ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​រំលឹក​ខួប​៣០​ឆ្នាំ​នៃ​គ្រោះ​រញ្ជួ​យ​ដី​នៅ​ទី​ក្រុង​កូ​បេ​ស្លា.ប់​រាប់​ពាន់​នាក់

14 ម៉ោង មុន

ទីក្រុង​តូក្យូ៖ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​រំលឹក​ខួប​ទី​៣០​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​រញ្ជួយ​ដី​ដ៏​ធំ​​នៅ​ទី​ក្រុង​កូបេ (Kobe) ​កាល​ពី​ឆ្នាំ​១៩៩៥​ដែល​ធ្វើ​ឱ្យ​ទី​ក្រុង​នេះ​​ទាំង​មូល​ក្រឡាប់​ចាក់​ បាក់​បែក​អគារ​ជា​ច្រើន​ខ្នង និង​ស្លាប់​មនុស្ស​​ជាង​​៦៤០០​នាក់​។ គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,២​រ៉ិច​ទ័រ​នោះ​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥​…

ទីក្រុង​តូក្យូ៖ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​រំលឹក​ខួប​ទី​៣០​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​រញ្ជួយ​ដី​ដ៏​ធំ​​នៅ​ទី​ក្រុង​កូបេ (Kobe) ​កាល​ពី​ឆ្នាំ​១៩៩៥​ដែល​ធ្វើ​ឱ្យ​ទី​ក្រុង​នេះ​​ទាំង​មូល​ក្រឡាប់​ចាក់​ បាក់​បែក​អគារ​ជា​ច្រើន​ខ្នង និង​ស្លាប់​មនុស្ស​​ជាង​​៦៤០០​នាក់​។ គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,២​រ៉ិច​ទ័រ​នោះ​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥​ ហើយ​ធ្វើ​ឱ្យ​អាជ្ញា​ធរ​ចាប់​ផ្ដើម​រៀប​យុទ្ធ​សាស្ត្រ​ឡើង​វិញ​នៅ​ក្នុង​ការ​ការ​ពារ​សុវត្ថិ​ភាព​ពី​ការ​រញ្ជួយ​ដី​។

ក្រុម​អ្នក​ចូល​រួម​ពិធីរំលឹក​ខួប​នោះ​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយ​​​សន្ទុះ​នៅ​ម៉ោង​៥:៤៦​ព្រឹកចំ​ពេល​ដែល​​​គ្រោះ​រញ្ជួយ​ដី​​នោះ​កើត​ឡើង​​។ គេ​ចាត់​ទុក​ថា​នេះ​ជា​គ្រោះ​រញ្ជួយ​ដី​ដែលសម្លាប់​​​មនុស្ស​ច្រើន​លំដាប់​ទី​២​​នៅ​ជប៉ុន​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។ ហេតុ​ការណ៍​នោះ​បាន​កប់​មនុស្ស​ទាំង​រស់​អស់​ជា​ច្រើន​ពាន់​នាក់​ ខណៈ​ដែល​អគារ​ជា​ច្រើន​ខ្នង​បាក់​គ្រឹប​ៗ​ចូល​ទៅ​ក្នុង​ដី​អស់​រលីង​។ ផ្លូវ​ហាយ​វេ, ស្ពាន​អាកាស និង​ផ្លូវ​រថ​ភ្លើង​ត្រូវ​របើក​របាញ​ខ្ទេច​ខ្ទី​អស់​ដោយ​សារ​កម្លាំង​រញ្ជួយ​។

ផ្ទះ​ដែល​បាក់​រលំ​ត្រូវ​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ ទិដ្ឋ​ភាព​បែប​នេះ​មើលទៅ​គួរ​ឱ្យ​រន្ធត់ញាប់​ញ័រ និង​សង្វេគ​ជា​ពន់​ពេក​។ ទំហំ​នៃ​ការ​ខូច​ខាត​ដ៏​ធំ​ធេង​នៃ​ទី​ក្រុង​កំពង់​ផែ​កូបេ​​ធ្វើ​ឱ្យ​វិស័យ​សេដ្ឋ​កិច្ច​ទី​ក្រុង​នេះ​រង​គ្រោះ​យ៉ាង​ដំណំ​ និង​ជំរុញ​ឱ្យ​ប្រជា​ជន​ត្រូវ​តែ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់​នៅ​ទី​កន្លែង​ដទៃ​ទៀត​។ ​​​ក្នុង​មួយ​ឆ្នាំ​ៗ ប្រទេស​ជប៉ុន​កើត​មាន​គ្រោះ​រញ្ជួយ​ដី​​មិន​ក្រោម​​មួយ​ពាន់​ករណី​​នោះ​ទេ​ដោយ​សារ​ប្រទេស​នេះ​ស្ថិត​នៅលើ​ស្រទាប់​ផែន​ដី​ដែល​ស្ដើង​។

​វិស្វករ​ជប៉ុន​រក​ឃើញ​បច្ចេក​វិទ្យា​ដាក់​រ៉ូស័រ​ពី​ក្រោម​បាត​គ្រឹះ​នៃ​អគារ​ ដូច្នេះ​ការ​រញ្ជួយ​ដី​ល្មម​ៗ​មិន​បង្ក​បញ្ហា​អ្វី​ទេ​ លើក​លែង​តែ​រញ្ជួយ​ដី​ខ្នាត​ធំ​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​ម្ដង​ម្កាល​។​ នៅ​សប្ដាហ៍​នេះ ក្រុ​មអ្នក​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​ជប៉ុន​យល់​ថា​លទ្ធ​ភាព​នៃ​ការ​រញ្ជួយ​ដី​ខ្នាត​ធំ​បាត​សមុទ្រ​អាច​នឹង​កើន​ឡើង​ចាប់​ពី​៧៥-៨២%​​​នា​រយៈ​ពេល​​​​៣០​ឆ្នាំ​​​ខាង​មុខ​នេះ​​។ គ្រោះ​រញ្ជួយ​ដី​ដែល​កើត​ឡើង​ជា​អតិ​បរមា​អាច​នឹង​មាន​កម្រិត​ចាប់​ពី៨-៩​រ៉ិច​ទ័រ​ ហើយ​នឹង​បង្ក​ជា​រលក​យក្ស​ស៊ូណាមី​ខ្នាត​ធំ​។

​អត្រា​ស្លាប់​​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ប្រភេទនេះ​​អាច​នឹង​ហក់​ឡើង​ដល់​រាប់​សែន​នាក់​ និង​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​គិត​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​អ្នក​ជំនាញ​។ ​នា​រយៈ​ពេល​១៤០០​ឆ្នាំចុង​ក្រោយ​​នេះ​នៅ​សមុទ្រ​ណាន់​កៃ (Nakai) មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធំ​កើត​ឡើង​ជា​ហូរ​ហែរ​ចន្លោះ​ពី​១០០-​២០០​ឆ្នាំ​កើត​ឡើង​ម្ដង​។ គ្រោះ​រញ្ជួយ​ដី​លើក​ចុង​ក្រោយ​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៤៦​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ