ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារសាច់ឆៅអាចប្រឈមនឹងជំងឺជាង២០០មុខ

13 ម៉ោង មុន

ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន​សាច់​ឆៅ​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា អាហារ​គ្មាន​សុវត្ថិភាព​ដែល​មាន​បាក់តេរី ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់ បណ្តាល​ឱ្យ​មាន​ជំងឺ​ច្រើន​ជាង​២00​ប្រភេទ រាប់​ចាប់ពី​រាគ​រហូត​ដល់​មហារីក ។ អង្គការ​សុខភាព​ពិភពលោក…

ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន​សាច់​ឆៅ​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា អាហារ​គ្មាន​សុវត្ថិភាព​ដែល​មាន​បាក់តេរី ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់ បណ្តាល​ឱ្យ​មាន​ជំងឺ​ច្រើន​ជាង​២00​ប្រភេទ រាប់​ចាប់ពី​រាគ​រហូត​ដល់​មហារីក ។

អង្គការ​សុខភាព​ពិភពលោក បាន​ផ្តល់​ដំបូន្មាន​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​សុខភាព​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សាច់​ឆៅ វា​ចាំបាច់​ណាស់ ក្នុង​ការ​ធានា​ភាព​ស្រស់ គុណភាព​ខ្ពស់ និង​ដឹង​ប្រភព​ច្បាស់លាស់ ហើយ​រាល់​ដំណើរការ​រៀបចំ​អាហារ​ក៏​ត្រូវ​តែ​រក្សា​ស្តង់ដា​អនាម័យ​ខ្ពស់​បំផុត ។

ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ពពួក​អតិសុខុមប្រាណ ដែល​បង្កប់​នៅ​ក្នុង​អាហារ​ឆៅ​ទាំងនេះ​វា​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​យ៉ាង ជា​ពិសេស គឺ​ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ ងាយ​ប្រឈម​មុខ​នឹង​ការ​វាយលុក​ពី​ពពួក​មេរោគ​ផ្សេង​ៗ​ទៀត ។ ក្រៅពី​នោះ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ ពីព្រោះ​តែ​វា​អាច​ធ្វើ​ឲ្យ​សរីរាង្គ​ដែល​មានមុខ​ងារ​សំខាន់​ៗ​នៅ​ក្នុង​ខ្លួន​របស់​យើង​ខូច ឬ​ពុល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​ថៃ the Nation បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​នេះ​បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ឆ្លង​ដង្កូវ​ព្រូន និង​តេន​ញ៉ា​ជា​ច្រើន​ប្រភេទ ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​សាច់​គោ​ឆៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ