ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទាក់​ដៃចង្កូតរ៉ឺ​ម៉ក​ដឹក​អីវ៉ាន់ ដួ.ល​បោ.ក​ក្បាល​យ៉ាងរន្ធ.ត់

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ដឹង​កន្លែង​ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ហើយ​ទាក់​ដៃចង្កូត​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​សំពីងសំពោង បណ្តាល​អោយ ដួល​បោក​ក្បាល​នឹង​ថ្នល់​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី ២០ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ដឹង​កន្លែង​ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ហើយ​ទាក់​ដៃចង្កូត​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​សំពីងសំពោង បណ្តាល​អោយ ដួល​បោក​ក្បាល​នឹង​ថ្នល់​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី ២០ ខែកញ្ញា ២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ ភ្នំពេញ​-​ហាណូយ ខាង​ត្បូ​វ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

រង​គ្រោះ​ឈ្មោះ ភី វិ​ថី អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត ភូមិ​ពងទឹក ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត ជិះ​ម៉ូតូ​ម៉ាក ហុងដា​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IQ -0701​មួយ​គ្រឿង ។

តាម​សាក្សី បានដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក ហុងដា​ស្កុប​ពី តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ ភ្នំពេញ​-​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ។​នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ដែល​មាន​ការដ្ឋាន​កំពុង​កាត់​ផ្លូវ​ដាក់​ត​បណ្តាញ​ខ្សែភ្លើង​និង​មាន​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​សំពីងសំពោង​មួយ​គ្រឿង​បើកបរ​ចំណែក​ផ្លូវ​បញ្ច្រាស់​ក៍​ទាក់​ដៃ​ច​ង្កូ​ច​ម៉ូតូ​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ទាំង​ពាក់មួក​សុ​វត្តិភាព​។​បន្ទាប់​ពី​កើតហេតុរ៉ឺ​ម៉ក់​ម៉ូតូ​ដឹក​អីវ៉ាន់​បាន​បន្តដំណើរ​ទៅ​មុខ​បាត់​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​សម្រួល​ចរាចរណ៍​និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​អូស​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​សព​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ