ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្មរថយន្តចិន បង្កើតកំណត់ត្រាថ្មីលើការផលិត និងលក់នៅឆ្នាំ២០២៤

13 ម៉ោង មុន

ប្រទេសចិន ៖ តាមទិន្នន័យចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិន ហៅកាត់ថា CAAM កាលពីពេលថ្មីៗនេះបានបង្ហាញថា នៅឆ្នាំ ២០២៤ ការផលិត និងលក់រថយន្តនៅក្នុងប្រទេសចិន…

ប្រទេសចិន ៖ តាមទិន្នន័យចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិន ហៅកាត់ថា CAAM កាលពីពេលថ្មីៗនេះបានបង្ហាញថា នៅឆ្នាំ ២០២៤ ការផលិត និងលក់រថយន្តនៅក្នុងប្រទេសចិន បានឃើញកំណើនខ្ពស់បំផុតមិនធ្លាប់មាន ដោយបានបំបែកកំណត្រាកាលពីឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយពីកាសែតរដ្ឋចិន Global Times។

ទិន្នន័យពី CAAM បានបង្ហាញថា ការផលិតរថយន្តនៅចិនមានចំនួន ៣១.២៨លានគ្រឿង កើនឡើង ៣.៧% ស្របពេលការលក់ឈានដល់ ៣១.៤៤លានគ្រឿង កើនឡើង ៤.៥% កាលពីឆ្នាំ ២០២៤ ដោយបានបង្កើតកំណត់ត្រាថ្មី ជាមួយនឹងការកើនឡើងលើស៣០លានគ្រឿង សម្រាប់រយៈពេល២ឆ្នាំជាប់គ្នា។ ផលិតកម្ម និងការលក់រថយន្តសរុបរបស់ប្រទេសចិនបន្តឈរចំណាត់ថ្នាក់ជាទីផ្សាររថយន្តកំពូលមួយនៅទូទាំងពិភពលោក សម្រាប់រយៈពេល១៦ឆ្នាំជាប់គ្នា។

នៅក្នុងឆ្នាំ ២០២៤ ការផលិតរថយន្តរបស់ប្រទេសចិនបានកើនលើសពី ២៥លានគ្រឿង សម្រាប់រយៈពេល២ឆ្នាំជាប់គ្នា។ បើទោះជាទីផ្សារបានប្រឈមមុខនឹងបញ្ហាមួយចំនួននៅក្នុងឆមាសទី១ កាលពីឆ្នាំមុនក៏ពិតមែន ក៏ប៉ុន្តែនៅឃើញការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៅក្នុងឆមាសទី២ ដែលគាំទ្រដោយគោលនយោបាយរដ្ឋាភិបាល។ ចំណែកឯការលក់រថយន្តក្នុងស្រុកបានឈានដល់ ២២.៦១លានគ្រឿង កើនឡើង ៣.១% ខណៈឯ ការនាំចេញបានកើនឡើងដល់ ៤.៩៦លានគ្រឿង កើនឡើង ១៩.៧%។

សម្រាប់ការអនុវត្តនៅឆ្នាំ ២០២៥ លោក Xu Haidong អគ្គលេខាធិការរងប្រតិបត្តិនៃ CAAM កំពុងព្យាករណ៍ពីនិន្នាការរីកចម្រើនបន្ថែមទៀត ដើម្បីបំបែកកំណត់ត្រាកាលពីឆ្នាំមុន ជាមួយការផលិត និងការលក់រថយន្តប្រចាំឆ្នាំរបស់ចិននឹងឈានដល់ ៣២.៩លានគ្រឿង ពោលកើនឡើង ៤.៧%៕ (ដកស្រង់ ៖ Global Times និង Car News China)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ