ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​យុទ្ធនាការ​បា.ញ់ថ្នាំ​សម្លា.ប់​មូស តាម​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ គិតគូរ​ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​គិតគូរ​ពី​បញ្ហា​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​គិតគូរ​ពី​បញ្ហា​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​ខណ្ឌ​ដោយ​មាន​កិច្ចសហការ​ពី​កងពលតូច​លេខ​៧០​ហៅ​«​ង​៧០» បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូល នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដូច​ខាងក្រោម​បាន ចំនួន​០៨​ភូមិ​៖ ១.​ភូមិ​ថ្នល់បំបែក ២.​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ៣.​ភូមិ​ព្រៃ​ជី​សាក់ ៤.​ភូមិ​ត្រពាំង​ពោធិ៍ ៥.​ភូមិ​ព្រៃ​ស្វាយ ៦.​ភូមិ​អូ​ដឹ​ម ៧.​ភូមិ​អង្កែ​វ ៨.​ភូមិ​អង្គ​ក្រុមការងារ​បាន​បញ្ចប់​ការ​បាញ់ថ្នាំ​សម្លាប់​មូស នៅ​វេលា​ម៉ោង ១៨:៣០​យប់ ។

ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល នៃ​គណ​អភិបាល​ខណ្ឌ​សែន​សុខ និង​មាន​កិច្ចសហការ​ពី​មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​កងពលតូច​លេខ​៧១១ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស នៅ​សង្កាត់​គោក​ឃ្លាង ក្នុ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ បាន​សរុប​ចំនួន​ ០៦​ទីតាំង រួម​មាន ៖ ១-​ភូមិ​រោងចក្រ​១ បាន​ចំនួន​០១​ផ្លូវ ២-​ភូមិ​រោងចក្រ បាន​ចំនួន​០១​ផ្លូវ ៣-​ភូមិ​ដី​ថ្មី បាន​ចំនួន​០៤​ផ្លូវ ៤-​ភូមិ​ដំណាក់ បាន​ចំនួន​០៣​ផ្លូវ​ ៥-​ភូមិ​គោក​ឃ្លាង បាន​ចំនួន​០៣​ផ្លូវ ៦-​ភូមិ​ត្រពាំង​ស្វាយ បាន​ចំនួន​០២​ផ្លូវ ។

ខណ្ឌមានជ័យ ៖ រដ្ឋបាល​ខណ្ឌ ដឹកនាំ​ដោយ​លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កងពលតូច​លេខ​៧០ (​ង​70) ធ្វើ​សកម្មភាព​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​៤:០០​នាទី រដ្ឋបាល​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ​បើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស ដើម្បី​ការពារ​ជម្ងឺគ្រុនឈាម (​ទាំង​៩​ភូមិ )​។​កម្លាំង​ចូលរួម​មាន​ ​កម្លាំង​(​ង​៧១១) សរុប ៣​នាក់ កម្លាំង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ៤​នាក់ ក្រុម​ទី​១ ដឹកនាំ​ដោយ​លោក សេង សុធី​វ៉ា​ន់​ថា ចៅសង្កាត់​រង​ទី​១ បាញ់​ចំនួន ៥​ភូមិ និង​ក្រុម​ទី​២ ដឹកនាំ​ដោយ​លោក ហ៊ឹ​ម ហៃ និង​ប្រជា​ការពារ​សង្កាត់​បាញ់​ចំនួន ៤​ភូមិ​កម្លាំង​សង្កាត់​ចំនួន ១០​នាក់ ភូមិ​សរុប​ចំនួន ១៥​នាក់​ ​ប្រើប្រាស់​ម៉ាស៊ីន​បាញ់ថ្នាំ ចំនួន ២​គ្រឿង ចំណុច​ចាប់ផ្ដើម​ពី​ភូមិ​ 
១/ ភូមិ​ប្រាំ​ ២/ ភូមិ​ភ្នា​ត​៣/ ភូមិ​ព្រែក​ទាល់ ៤/ ភូមិ​ព្រែក​ទាល់​១ ៥/ ភូមិ​ដំណាក់​ធំ​៦/ ភូមិ​ភូមិ​ដំណាក់​ធំ​១ ៧/ ភូមិ​ដំណាក់​ធំ​៤ ៨/ ភូមិ​ឬ​ស្សី ៩/ ភូមិ​ឬ​ស្សី​៣ ​លទ្ធផល នៃ​ការ​ចុះ​បាញ់​ ​សរុប​ខ្នង​ផ្ទះ ៩១០​ខ្នង​ផ្ទះ បញ្ចប់​ត្រឹម​វេលា​ម៉ោង ៩:០០​នាទី​យប់ ។

ចំណែក​សង្កាត់​ស្ទឹង​មាន​ជ​យ័​ទី​៣ ការ​ចុះ​បាញ់ថ្នាំ​ន​មានការ​ចូលរួម​សហការ​ជាមួយនឹង​ក្រុម​បាញ់ថ្នាំ OD បា​សាក់ និង​កងពលតូច​លេខ​៧០ (​ង​៧០) មណ្ឌល​សុខភាព​ស្ទឹង​មាន​ជ​យ័​បាន​ចំនួន ៦​ភូមិ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង ៤​និង​៣០​នាទី និង​បញ្ចប់​នៅ​ម៉ោង ៨​និង​៣៥​នាទី​យប់ ។

ខណ្ឌ​ច្បារ​អំពៅ ៖ នា​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បញ្ជាក់​ថា កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ច្បារ​អំពៅ បាន​បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស នៅ​សង្កាត់​ព្រែក​ឯង មាន​៤​ទីតាំង​. ទី​១-​ម​ត្តេ​យ្យ​តា​ព្រហ្ម​. ២-​ផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​តា​ព្រហ្ម ៣-​ម​ត្តេ​យ្យ​ទូល​តា​ចាន់ ៤-​សាលា​វិទ្យាល័យ​ព្រែក​ឯង ។

គួរ​បញ្ជាក់​ថា​៖​សម្រាប់​កម្លាំង​កងពល​ពល​តូច​លេខ​៧០ (​ង​៧០) សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​៧ មាន​ខណ្ឌមានជ័យ​, ខណ្ឌ​សែន​សុខ​, ខណ្ឌ​ពោធិ សែន​ជ័យ​, ខណ្ឌ​ឬ​ស្សី​កែវ​,​ខណ្ឌទួលគោក​, ខណ្ឌ​បឹង​កេងកង និង​ខណ្ឌដូនពេញ ក៏​ប៉ុន្តែ​សម្រាប់​ខណ្ឌ​ទាំង​៧​ផ្សេង​ៗ​ទៀត កម្លាំង​របស់​ខណ្ឌ​នីមួយ​ៗ​នៅ​បន្ត​បាញ់ថ្នាំ​រាល់ថ្ងៃ​ដដែល ទោះបី​អត់​ទាន់​មានការ​សហការ​ជាមួយ​កងពលតូច​លេខ​៧០(​ង​៧០) ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ