ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​គ្រឿងចក្រ​ឆ្លងស្ពានទៅ​ត្រើយម្ខាង​ ស្រាប់​តែ​​​បា.ក់​កណ្តាលផ្លូវ

2 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្ត​ដឹក​គ្រឿងចក្រឆ្លងស្ពាន សង្ស័យ​លើស​ទម្ងន់​ដែល​ស្ពាន​មិន​អាច​ទ្រ​បាន បណ្ដាល​ឱ្យ​បាក់​ស្ពានដែក​ចំនួន​០១​ខ្សែ​ប្រវែង​៧០​ម៉ែត្រ ។ ករណី​បាក់​ស្ពាន​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ ​និង០៦​នាទី​ព្រឹក​ថ្ងៃ​ទី​២៥…

ខេត្តកណ្តាល ៖ រថយន្ត​ដឹក​គ្រឿងចក្រឆ្លងស្ពាន សង្ស័យ​លើស​ទម្ងន់​ដែល​ស្ពាន​មិន​អាច​ទ្រ​បាន បណ្ដាល​ឱ្យ​បាក់​ស្ពានដែក​ចំនួន​០១​ខ្សែ​ប្រវែង​៧០​ម៉ែត្រ ។

ករណី​បាក់​ស្ពាន​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ ​និង០៦​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវ​បេតុង​​ក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ឃើញ​មាន​​រថយន្ដ​មួយ​គ្រឿង ម៉ាក​ហុ​ី​ណូ ព​ណ៍​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3138 និង​មាន​ដឹក​គ្រឿង​ចាក់ អិ​ច​ស្ការ ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង ។ ខណៈ​ពេល បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ឆ្លង​ស្ពាន ស្រប​ពេល​បើក​ឆ្លង​បាន​ពាក់កណ្ដាល ស្រាប់តែ​ស្ពាន​បាន​បាក់​ស្រុត​ចុះ​មក​ក្រោម​ភ្លាម​ៗ​តែ​ម្តង ។ សំណាងល្អ​មិន​បង្ក​អោយ​មនុស្ស​រង​របួស​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា ដោយសារ​តែ​ស្ពានដែក​ដែល​ឆ្លង​នេះ គឺ​មាន​សភាព​ចាស់ ហើយ​មាន​រថយន្ត​ធន់​ធ្ងន់​បែប​នេះ​ឆ្លង ទើប​បណ្តាល​អោយ​បាក់ ។ ប្រសិនជា​ត្រឹម​ឡាន​អ្នកដំណើរ​ធម្មតា ឬ​ត្រឹម​ជិះ​ម៉ូតូ ក៏​មិន​មាន​ករណី​បាក់​ស្ពាន​នេះ​កើតឡើង​ដែរ ។

បើ​តាម​ការ​សន្និដ្ឋាន​បឋម ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដោយសារ​អ្នក​បើករថយន្ត​បង្ក ដឹក​គ្រឿង​ចាក់ មាន​ទម្ងន់​ធ្ងន់​ពេក ទើប​បណ្ដាល​ឱ្យ​បាក់​ស្ពានដែក​ដែល​មាន​ប្រវែង ៧០​ម៉ែត្រ​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ និង​វាស់វែង​កន្លែង​កើតហេតុ និង​យក​រថយន្ត​ដឹក​គ្រឿងចក្រ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ