រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានជាបឋមថា នៅមុននេះបន្តិច មានករណី នារីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លា.ប់ ដោយមិនទាន់ដឹងមូលហេតុ ក្នុងបន្ទប់សណ្ឋាគារ ។
ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ ជាន់ទី០២ នៃសណ្ឋាគារមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ។ ព័ត៌មានលម្អិតនឹងផ្សព្វផ្សាយជូននៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ