ស្នើឱ្យមានច្បាប់រឹ.តបន្តឹ.ង លំហូរដូចទឹកបា.ក់ទំនប់នៃទំនិញតម្លៃថោករបស់ចិនមកថៃ
ប្រទេសថៃ ៖ តាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគាររបស់ប្រទេសថៃ ហៅកាត់ថា JSCCIB…
ប្រទេសថៃ ៖ តាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគាររបស់ប្រទេសថៃ ហៅកាត់ថា JSCCIB…
ប្រទេសថៃ ៖ តាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគាររបស់ប្រទេសថៃ ហៅកាត់ថា JSCCIB កំពុងអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ប្រឆាំងនឹងការហូរចូលទំនិញតម្លៃថោករបស់ចិនចូលក្នុងទីផ្សារថៃ ដែលត្រូវបានរំពឹងថានឹងកើនឡើងខ្លាំងនៅឆ្នាំនេះ។
លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ ដែលជាសមាជិកនៃ JSCCIB បានថ្លែងថា វិធានការបច្ចុប្បន្នមិនរឹងមាំគ្រប់គ្រាន់ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុកនៅឡើយទេ ដោយសារពួកគេនៅតែប្រឈមនឹងការហូរចូលដូចទឹកបាក់ទំនប់នៃការនាំចូលទំនិញតម្លៃថោកទាំងនេះ»។
នៅក្នុងចំណោមកិច្ចខិតខំប្រឹងប្រែង ដែលបានអនុវត្តរួចហើយដោយរដ្ឋាភិបាល ដោយនាយកដ្ឋានគយដំឡើងពន្ធលើតម្លៃបន្ថែម ៧% រាល់ការនាំចូលទំនិញមានតម្លៃតិចជាង ១,៥០០បាត ឬស្មើនឹង ៤៣ដុល្លារ ដើម្បីបន្ថយការលក់ទំនិញទាំងនោះ ហើយវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ ហៅកាត់ថា TISI តែងតែធ្វើការត្រួតពិនិត្យទំនិញដែលមានរាយបញ្ជីនៅលើវេទិកាអនឡាញផងដែរ។
អាជ្ញាធរបានលើកឡើងកាលពីមុនថា ខ្លួនមានគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឬអនឡាញ នៅដើមឆ្នាំ ២០២៥ ដើម្បីដកទំនិញនាំចូលមិនមានស្តង់ដារចេញពីវេទិការបស់ពួកគេ។
JSCCIB បានស្នើឱ្យរដ្ឋាភិបាលបន្ថែមវិធានការបន្ថែមទៀត ដោយប្រើច្បាប់ប្រឆាំងការបង្រ្កាបការលក់បង្ខូចថ្លៃចេញនៅឆ្នាំ ១៩៩៩ និងវិធានការការពារសុវត្ថិភាពចេញនៅឆ្នាំ ២០០៧ ស្តីពីការបង្កើនការនាំចូល ដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងជាមួយនឹងការនាំចូលទំនិញតម្លៃថោកពីប្រទេសចិន។ លោក Sanan ថា វិធានការខ្លាំងជាងនេះ គឺត្រូវការជាចាំបាច់ នៅពេលសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនថ្មី ត្រូវបានរំពឹងទុកនៅឆ្នាំនេះ ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានគំរាមកំហែងគោលនយោបាយពន្ធថ្មីរបស់លោក។ លោក Trump ដែលគ្រោងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ខាងមុខនេះ បានគូសបញ្ជាក់ថា លោកនឹងដាក់ពន្ធពី ១០-២០% លើទំនិញនាំចូលទាំងអស់ និងពន្ធពី ៦០-១០០% លើទំនិញនាំចូលពីប្រទេសចិន។
សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា FTI ក៏បានលើកឡើងថា ខ្លួនរំពឹងថាសង្រ្គាមពាណិជ្ជកម្មនឹងធ្វើឱ្យសហគ្រិនចិននាំចេញផលិតផលកាន់តែច្រើនទៅកាន់ប្រទេសសមាជិកអាស៊ាន។ ជាមួយកត្តានេះ ក្រុមហ៊ុនផលិតថៃកាន់តែច្រើននឹងរងផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្ម ដោយចំនួនឧស្សាហកម្មរងផលប៉ះពាល់កើនឡើងដល់ជិត ៣០% ពី ២៥% នាពេលបច្ចុប្បន្ន។
កាលពីឆ្នាំមុន ការហូរចូលយ៉ាងខ្លាំងនៃការនាំចូលទំនិញតម្លៃថោករបស់ចិន បានធ្វើឱ្យក្រុមហ៊ុនផលិតក្នុងស្រុកជាច្រើនត្រូវបញ្ឈប់ការផលិត និងនាំចូលផលិតផលចិនជំនួសវិញ ដោយសារតម្លៃប្រតិបត្តិការក្នុងប្រទេសថៃខ្ពស់ជាងផលិតផលនៅចិនដីគោក។ដូច្នេះហើយ JSCCIB មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះក្រុមហ៊ុនផលិតក្នុងស្រុកកាន់តែច្រើន ពិសេសសហគ្រាសធុនតូច និងមធ្យម នឹងសម្រេចចិត្តបិទអាជីវកម្មពួកគេនៅឆ្នាំនេះ ព្រោះប្រទេសថៃក៏កំពុងជួបបញ្ហាការធ្លាក់ចុះតម្រូវការអ្នកប្រើប្រាស់ផងដែរ៕ ប្រភព ៖ Bangkok Post
ចែករំលែកព័តមាននេះ