្តរជាតិ​ស្អាត​​លើ​ពិភពលោក

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ​ខណៈ​ពេល​ដែលអាជ្ញា​​ធរ​ខេត្ត កំពុង​បើក​យុទ្ធនាការ​​សំអាត​ទីក្រុង និង​តំបន់​ឆ្នេរ​សមុទ្រ​ ដើម្បីអប​អរ​ការ​ដាក់បញ្ចូល​ឆ្នេរ​សមុទ្រ​​កម្ពុជា ជា​សមាជិក​ក្លឹប​​ឆ្នេរ​​អន្តរជាតិ​ស្អាត​លើ​ពិភព​លោក បុគ្គ​លិក​សណ្ឋាគារ​ផ្កាយ​៤​ឯករាជ្យ ​ហៅ​សណ្ឋាគារ​​៧​ជាន់ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពលកម្ម​សំអាត​អនាម័យ​​បរិស្ថាន ​នៅក្បែរ​សណ្ឋាគារ និង​នៅ​តំបន់​ឆ្នេរ​សមុទ្រ កាល​​ពី​ព្រឹក​ថ្ងៃទី​២១ តុលា ឆ្នាំ​២០១០។ លោក​ហ្វ៊ីលីព

ខេត្ត​ព្រះសីហនុ ៖ ​ខណៈ​ពេល​ដែលអាជ្ញា​​ធរ​ខេត្ត កំពុង​បើក​យុទ្ធនាការ​​សំអាត​ទីក្រុង និង​តំបន់​ឆ្នេរ​សមុទ្រ​ ដើម្បីអប​អរ​ការ​ដាក់បញ្ចូល​ឆ្នេរ​សមុទ្រ​​កម្ពុជា ជា​សមាជិក​ក្លឹប​​ឆ្នេរ​​អន្តរជាតិ​ស្អាត​លើ​ពិភព​លោក បុគ្គ​លិក​សណ្ឋាគារ​ផ្កាយ​៤​ឯករាជ្យ ​ហៅ​សណ្ឋាគារ​​៧​ជាន់ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពលកម្ម​សំអាត​អនាម័យ​​បរិស្ថាន ​នៅក្បែរ​សណ្ឋាគារ និង​នៅ​តំបន់​ឆ្នេរ​សមុទ្រ កាល​​ពី​ព្រឹក​ថ្ងៃទី​២១ តុលា ឆ្នាំ​២០១០។ លោក​ហ្វ៊ីលីព តូ​ នាយក​​គ្រប់គ្រង​សណ្ឋាគារ​ឯករាជ្យ​​ ដែលដឹក​​នាំ​បុគ្គ​លិក​សណ្ឋាគារ​ធ្វើ​ពល​កម្ម​សំអាត​តំបន់​ឆ្នេរ​សមុទ្រ បាន​បញ្ចេញ​ទស្សនៈ​ថា​ ជា​មោទន​ភាព​បំផុត​ដែល​ឆ្នេរ​សមុទ្រកម្ពុជា​យើង​ត្រូវ​បានបញ្ចូល​ជា​សមាជិក​ក្លឹប​​ឆ្នេរ​អន្តរ​ជាតិ​​ មាន​ន័យ​ថា ជា​ឆ្នេរ​ស្អាត​នៅ​លើ​ពិភព​លោក តាម​រយៈ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍​ជា​​សេនាធិការ។

ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះសីហនុ ជាសមាជិក​ក្លឹប​ឆ្នេរ​អន្តរជាតិ ធ្វើ​ឱ្យ​លោក​​​មាន​ជំនឿ​ថា ខេត្ត​ព្រះសីហនុពិតជា​​នឹង​មាន​អ្នក​ទេស​ចរ​បរទេស​មក​លេង​កំសាន្ត​ កាន់តែ​ច្រើន​ឡើង​​ជា​ពុំ​ខាន។ ក្រៅ​ពីបុគ្គលិក​សណ្ឋាគារ​ឯករាជ្យ ក៏​មាន​បុគ្គ​​លិក​​ក្រុមហ៊ុន​ទេសចរណ៍​​ឯកជន លោកគ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស ​​កង​កំលាំង​ប្រដាប់អាវុធ រួម​នឹង​មន្ត្រី​មន្ទីរបរិស្ថានខេត្ត ​នាំគ្នា​សំអាត​រើស​សំរាម​នៅ​តាម​សួន​ច្បារ​សាធារណៈ និង​ឆ្នេរ​សមុទ្រ​ ក្នុង​​​គោលបំណង​បង្ហាញ​ថា ទីក្រុងព្រះ​សីហនុ និង​ឆ្នេរ​សមុទ្រ ពុំ​មាន​ការ​បំពុលបរិស្ថាន​ឡើយ​។ ជា​មួយនឹង​សកម្ម​ភាព​នេះ​ អាជ្ញា​ធរ​​ខេត្ត​ព្រះសីហនុ​​ក៏បាន​ជូនដំណឹង​ដល់​មន្ត្រី​រាជ​ការ ប្រជា​ពលរដ្ឋ និង​អាជីវករ​លក់ដូរ​ ម្ចាស់​ភោជ​នីយដ្ឋាន ​សណ្ឋាគារ ផ្ទះសំណាក់​ ​ឱ្យ​ចូលរួម​​ថែរក្សា​សំអាត​បរិស្ថាន លំនៅ​​ឋាន​ អង្គ​ភាព និង​គ្រប់​ទីកន្លែង​សាធារណៈ​ឱ្យ​បានស្អាត​ល្អ​ផងដែរ៕