ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ខ្វៃ​នៅ​តែ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ជាប់ខ្សែ​ស្រឡាយ​ចិន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ពិនិត្យ​ឃើញ​ថា ជ្រូក​ខ្វៃ​នៅ​តែ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជាប់ខ្សែ​ស្រឡាយ​ចិន នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ នេះ ជា​ថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​ជាប់សែស្រឡាយ​ចិន រៀបចំតុបតែង​លំនៅ​ឋាន…

រាជធានី​ភ្នំពេញ ៖ ដោយ​ពិនិត្យ​ឃើញ​ថា ជ្រូក​ខ្វៃ​នៅ​តែ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជាប់ខ្សែ​ស្រឡាយ​ចិន នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ នេះ ជា​ថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​ជាប់សែស្រឡាយ​ចិន រៀបចំតុបតែង​លំនៅ​ឋាន និង​ទិញ​នំចំណី ត្រី សាច់ ម្ហូបអាហារ ពិសេស គឺ​ជ្រូក​ខ្វៃ ដើម្បី​ធ្វើ​ពិធី​សែន​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នៅ​ថ្ងៃស្អែក ទី​២៨ មក​រា ២០២៥ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ។

ជាក់ស្តែង មនុស្ស​ម្នា​ជា​ច្រើន​បាន​ទៅ​នាំ​គ្នា​ទៅ​ផ្សារ​អូរ​ឬ​ស្សី ស្ថិត​ក្នុង​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដើម្បី​ទិញ​ជ្រូក​ខ្វៃ​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន វៀតណាម ដែល​អ្នកលក់​ត្រៀបត្រា​រង់ចាំ​ស្វាគមន៍ ។ សម្រាប់​ថ្ងៃ​ដំបូង​នេះ​(​ទី​២៧ មក​រា​) ជ្រូក​ខ្វៃ​បាន​ដាក់​លក់​តាម​ទ្រុង​ដែក នៅ​ជុំវិញ​ផ្សារ​អូរ​ឬ​ស្សី​មាន​ច្រើន​ទីតាំង ក្នុង​នោះ តម្លៃ​សាច់​ជ្រូក​ខ្វៃ​កាប់​លក់រាយ​១​គីឡូក្រាម ៨​ម៉ឺន ទៅ​៩​ម៉ឺន​រៀល (​បើ​គិត​ជា​ធម្មតា​អាច​ឡើង​តិចតួច​) ។

-​តម្លៃ​ជ្រូក​ខ្វៃ​មូល​ចាប់ពី​៤ ទៅ​៥​គីឡូក្រាម ៦០០០០០​រៀល ។
-​តម្លៃ​ជ្រូក​ខ្វៃ​មូល​ចាប់ពី​៦​ទៅ ៧ ទៅ​៨​គីឡូក្រាម ៦៥០០០០​រៀល ទៅ​៧០​ម៉ឺន​រៀល ។
-​តម្លៃ​ជ្រូក​ខ្វៃ​មូល​ចាប់ពី ៩​ទៅ ១០ ទៅ​១១​គីឡូក្រាម ៨០​ម៉ឺន ទៅ​៩០​ម៉ឺន​រៀល (​ជ្រូក​ខ្វៃ​ទាំងមូល​ឡើងថ្លៃ​បន្តិច​) ។

​ប៉ុន្តែ​ទោះជា​តម្លៃ​ឡើងថ្លៃ​បន្តិច​ក្តី ក៏​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​សែស្រឡាយ​ចិន វៀតណា​ម នៅ​តែ​នាំ​គ្នា​ទៅ​ទិញ​ជ្រូក​ខ្វៃ​ដើម្បី​យក​ទៅ​សែន​ចូល​ឆ្នាំ​ចិន​នោះ​ដែរ ។

ទោះជា​យ៉ាងណា​ក្តី លោក ឡ​យ ស៊ា​ង​អាង ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី ក៏​បាន​ដាក់​កម្លាំង​តាម​សង្កេត​មើល និង​ទប់ស្កាត់​ក្រុម​អាជីវករ​លក់​ជ្រូក​ខ្វៃ​មិន​ឲ្យ​លក់​តម្លៃលើស​ពី​ថ្ងៃ​ធម្មតា​ហួសហេតុ​ពេក​ទេ ។

លោក​ប្រធាន​ផ្សារ​បន្ត​ថា ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ជាប់សែស្រឡាយ​ចិន នៅ​តែ​ត្រូវការ​ជ្រូក​ខ្វៃ​យក​ទៅ​សែន ចូល​ឆ្នាំ​ចិន​ធម្មតា និង​មាន​អ្នក​កុម្ម៉ង់​ច្រើន ហើយ​ស្អែក​ថ្ងៃ​សែន សង្ឃឹមថា កាន់តែ​មាន​អ្នក​កុម្ម​ង់​ទិញ​ជ្រូក​ខ្វៃ​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ