ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បញ្ជូនជនសង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ និងលួច​ម៉ូតូ​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​យុវជន​ឈាមរាវ អាយុ​ក្រោម​១៨​ឆ្នាំ ចំនួន​០៥​នាក់ ទៅ​តុលាការ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​យុវជន​ឈាមរាវ អាយុ​ក្រោម​១៨​ឆ្នាំ ចំនួន​០៥​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ បន្ទាប់​ពី​កម្លាំង​ល្បាត នៃ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២​នាក់ និង​ឆែក​រក​ឃើញ​គ្រឿងញៀន ចំនួន ០២​កញ្ចប់ រួម​នឹង​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​មួយ​ចំនួន នៅ​ចំណុច​មុខកា​រ៉ា​ស់​សាំង LHR ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួច​បន្ត​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​ដល់​បន្ទប់​ជួល​របស់​បក្ខពួក​ក្រុម​ជនសង្ស័យ ធ្វើការ​ឃាត់ខ្លួន ចំនួន​០៣​នាក់ បន្ថែម​ទៀត ព្រមទាំង​ដកហូត​ដាវ​ចំនួន ០១​ដើម កាំបិត​ចំនួន ០៦​ដើម រួម​នឹង​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ មួយ​ចំនួន​ទៀត​ផង​ដែរ ។

ជនសង្ស័យ​ទាំង ០៥​នាក់ រួម​មាន ៖
១. ឈ្មោះ គឹ​ម វ​ណ្ណី​កា​អូន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
២. ឈ្មោះ ប្រាក់ រ៉ា​ជេ​ម ភេទ​ប្រុស ១៧​ឆ្នាំ
៣. ឈ្មោះ សុធា​រិ​ន វី​រៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៤. ឈ្មោះ ជួន ចៅ​ឡង់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
និង​៥. ឈ្មោះ ប៊ុ​ន ថុ​ន​វិសាល ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០៥​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​ជា​ច្រើន លើក​ច្រើន​សារ និង​ជា​មុខសញ្ញា​ប្រើប្រាស់ និង​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ជា​ញឹកញាប់ ក្នុង​នោះ​មាន​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ០១​ឆ្នាំ ករណី​ហិ​.​ង្សា ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ០១​ឆ្នាំ ករណី​ប៉ុនប៉ង​លួច និង​ម្នាក់​ធ្លាប់​ជាប់​មណ្ឌល​អប់រំ​កែប្រែ​ផ្តាច់​សារធាតុ​ញៀន​ឱកាស​ខ្ញុំ ០២​ខែ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ