ក្រៅពីការនាំចូលវត្ថុធាតុដើម ដើម្បីបំពេញសង្វាក់ឧស្សាហកម្មនាំចេញរបស់ខ្លួន ទំនិញដែលកម្ពុជានាំចូលយកមកបំពេញការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋច្រើនបំផុត គឺអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី ។
ស្ថិតិដែលទទួលបានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបាននាំចូលអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី មានតម្លៃដល់ទៅ៣.៦៨៣ លានដុល្លារឯណោះ ។
ស្ថិតិនេះ បើធៀបរវាងឆ្នាំ២០២៤ នឹងឆ្នាំ២០២៣ ឃើញថា ការនាំចូលអេឡិចត្រូនិក និងសម្ភារៈអគ្គិសនីមានកំណើនកើនឡើងប្រមាណជាជិត២៨ ភាគរយ ហើយបើគិតជាទឹកប្រាក់វិញ គឺជាង៨០០លានដុល្លារ ។
កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាបាននាំចូលអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី គឺមានតម្លៃត្រឹមតែជាង២.៨៨៣ លានដុល្លារប៉ុណ្ណោះ ។ ផលិតផលអេឡិចត្រូនិក និងសម្ភារៈអគ្គិសនីដែលកម្ពុជានាំចូល គឺមានច្រើនគោលដៅ ពោល គឺចិន ប្រទេសជិតខាងដែលមានវៀតណាម និងថៃ, ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ជាដើម ៕
ចែករំលែកព័តមាននេះ