ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីយោធាការពារព្រំដែន៣០១ ប្រើហិ.ង្សាលើស្រ្តីម្នាក់​ដល់ក្នុងផ្ទះរងរបួ.សធ្ងន់

1 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ បច្ចុប្បន្នថ្នាក់ដឹកនាំកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្មេងទំនើង តែ​បែរជាមន្រ្តីយោធាម្នាក់នៅវរៈការពារព្រំដែនលេខ៣០១ ហៅចាស់ទំនើង បានសម្រុកចូលផ្ទះស្រ្តីម្នាក់នឹងបានប្រើហឹង្សាបណ្ដាលអោយរងបួសធ្ងន់។ តាមប្រភពបានបញ្ជាក់ថាកាលពីវេលាយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤មានជនសង្ស័យម្នាក់ឈ្មោះសុត ធាមានតួនាទីជាមន្រ្តីយោធាបម្រើការងារដូចខាងលើបានចូលទៅគោះទ្វាផ្ទះរបស់ស្រ្តីម្នាក់ឈ្មោះ ញី រស់អាយុជាង៣០ឆ្នាំរស់នៅភូមិពោធ៏ខ្វិតឃុំព្រះបាទជាន់ជុំស្រុកគីរីវង់ខេត្តតាកែវ។…

ខេត្តតាកែវ ៖ បច្ចុប្បន្នថ្នាក់ដឹកនាំកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្មេងទំនើង តែ​បែរជាមន្រ្តីយោធាម្នាក់នៅវរៈការពារព្រំដែនលេខ៣០១ ហៅចាស់ទំនើង បានសម្រុកចូលផ្ទះស្រ្តីម្នាក់នឹងបានប្រើហឹង្សាបណ្ដាលអោយរងបួសធ្ងន់។

តាមប្រភពបានបញ្ជាក់ថាកាលពីវេលាយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤មានជនសង្ស័យម្នាក់ឈ្មោះសុត ធាមានតួនាទីជាមន្រ្តីយោធាបម្រើការងារដូចខាងលើបានចូលទៅគោះទ្វាផ្ទះរបស់ស្រ្តីម្នាក់ឈ្មោះ ញី រស់អាយុជាង៣០ឆ្នាំរស់នៅភូមិពោធ៏ខ្វិតឃុំព្រះបាទជាន់ជុំស្រុកគីរីវង់ខេត្តតាកែវ។

តាម​ប្រភពបានបន្តទៀតថាក្រោយគោះទ្វារួចស្រ្តីរងគ្រោះបានបើកទ្វារ ក៏ស្រាប់តែជនសង្ស័យខាងលើ​​ទាញ​ដៃចេញមកក្រៅផ្ទះ ហើយវាយលើស្រ្តីរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។

តាមប្រភពបានអោយដឹងទៀតថាបច្ចុប្បន្នធ្លាយថាជនសង្ស័យកំពុងសម្របសម្រួលគ្នាជាមួយជនរងគ្រោះដោយព្យាយាមបង់លុយដើម្បីបញ្ចប់រឿង។

ពាក់ពន្ធ័ករណីខាងលើកោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកជាសុផលអធិការស្រុកគីរីវង់ដោយទូរសព្ទ័ចូលជាច្រើនដងលោកមិនទទួល ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ