ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើក​ទី៨​ រំពឹងមានភ្ញៀវ​ទេសចរកើនឡើង

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​ ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បាន​ដាក់​ការ​រំពឹង​ខ្ពស់​សម្រាប់​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​អន្តរជាតិ​អង្គរ​លើក​ទី​៨ ឆ្នាំ​២០២៥ “ 8th…

រាជធានីភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​ ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បាន​ដាក់​ការ​រំពឹង​ខ្ពស់​សម្រាប់​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​អន្តរជាតិ​អង្គរ​លើក​ទី​៨ ឆ្នាំ​២០២៥ “ 8th Angkor Ultra Trail 2025”​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨-១៩​ ខែមករា ឆ្នាំ២០២៥ អាច​នឹង​មាន​ភ្ញៀវ​ទេស​រជាតិ​និង​អន្តរជាតិ​ចូលរួម​រត់​កើនឡើង​លើស​ពី​ឆ្នាំ​កន្លង​ទៅ​។

នៅ​ក្នុង​ឱកាស​ធ្វើ​ស​ន្និ​សីទ​សារព័ត៌មាន​ស្ដី​ពី​ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​អន្តរជាតិ​អង្គរ​លើក​ទី​៨​ ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មករា ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​ មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ​ត្រូវ​បានការ​អនុញ្ញាតពី​សម្ដេច​តេ​ជោ​ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្ត្រី​និងរៀបចំ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦​មក​ម្លេ៉ះ ។ ​កាល​ណោះ​មាន​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​ចូលរួម​ត្រឹមតែ​២៣២​នាក់​មក​ពី​២៦​ប្រទេស ខណៈកម្ពុជា​យើង​មាន​ចំនួន​២០​នាក់​ប៉ុណ្ណោះ​។​

រហូត​នៅ​ឆ្នាំ​បន្តបន្ទាប់​ក៏​មាន​ភ្ញៀ​ទេសចរជាតិ​និង​អន្តរជាតិ​ចូលរួម​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង រហូត​ដល់​ឆ្នាំ​២០២៤​មានការ​កើនឡើង​ដល់​ទៅ​១៥០០​នាក់​មក​ពី​៥១​ប្រទេស​ ។​ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​ គិត​ត្រឹម​ថ្ងៃ​ទី​៥​ មករា មាន​អ្នក​មក​ចុះ​ឈ្មោះ​រត់​បាន​ចំនួន​១៣៦៨​នាក់​មក​ពី​៤១​ប្រទេស ក្នុងនោះភ្ញៀវ​មក​ពី​បារាំង​ច្រើន​ជាងគេ បន្ទាប់​មក​កម្ពុជា​យើង វៀតណាម ថៃ​និង​អា​មេ​រិ​ក​ ។ ​ឯកឧត្តម​បាន​ព្យាករថា​ ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​ដែល​មាន​រយៈពេល​ជាង​២​ស​ប្ដា​ហ៍​ទៀត​អាច​នឹង​មាន​អ្នក​ចុះ​ឈ្មោះ​ប្រកួត​រហូត​ដល់​ទៅ​១៧០០​នាក់​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​ មាន​ប្រសាសន៍​ឱ្យ​ដឹង​បន្ត​​ថា​ ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អន្តរ
ជាតិ​អង្គរ​លើក​ទី​៨​ឆ្នាំ​ឆ្នាំ​២០២៥​នេះ ក៏​ទទួលបានការ​អនុញ្ញាតពី​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​
ដើម្បី​ធ្វើ​ឡើងជា​បន្ត​ទៀត​ ។​ ទិវា​រត់ប្រណាំង​អន្តរជាតិ​អង្គរ ត្រូវ​បាន​ចាត់​ទុក​​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​មួយរួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​តំបន់​រម​ណីយ​ដ្ឋា​ន​អង្គរ និង​តំ​បន់ជុំវិញ​​អង្គរ​របស់​យើង ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​Ultra Trail​របស់​ពិភពលោក ដែល​មាន​រយៈ​ចម្ងាយ​រហូត​ដល់​ទៅ​១០០​គីឡូម៉ែត្រ ឆ្លងកាត់​តាម​ភូមិ តាម​ព្រៃ និង​វាលស្រែ និង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឯក​ដែល​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ​។​

ឯកឧត្តម​បានសង្កត់ធ្ងន់​ថា យើង​ទាំងអស់​គ្នា​គួ​រតែ​រួម​គ្នា​ធ្វើ​ឱ្យ​បាន​ល្អគួប​ផ្សំ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​ទៀត​ផង​នោះ សង្ឃឹមថា​ ឆ្នាំ​ក្រោយ​ៗ​នឹងមាន​អ្នក​មក​ចុះ​ឈ្មោះ​កើនឡើងច្រើនមិនខាន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ