ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ម្នាក់​​បើក​រថ​យន្ត​កាមរី​បាឡែន​​​បុក​​​របាំង​ថ្ម​​ពុះ​ចែក​ទ្រូង​ផ្លូវ​ រួច​យំ​ស្រែក​អង្វរ​​សមត្ថ​​កិច្ច​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លា​កលេខ​ ភ្នំ​ពេញ​ 2N-8355​ បើក​បរ​ដោយ​នារី​វ័យ​ក្មេង​ម្នាក់​ ធ្វើ​ដំណើរ​តាម​​​មហា​វិថី​ម៉ៅ​សេ​ទុង​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ហួស​មជ្ឈ​មណ្ឌល​ម៉ុង​ឌី​យ៉ាល់​តែ​បន្តិច​ ក៏​បាន​ជ្រុ​លចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឱ្យ​ខូច​ខាត​បន្តិច​បន្តួច​ ចំណែក​រថ​យន្ត​ដាច់​កង់​មុខ​​ខាង​ឆ្វេង​ទៅ​មុខ​លែង​រូច​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១០​យប់​ ថ្ងៃទី​១៨​ កញ្ញា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌ​ទួល​គោក​ ។ តាម​ប្រភព​ព័ត៌​មាន​ បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បង្ក​​ហេតុ​ហើយ​ នារី​វ័យ​ក្មេង​ម្ចាស់​រថ​យន្ត​បាន​ចេញ​មក​យំ​ស្រែក​ ដោយ​ប្រាប់​សមត្ថ​កិច្ច​ថា​ នាង​មិន​បាន​បើក​បុក​ដោយ​ខ្លួ​ន​ឯង​ទេ​ គឺ​មាន​គេ​បើក​កៀរ​រថ​យន្ត​នាង​ ទើប​រថ​យន្ត​នាង​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​តែ​ម្តង​ទៅ​ ។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​នាំ​យក​រថ​យន្ត​បង្ក​ខាង​លើ​ទៅ​រក្សា​ទុក​នៅការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ ៕