ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​អូឌី​បើក​បុក​ម៉ូតូ​កូន​ទា​គាប​ជាប់​ព្យា​យាម​បើក​រត់​គេច​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​អូឌី​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លា​កលេខ​ ភ្នំ​ពេញ​ 1AB-1688​ បើក​បរ​ដោ​យបុរស​ម្នាក់​ ខណៈ​ដែល​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បើក​បុក​ម៉ូតូ​កូន​ទា​ ១គ្រឿង​ ក៏​បាន​ព្យា​យាម​បើក​រត់​គេច​ ស្រាប់​តែ​ជ្រុល​ចង្កូត​ទៅ​​បុក​បង្គោល​ភ្លើង​បាក់​ដាច់​​ ១ដើម​​ បណ្តាល​​ឲ្យ​រថ​យន្ត​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ជា​មួយ​ម៉ូតូ​ដែល​គាប​ខាង​ក្រោមរថ​​យន្ត​​

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​អូឌី​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លា​កលេខ​ ភ្នំ​ពេញ​ 1AB-1688​ បើក​បរ​ដោ​យបុរស​ម្នាក់​ ខណៈ​ដែល​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បើក​បុក​ម៉ូតូ​កូន​ទា​ ១គ្រឿង​ ក៏​បាន​ព្យា​យាម​បើក​រត់​គេច​ ស្រាប់​តែ​ជ្រុល​ចង្កូត​ទៅ​​បុក​បង្គោល​ភ្លើង​បាក់​ដាច់​​ ១ដើម​​ បណ្តាល​​ឲ្យ​រថ​យន្ត​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ជា​មួយ​ម៉ូតូ​ដែល​គាប​ខាង​ក្រោមរថ​​យន្ត​​ ដែល​​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ៤០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៨​ កញ្ញា​ ២០១៣​ នៅ​តាម​បណ្តោយ​​ផ្លូ​វ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ទួល​គោក​ ។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថ​យន្ត​អូឌី​ ១គ្រឿង​ បើកបរ​​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ តាម​បណ្តោយ​ផ្លូវ​លេខ​១៣៩​ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃទី​២​ ខណ្ឌ​ចំការ​មន​ ខណៈ​មក​ដល់​មុខ​ហាង​ការ៉ា​អូ​ខេ​ឡុច​​សា​រី​ រថ​យន្ត​បាន​បុក​នឹង​ម៉ូតូ​កូន​ទា​ ១គ្រឿង​ ជិះ​ដោយ​បុរស​ម្នាក់​ បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​របួស​ស្រាល​ ចំណែក​ម៉ូតូ​គាប​ជាប់​រថ​យន្តផ្នែក​ខាង​មុខ​ ហើយ​រថ​យន្ត​បង្ក​បាន​ព្យា​យាម​បើក​រត់​​ដោយ​អូស​ម៉ូតូ​រហូត​មក​ដល់​ជិត​សា​លា​បឋម​សិក្សា​សន្ធរ​ម៉ុក​ ចំ​ណុច​មុខ​​ផ្ទះ​លក់​សំយ៉ាប​ និង​ទ្វារ​ យី​ហោ​ លី​ យឹម​ហួរ​ ក៏​​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​​​ឆេះ​សន្ធោ​សន្ធៅ​ទាំង​រថ​យន្ត​ និង​ម៉ូតូ​តែ​ម្តង​​ ចំណែក​អ្នក​បើក​បរ​បាន​បើក​ទ្វារ​ឡាន​គេច​ខ្លួន​បាត់​ ។

ភ្លាមៗ ​សមត្ថ​កិច្ច​បា​នចុះ​អន្តរា​គមន៍​ហៅ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ជួយ​បាញ់​ទឹក​​ពន្លត់​​អស់​ ១គ្រឿង​​ ហើយ​ក៏​បាន​នាំ​យក​រថ​យន្ត​បង្ក​ ដែល​ឆេះ​ខូច​ខាត​នោះ​ ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​ ៕