ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​គោល​នយោបាយ និង​កញ្ចប់​លើកទឹកចិត្ត​ដល់​ការ​វិនិ​យោគ​នៅ​តំបន់​ព្រំដែន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​គោ​លន​យោ​យ​បាយ និង​កញ្ចប់​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​នៅ​តំបន់​ព្រំដែន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​គោ​លន​យោ​យ​បាយ និង​កញ្ចប់​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​នៅ​តំបន់​ព្រំដែន ពិសេស ការ​វិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​។

ការ​លើក​ឡើង​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ឱកាស​អនុញ្ញាត​ឱ្យ​សមាគម​ឧកញ៉ា​កម្ពុជា​និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា​ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ ។

នៅ​ក្នុង​ជំនួប​សម្ដេច​បវរ​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ចំពោះ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​កម្ពុជា ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​មូលនិធិ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន នា​ពេល​កន្លង​មក​។

សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា ការ​កសាង​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម បណ្ដោយ​ព្រំដែន ពិសេស​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិន​ត្រឹមតែ​ជា កា​រត​ភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ត​ភ្ជាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ខឿន​ការពារ​ជាតិ​, អធិបតេយ្យភាព​, បូរណភាព​ទឹកដី​, ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ភូមិភាគ​ឦសាន​, និង​អនុញ្ញាត​ឱ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​បាន​ធ្វើ ដំណើរ​ដល់​ព្រំដែន​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ពី​មុន​។

សម្ដេច​បវរ​ធិ​បតី​បាន​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការពារ​បូរណភាព​ទឹកដី និង អធិបតេយ្យភាព​មិន​ឱ្យ​បាត់បង់ សម្រាប់​កូនចៅ​គ្រប់​ជំនាន់​ទៅ​ថ្ងៃ​អនាគត និង​បាន ដាក់​ទិស​ដៅ​ដើម្បី​ប្រែក្លាយ​និង​អភិវឌ្ឍ​តំបន់​ព្រំដែន​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​និយាយ​ជា​រួម និង​តំបន់​ព្រំដែន​ភូមិភាគ​ឦសាន​និយាយ​ដោយឡែក ទៅ​ជា​ព្រំដែន​ដែល​មាន​សក្ដានុពល​សេ ដ្ឋ​កិច្ច ដោយ​ផ្តោត​លេ​ី​វិស័យ​ក​សិ​-​ឧស្សាហកម្ម ។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​បវរ​ធិ​បតី បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ ក្នុងស្រុក ស្វែងរក​ឱកាស និង​លទ្ធភាព​បណ្ដាក់ទុន​ឱ្យ​បាន​ច្រេ​ី​ន​បន្ថែម​ទៀត​នៅ​តំបន់​ទាំងនោះ​។ សម្ដេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា «​នៅ​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ គោល ន​យោ​យ​បាយ និង​កញ្ចប់​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​នៅ​តំបន់​ព្រំដែន ជា​ពិសេស កា​រវិ​និ យោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​»​។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ​កសាង និង​អភិវឌ្ឍ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​តាម​ក្រវាត់​ព្រំដែន​ដែល​បាន​ពុះពារ​រាល់​ឧបសគ្គ និង​ការ​លំបាក​នានា​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​សម្រេច​ឱ្យ​បាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ