ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​តុលាការ និងអយ្យការ​ត្រូវ​តែ​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​ចំពោះ​ករណីក្មេង.​ទំ.នើ.ង.​ដោយ​គ្មាន​ការ​លើកលែង​នោះ​ទេ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា ​ស្ថាប័ន​តុលាការអយ្យការ និង​សមត្ថកិច្ច ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​ចំពោះ​ករណី​ក្មេង​ទំនើង ដោយ​គ្មានការ​លើកលែង​នោះ​ទេ ហើយ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ​សូម​ជួយ​រាយការណ៍​ដល់​សមត្ថកិច្ច​នៅ​ពេលឃើញ​មានករណី​ក្មេង​ទំនើង​កើតឡើង​។ ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​នា​រសៀល…

រាជធានី​ភ្នំពេញ​ ៖ ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា ​ស្ថាប័ន​តុលាការអយ្យការ និង​សមត្ថកិច្ច ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​ចំពោះ​ករណី​ក្មេង​ទំនើង ដោយ​គ្មានការ​លើកលែង​នោះ​ទេ ហើយ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ​សូម​ជួយ​រាយការណ៍​ដល់​សមត្ថកិច្ច​នៅ​ពេលឃើញ​មានករណី​ក្មេង​ទំនើង​កើតឡើង​។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​នា​រសៀល ​ថ្ងៃ​ទី​២៥ ខែធ្នូ​ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​យុត្តិធម៌ ឯកឧត្តម​ជិន ម៉ា​លី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា​ កាលពី​ថ្មី​ៗ​នេះ​ មាន​ករណី​កើតឡើង​ដោយ​ហិង្សា​ដោយ​សាហាវ​មួយ ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ​ឆ្នាំ​២០ ២៤​នៅ​វេលា​ម៉ោង​២​ទា​ភ្លឺ ស្ថិត​នៅ​ក្នុងភូមិ​រហែក ឃុំ​សូ​ភី ស្រុក​បាទី ​ខេត្តតាកែវ ដោយ​ប្រព្រឹត្តិដោយ​ក្មេង​ទំនើង​មួយ​ក្រុម​យក​កាំបិត​ផ្គាក់កាប់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​មាន​របួសធ្ងន់ ស្រាល​ចំនួន​២
​នាក់ ។

បច្ចុប្បន្ន​នេះ ​សមត្ថកិច្ច​បាន​ចាប់ខ្លួនសង្ស័យ​ចំនួន​៣​នាក់ និង​កំពុងតាមចាប់ខ្លួន​ជន​ដៃដល់​ផ្សេង​ទៀត​ដែល​មាន​គ្នា​សរុប​១១​នាក់​។ ​ឯកឧត្តម​បាន​លើក​ឡើង​ថា ​ដោយសារ​តែ​ឃើញ​ហេតុ​ការ​ដ៏​សាហាវ​នេះ​ទើប​ធ្វើ​ឲ្យ​ក្រសួងយុត្តិធម៌​ធ្វើ​ស​ន្និសី​ទ​សារព័ត៌មាន ​ដើម្បី​បំភ្លឺ​ដល់​ជនរួមជាតិ​អំពី​ចំណាត់ការ​ផ្លូវច្បាប់​ដែល​ដាក់​ចេញ​ដោយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ចំណាត់ការ​របស់​ក្រសួងយុត្តិធម៌​។

​ឯកឧត្តម​ជិន ម៉ា​លី​ន ​បាន​បន្ត​ថា​ ផ្អែក​តាម​ការ​ណែនាំ​របស់​សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែត ​ក្រសួងយុត្តិធម៌​ បាន​ធ្វើការ​ប្រជុំ​ជាមួយ​ប្រធាន​តុលាការ អយ្យការ​នៅ​ទូ​ទាំង​ប្រទេស និងបានណែនាំ​ឲ្យ​ប្រធាន​តុលាការ និង​អយ្យការ​អម​សាលាដំបូង​ទាំងអស់ ​ប្រកាន់​យក​ជំហរ​ឲ្យម៉ឺងម៉ាត់ ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ក្មេង​ទំនើង​។

​ឯកឧត្តម​ក៏​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និបាត​របស់​ក្រសួងយុត្តិធម៌​ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ឲ្យ​តុលាការ និង​អយ្យការ​ត្រូវ​យកចិត្តទុកដាក់​ចំនួន​៤​ចំណុច​៖ ១. ធ្វើ​សំរង់​បញ្ជី​ពាក់ ព័ន្ធ​នឹង​ក្មេង​ទំនើង ដោយ​ចាប់ពី​ខែមករា​ឆ្នាំ​២០២៤ ទាំង​ក្នុង​តំណាង​កាល​តុលាការ អយ្យការ និង​តំណាក់កាល​ជំរុំ​ជម្រះ​រួច​ ។

នៅ​ក្នុង​សំណុំរឿង​ដែល​កាត់ក្តី​ហើយ​ត្រូវ បញ្ជាក់​អំពី​ទោស ដែល​បាន​ប្រកាស​។​២. ណែនាំ​និង​ជំរុញ​អំពី​ការ​អនុវត្ត​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់ និង​គ្មាន​ការ​លើ កលែង​។ ៣.​ព្រះរាជអាជ្ញា ដែល​មាន​ភារៈកិច្ច​ជា​សេនាធិការ ត្រូវ​ចាត់ទុកជា ផ្នែក​មួយ​ក្នុង​ការ​ដឹកនាំ​នយោបាយ​ព្រហ្មទណ្ឌ​ចំពោះ​ក្មេង​ទំនើង ហើយ​ត្រូវ​ប ង្កើ​ន​ការ​យក ចិត្ត​ទុកដាក់​។ ៤. ស្ថាប័ន​អយ្យការ តុលាការ ត្រូវ​ធ្វើការ សេចក្តី​ប្រកាស ចំពោះ​ចំណាត់ ការ​របស់​ខ្លួន លើ​ក្មេង​ទំនើង​ក្រោម​ដែន សមត្ថ កិច្ច​របស់​ខ្លួន ហើយ​ធ្វើការ​ផ្សព្វ​ផ្សាយ តាម​ប្រ ព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។

ឯកឧត្តម​ ជិន ម៉ា​លី​ន ​បាន​ឲ្យ​ដឹង​ចំពោះ​ការ​អនុវត្ត​បទបញ្ជា​របស់​សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋ​ម ន្ត្រី​និង​ចំណាត់ការ​របស់​ក្រសួងយុត្តិធម៌​សំណុំ​ក្មេង​ទំនើង​នៅ​ទូ​ទាំង​ប្រទេស​មក ដល់​ពេល​នេះ ២១១៥​សំណុំរឿង និង​បាន​ឃុំខ្លួន​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត​ចំនួន​២៨៤៩​រូប ។

ឯកឧត្តម​បាន​បន្ថែម​ថា​ចំពោះ​ករណី​ក្មេង​ទំនើង​នេះ​ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទប្រកាន់​ពី​បទល្មើស និង​ផ្ត​ន់​ន្ទា​ទោស​ពី​បទ​ធ្វើ​ឲ្យ ខូចខាត​ដោយ​ចេតនា​, ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេ​ត នា​មាន​ស្ថា ន​ទំ​នង់​ទោស ,​ហិង្សា​ដោយ​ចេតនា , ហិង្សា​ដោយ​ចេតនា ដោយ​មាន​ស្ថាន​ទំ​នង់​ទោស ,​កាន់ កាប់​អាវុធ​ដោយ​គ្មា​ការ​អនុញ្ញាត​ជាដើម​។

បើ​តាម​ឯកឧត្តម ជិន ម៉ា​លី​បាន​អះអាង​ថាបើ​តាម​ការ​ពិនិត្យ​ចំពោះ​បទល្មើស​របស់​ក្មេង​ទំនើង ភាគី​ច្រើន​កើត​ចេញពី​ការ​សេពគប់​មិត្ត​ខុស ដើរ​លេង ស៊ីផឹក​ពេល​យប់ គំនុំគំកួន ទំនាស់​ស្នេហា និង​ការ​ប្រើប្រាស់​គ្រឿង ញៀន​ជាដើម​។

យ៉ាងណា​ក្តី​ ឯកឧត្តម​ជិន ម៉ា​លី​ន ​បាន​លើក​ឡើង​ថា​ បន្ទាប់​ពី​អនុវត្ត​ពី​ចំណាត់ការ​របស់​សម្តេចបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មក ករណី​ក្មេង​ទំនើង​មានការ​ថយ​ចុះ ដោយនៅ​ខេត្ត​ដំបូង​មាន​សំណុំរឿង​ចំនួន​៦២៧​សំណុំរឿង​ហើយ​នៅ​រយៈពេល​ចុង​ក្រោយមក​ដល់​ពេល​នេះ​មាន​តែ​ជំ​នួន​៣៤២​សំណុំ​រឿង ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​ហាក់ដូច​មានការ កើនឡើង​វិញ ដូច​ជា​នៅ​ខេត្តតាកែវ ប៉ុន្មាន​ថ្ងៃមុន​ជាដើម​។

ឯកឧត្តម​បញ្ជាក់​ថា «​ការងារ​ក្មេង​ទំនើង​នេះ​ត្រូវ​បាន​យកចិត្តទុកដាក់​ពិសេស​នោះ​សម្តេច​ប វរ​ធិ​បតី បាន​ប្រកាស​ដាក់​ចេញ​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​ដល់​ស្ថាប័ន​តុលាការ ស្ថាប័ន​អយ្យកា រ​ត្រូវ​តែ​ធ្វើការ​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការ​លើកលែង​។ ការ​ធ្វើ​បែប​នេះ​ ដើម្បី​ថែរក្សា​នូវ សណ្តាប់ធ្នាប់​សាធារណៈ និង​សេចក្តីសុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ