ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ជប៉ុន នឹង​ចុះហត្ថលេខា​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ប្រមាណ ៧,២​លាន​ដុល្លារ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក UENO…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង របស់​ជប៉ុន ដែល​មាន​ទឹកប្រាក់​ចំនួន ១.០០២​លាន​យ៉េន (​ប្រមាណ ៧,២​លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អនុវត្ត​គម្រោង «​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​» (​គម្រោង​លើ​វិស័យ​នគរូបនីយកម្ម​) នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រសួងការបរទេស ។

ប្រភព​លើក​ឡើង​ថា ហិរញ្ញប្បទាន​ឥត​សំណង​នេះ គូសបញ្ជាក់​ពី​ការ​គាំទ្រ​ឥត​ងាករេ​របស់​ជប៉ុន ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ។

ជំនួយ​នេះ​ក៏ នឹង​រួមចំណែក​ក្នុង​ការ​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ