ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ញ៉ែ​ម មរកត ចេញ​មុខ​ស្នើ​ឱ្យ​ម្ចាស់​ផលិតកម្ម​គួរ​​សង​លុយ​តួ​សម្តែង​ហើយ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោកស្រី ញ៉ែ​ម មរកត បាន​ចេញ​មុខ​ដោយ​ស្នើ​ឲ្យ​ម្ចាស់​ផលិតកម្ម ឬ​អ្នកគ្រប់គ្រង​ល្មម​ដល់​ពេល​បើក​លុយ​ដែល​ជំពាក់​តួ​សម្តែង​ហើយ ខណៈ​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ កំពុង​តែ​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​ក្នុង​ការ​វែកញែក​គ្នា​លើ​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោកស្រី ញ៉ែ​ម មរកត បាន​ចេញ​មុខ​ដោយ​ស្នើ​ឲ្យ​ម្ចាស់​ផលិតកម្ម ឬ​អ្នកគ្រប់គ្រង​ល្មម​ដល់​ពេល​បើក​លុយ​ដែល​ជំពាក់​តួ​សម្តែង​ហើយ ខណៈ​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ កំពុង​តែ​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​ក្នុង​ការ​វែកញែក​គ្នា​លើ​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។

ការ​ចេញ​មុខ​ស្នើ​សុំ​ពី​លោកស្រី​ជា​រដ្ឋលេខាធិការ​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី​ទទួល​ការ​ផ្តល់​ដំណឹង​ដោយ​ផ្ទាល់​ពី​បណ្តា​អ្នកសិល្បៈ​ចាស់​ៗ​មួយ​ចំនួន​ដែល​កំពុង​ជួប​បញ្ហា​នេះ ក្នុង​ពេល​ដែល​លោកស្រី​ក៏​មានការ​ងឿងឆ្ងល់​អំពី​មូលហេតុ​នេះ​ផង​ដែរ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​លោកស្រី ញ៉ែ​ម មរកត បាន​លើក​ឡើង​ថា បង​រ៉ូ​ស តារាសម្តែង​បាន​ប្រាប់​ខ្ញុំ​ពី​ការងារ​ដែល​គាត់​បាន​ធ្វើ ហើយ​គេ​មិន​ព្រម​បើក​លុយ​ឲ្យ តើ​មូលហេតុ​អ្វី ?​ខ្ញុំ​សំណូមពរ​ដល់​ម្ចាស់​ផលិតកម្ម ឬ​អ្នកគ្រប់គ្រង​ល្មម​ដល់​ពេល​បើកប្រាក់​ពលកម្ម​ជូន​គាត់​ហើយ ! ម៉ែ​រ៉ូ​ស សុជាតា ម៉ែ​ណូអែល​កូន​ដំរី ។​ល​។ ទាំងអស់​គ្នា បាន​ចូលរួម​ជួយ​កិច្ចការ​សង្គម​ច្រើន​ណាស់​ជាមួយ​ជន​ពិការ និង​កិច្ចការ​សង្គម​ផ្នែក​ផ្សេង​ៗ​ទៀត​! ។

អ្នកស្រី​ថា អាណិត​ពួក​គាត់​ណាស់ ប្រឹង​ធ្វើការ​ដើម្បី​ក្រពះ ចិញ្ចឹម​កូនចៅ ថត​១​ថ្ងៃ​ៗ​ពី​ព្រឹល​ដល់ក​ណ្តា​លយ​ប់ក៍​មាន តែ​ថៅកែ​ឬ​អ្នកគ្រប់គ្រង​ទុក​លុយ​ពលកម្ម​របស់​គាត់​ធ្វើ​អ្វី ម៉េច​មិនឆាប់​បើក​ជូន​ពួក​គាត់ ?​។ យ៉ាងណា តាម​រយៈ​សំ​ណេ​រ​ខាងលើ​នេះ គេ​ឃើញ​មាន​អ្នកសិល្បៈ​ជើង​ចាស់​ដែល​ធ្លាប់ និង​កំពុង​ជួប​បញ្ហា​នេះ​បាន​ចូល​ទៅ​ធ្វើការ​ខម​មិន ដោយ​ម្នាក់​ៗ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ឈឺឆ្អាល​ពី​សំណាក់​លោកស្រី ញ៉ែ​ម មរកត ក្នុង​ពេល​ដែល​ពួក​គេ​រំពឹង​ថា ចំពោះ​រឿង​នេះ​នឹង​មាន​យុត្តិធម៌​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ចាត់​ទុក​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោកស្រី ញ៉ែ​ម មរកត បាន​ជួយ​ដោះស្រាយ​បញ្ហា​នានា សម្រាប់​អ្នកសិល្បៈ ពោល​កន្លង​មក លោកស្រី​ក៏​ធ្លាប់​បាន​ចេញ​មុខ​ជួយ​ដោះស្រាយ និង​ប្រឹក្សា​ផ្នែក​ច្បាប់​ទៅ​ដល់​អ្នកសិល្បៈ​ក្នុង​ពេល​ជួយ​បញ្ហា​ផង​ដែរ ។ គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទាំងចាស់ទាំងក្មេង​បាន​ចេញ​និយាយ​ដោយ​ឥត​លាក់លៀម​ពី​ការ​បណ្តា​ផលិតករ ឬ​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​តូច​ដែល​បាន​ជំពាក់​ថ្លៃ​ថត​រាប់​ឆ្នាំ មិន​ព្រម​ទូទាត់​អស់ ហើយ​គេចវេស​មិន​ព្រម​ដោះស្រាយ ។

តួយ៉ាង តារា​សម្តែ​អ្នកស្រី រ៉ែត រ៉ូ​ស បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជា​សាធារណៈ​ថា ផលិតករ​មួយ​ចំនួន​តូច​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​តួ​ចាស់​ៗ​ខ្លាំង​ណាស់ ឱ្យ​យើង​ទៅ​ដល់ទី​តាំង​ម៉ោង​7 និង​30​ព្រឹក ថត​រហូត​ដល់​ស្អែក​ឡើង​ម៉ោង​6:00​ព្រឹក​វិញ​បាន​ចប់​។ សុំ​សួរ​មតិ​បងប្អូន​បន្តិច តើ​ការ​គិតលុយ​ឲ្យ​តែ​មួយ​ថ្ងៃ​ត្រឹមត្រូវ​ដែរ​ទេ សូម​ខម​មិន​គាំ​ម្នាក់​មួយ​មក តែ​ខ្ញុំ​បាន​ប្រាប់​ថា ខ្ញុំ​សុំ​គិត​2​ថ្ងៃ តែ​ខាង​ផលិតកម្ម​នៅ​តែ​គិត​ឲ្យ​១​ថ្ងៃ ដូច​ជា​បំបាក់ទឹកចិត្ត​យាយ​ចាស់​តា​ចាស់​ពេក​ហើយ ។

រឿង​ថត​តាំងពី​ថ្ងៃ​ទី​១០ ខែ​១០ មក​ដល់​ថ្ងៃនេះ ហើយ​រឿង​ចាក់​បញ្ចាំង​ចង់​ចប់​ហើយ​នៅឡើយ តែ​លុយ​មិន​បើក​ឱ្យ​នេះ​ហើយ​ជា​មូលហេតុ​ដែល​តួ​ចាស់​ៗ​ឈឺ​អត់​មាន​លុយ​ទិញ​ថ្នាំ អត់​លុយ​ឱ្យ​ថ្លៃ​ឈ្នួល​ផ្ទះ ពេល​ខ្លះ​ត្រូវ​ម្ចាស់ផ្ទះ​ដេញ​ចេញ​កុំ​ឆ្ងល់​ទៀត​។

អ្នកស្រី​បញ្ជាក់​ថា ខ្ញុំ​មិន​ចង់​លាតត្រដាង​រឿង​សិល្បៈ​ឱ្យ​សង្គម​យើង​ដឹង​ទេ តែ​វា​ហួសហេតុ​ពេក​កម្លាំង​ញើស​ឈាម​យើង​សោះ​មិន​បើក​ឱ្យ​យើង​សុំ​គេ​បើក​លុយ​អង្វរ​គេ​ដូច​យើង​ទៅ​សុំទាន​គេ ខ្ញុំ​និយាយ​ដដែល​ៗ​សិល្បៈ​ចាស់​ហើយ​ក្រ​គេ​ដៀល​តែ​ថត​ជំពាក់​លុយ​តួ​អ្នកក្រ​សួរ​ថា យុត្តិធម៌​ទេ សម្រាប់​តួ​ចាស់​ដូច​ខ្ញុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ