ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណ…

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណ តាម​រយៈ​ការ​ចុះ​ណែនាំ​តាម​ខ្នង​ផ្ទះ ដោយ​ដាក់​មីក្រូ​តាម​ម៉ូតូ​កង់​បី ស្រែក​ណែនាំ ដោយ​ហាម​មិន​ឱ្យ​ដុត​ផាវ​ជា​ដាច់ខាត ជាមួយនឹង​ការ​ប្រើ​ពាក្យ​ថា ពេល​ស្រវឹង​កុំ​បើកបរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម​ឆ្នាំ​នេះ ​។

ការ​ណែនាំរបស់លោក ឃួ​ង ស្រេង ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​២០២៥ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​ ។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា បុណ្យចូលឆ្នាំ​ចិន វៀតណាម​ឆ្នាំ​២០២៥​នេះ សូម​ឱ្យអាជ្ញាធរ​ខណ្ឌ សង្កាត់ ផ្សព្វផ្សាយ​ដល់​អាជីវករ តាម​ផ្សារ មិន​ឱ្យ​លក់​ផាវ គ្រឿងផ្ទុះ បើ​ណែនាំ​២​ដង​មិន​ស្តាប់ ត្រូវ​ចាប់បង្ខំ​ឱ្យ​គាត់​អនុវត្ត​តាម​ច្បាប់​។ ការ​ណែនាំ ផែនការ​យើង​មាន​អស់ហើយ នូវឡើយ​តែ​ការ​អនុវត្ត​មិន​ទាន់​បាន​គ្រប់​ជ្រុង ជ្រោយ​នូវឡើយ ​។

បន្ថែម​លើ​នេះ លោក ឃួ​ង ស្រេង ណែនាំ​ថា បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍​ក៏​ដូច្នេះ​ដែរ នៅ​ភ្នំពេញ ការ​កកស្ទះ​ចរាចរណ៍​ជា​រឿង​ពិត ពោល​គឺ​ឱ្យ​តែ​បុណ្យ​ទាន​ម្តង​ៗ ពិសេស​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ​ខ្មែរ​ និង​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម តែងតែ​មានការ​កកស្ទះ​ចរាចរណ៍​។ ចំពោះ​ទីតាំង​ ដែល​កកស្ទះ ក្នុង​នាម​ជា​ម្ចាស់​មូលដ្ឋាន​ពិតជា​ដឹង​ហើយ ដូច្នេះ​ត្រូវ​ដាក់​កម្លាំង​ទៅ​សម្រួល​ចរាចរណ៍ នៅ​កន្លែង​កកស្ទះ​ទាំងនោះ​ភ្លាម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ថា យើង​បាន​យកចិត្តទុកដាក់​ចំពោះ​ការងារ​នេះ ​។

លោក​អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ អាជ្ញាធរ​សង្កាត់ ត្រូវ​ចុះ​ណែនាំ​តាម​ខ្នង​ផ្ទះ ដោយ​ដាក់​មីក្រូ​តាម​ម៉ូតូ​កង់​បី ស្រែក​ណែនាំ មិន​ឱ្យ​ដុត​ផាវ​ជា​ដាច់ខាត ជាមួយនឹង​ពាក្យ​ថា ពេល​ស្រវឹង​កុំ​បើកបរ​ជាដើម​។ ត្រូវ​ល្បាត​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់ ការ​ដុត​ផាវ លួច​ឆក់​ប្លន់ គាស់​ផ្ទះ​ជាដើម​។ ការ​ដុត​ផាវ វា​មិន​ចំណេញ​ទេ នៅ​ចិន​គេ​លែង​ដុត​ហើយ យើង​ល្មម​បញ្ចប់​ហើយ​។ ណែនាំ​ឱ្យ​ពួក​គាត់​ចេះ​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិ​ភ័យ បង្ការ​ការ​លួច​គាស់​ផ្ទះ​ជាដើម ​។

ជាមួយ​គ្នា​នេះ លោកអភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ឱ្យ​ខណ្ឌ​ទាំង​១៤ ចុះ​មើល​តាម​សាលារៀន​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ក្មេង​ទំនើង​តាម​សាលារៀន មើល​ទាំង​អនាម័យ បរិស្ថាន នៅ​តាម​សាលា ពិសេស​បង្គន់​អនាម័យ​សូម​ឱ្យ​ស្អាត បត់ជើង​បាន​ផង ​។

បន្ថែម​ពី​នេះ ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវ​តែ​លុប​បំបាត់​ឱ្យ​អស់ ពិសេស​ល្បែងស៊ីសង​នៅ​តាម​ផ្សារ ឆ្នោត​ឡូ​តូ​ជាដើម​។ ដោយឡែក​នៅ​តំបន់​ស្មុគស្មាញ តំបន់​មិន​រៀបរយ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ឱ្យ​ដល់ទី​តាំង ពិសេស ប្រជា​ការពារ សង្កាត់ ចុះ​ទៅ​ពិនិត្យ​តាមដាន ជាមួយនឹង​ការ​ណែនាំ​ឱ្យ​ចេះ​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ​។ ចំពោះ​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ក៏​ត្រូវធ្វើ​ឱ្យ​បាន​ល្អ ដាក់​ខាត​ត្រូវ​ឱ្យ​គោរព​ច្បាប់​ប្រទេស មិន​ចេះ​តែ​ធ្វើ​អ្វី​តាម​ចិត្ត​ទេ ខណៈ​ប្រទេស​មានច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ