ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ទូរស័ព្ទ​មិត្តភក្តិ​និង​លួច​បា.ញ់​លុយ​ចេញពី​កុង​​អស់​១៨០​ដុល្លារ​

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​តាម​ចាប់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ម៉ាក OPPO មួយ​គ្រឿង និង​លួច​បាញ់​លុយ​ចេញពី​កុង​ធនាគា​អស់​១៨០$ ។ ការ​ដេញ​តាម​ចាប់ខ្លួន​មិត្តភក្តិ​លួច​ទូរស័ព្ទ​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​តាម​ចាប់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ម៉ាក OPPO មួយ​គ្រឿង និង​លួច​បាញ់​លុយ​ចេញពី​កុង​ធនាគា​អស់​១៨០$ ។

ការ​ដេញ​តាម​ចាប់ខ្លួន​មិត្តភក្តិ​លួច​ទូរស័ព្ទ​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់​ចំណុច​ផ្សារ​ព្រៃ​ទា ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ​គី​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ស្រុ​កំណើត​នៅ​ខេត្តព្រៃវែង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​1H-8747​។

ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ បូ សុធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​ជន​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៥ ប្រពន្ធ​របស់​គាត់​បាន​រៀបចំ​ខ្លួន​ចេញ​ទៅ​ធ្វើការ​រោងចក្រ​ដោយ​រូប​គាត់​កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​។ លុះ​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​រូប​គាត់​បាន​ភ្ញាក់​ពី​ដំណេក​រាវរក​ទូរស័ព្ទ​ដែល​ទុក​នៅ​ក្បែរ​ខ្លួន​។

ភ្លាម​នោះ ក៏​បាន​យក​ទូរស័ព្ទ​មិត្តភក្តិ​មក​មើល​ម៉េ​ប ស្រាប់តែ​ឃើញ​ទូរស័ព្ទ​របស់​ខ្លួន​លោត​នៅ​កន្លែង​កើតហេតុ​ខាងលើ​ហើយ​ក៏​នាំ​មិត្តភក្តិ​៣​នាក់​ជិះ​ម៉ូតូ​តាម​រក​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​ជា​មិត្តភក្តិ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​របស់​ខ្លួន ។

តាម​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ ក៏​បាន​យក​ទូរស័ព្ទ​មក​ឆែក​មើល​បាត់​លុយ​ចំនួន​១៨០ ដុល្លារ​ពី​កុង​ធនាគារ ។ បន្ទាប់​ពី​តាម​ទាន់​ជនសង្ស័យ​ជា​មិត្តភក្តិ​បាន​សារភាព​ថា ខ្លួន​បាន​លួច​យក​ទូរស័ព្ទ​នោះ និង​បាញ់​លុយ​ចេញ​ពិតប្រាកដ​មែន​។

ក្រោយមក ជនសង្ស័យ​ក៏​បាន​បាញ់​លុយ​ចំនួន​១០០​ដុល្លារ​ត្រឡប់​ទៅ​ឱ្យ​វិញ ។ ចំណែក​លុយ​៨០​ដុល្លារ​ទៀត គឺ​ត្រូវ​ជនសង្ស័យ​បាញ់​ទៅ​ឲ្យ​អ្នក​ផ្សេង​បាត់ ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគ​បាល​កា​កាប​ទី​២ ដើម្បី​សួរនាំ​បន្ត​។

លុះ​ក្រោយមក ជនសង្ស័យ​បាន​សុំ​ទោស​និង​សុំ​សង​លុយ​វិញ ដោយសា​តែ​អ្នក​ទាំង​២​នាក់​ជា​មិត្តភក្តិ​រាប់អាន​គ្នា និង​ជា​អ្នកស្រុក​រស់នៅ​ជាមួយ​គ្នា​ផង ជន​រង​គ្រោះ​មិន​បាន​ប្តឹងផ្តល់ ហើយ​សុំ​សមត្ថកិច្ច​ធ្វើការ​អប់រំ​អោយ​ត្រឡប់​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ