ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​​ទីតាំង​លក់​ឡាន​Jetour២​កន្លែង សង្ស័យ​​​នាំ​ចូល​រំ.លោ.ភ.សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​របស់​​ក្រុម​ហ៊ុន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​រថយន្ត​ម៉ាក JETOUR ២​កន្លែង ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះ​ត្រួតពិនិត្យ និង​ណែនាំ ក្រោយ​ពី​សង្ស័យ​មានការ​នាំ​ចូល​រថយន្ត Jetour រំលោភសិទ្ធិ​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​រថយន្ត​ម៉ាក JETOUR ២​កន្លែង ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះ​ត្រួតពិនិត្យ និង​ណែនាំ ក្រោយ​ពី​សង្ស័យ​មានការ​នាំ​ចូល​រថយន្ត Jetour រំលោភសិទ្ធិ​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៥ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ទីតាំង​ដែល​ចុះ​ត្រួតពិនិត្យ​រថយន្ត​១.​យីហោ​«​ឆាយ​ណា​ខា​»​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​ហាង​រថយន្ត​ប្រណីត «​ឆោ​ហ្វា​ន​» ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​កំពុង​ដាក់​តាំង​លក់​រថយន្ត​ម៉ាក JETOUR សង្ស័យ​រំលោភសិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​រថយន្ត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន KNN (CAMBODIA) CO., LTD ។ ក្នុង​ប្រតិបត្តិការ​នោះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​សង្ស័យ និង​បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ទាំង​ពីរ​ឲ្យ​បាន​យល់​ដឹង​ពី​ផ្លូវច្បាប់​លើ​សិទ្ធិ​ដែល​ក្រុមហ៊ុន KNN (CAMBODIA) CO., LTD ទទួល​បាន​ពី​ក្រុមហ៊ុន CHERY COMMERCIAL VEHICLE (ANHUI) CO., LTD ប្រទេស​ចិន ដោយ​បាន​ចុះបញ្ជី​ទទួលស្គាល់​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​នាំ​ចូល​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក JETOUR ម៉ូ​ដែល DASHING, T2, X70, X70plus, X50, X90, X90plus និង​គ្រឿងបន្លាស់ យក​មក​លក់​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដូចនេះ ចាប់ពី​ពេល​នេះ​តទៅ ម្ចាស់​ទីតាំង​ដាច់ខាត មិន​ត្រូវ​បន្ត​ធ្វើការ​នាំ​ចូល​រថយន្ត​ម៉ាក​JETOUR និង​គ្រឿងបន្លាស់​ម៉ូ​ដែល​ខាងលើ​នោះ​ទេ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ រួម​ទាំង​ការ​ពិន័យ​សងជំងឺចិត្ត​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ គឺ​ក្រុមហ៊ុន ខេ​អិនអិន ខេ​ម​បូ​ឌា​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​ជំនាញ​នឹង​បន្តរ​ចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​ផ្សេង​ៗ​បន្ថែម​ទៀត ប្រសិនបើ​មាន​ករណី​សង្ស័យ​ណាមួយ​លើ​ទីតាំង​ផ្សេង​ៗ​ដែល​នាំ​ចូល​រថយន្ត​ម៉ាក JETOUR រំលោភសិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន ខេ​អិន​អិន ខេ​ម​បូ​ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ