ចិញ្ចើមផ្លូវក្រុងហាណូយច្រើនទីតាំង ត្រៀមដាក់ជួលសម្រាប់អាជីវកម្មចាប់ពីឆ្នាំក្រោយ
វៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មាន VnExpress និង Dan tri កាលពីថ្ងៃទី២៤ ខែធ្នូ បានឱ្យដឹងថា…
វៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មាន VnExpress និង Dan tri កាលពីថ្ងៃទី២៤ ខែធ្នូ បានឱ្យដឹងថា…
វៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មាន VnExpress និង Dan tri កាលពីថ្ងៃទី២៤ ខែធ្នូ បានឱ្យដឹងថា នាយកដ្ឋានសំណង់ប្រចាំទីក្រុងហាណូយ កំពុងធ្វើការស្ទាបស្ទង់មតិ ក៏ដូចជាសិក្សាអំពីលទ្ធភាពចិញ្ចើមផ្លូវចំនួន៨៩៩ទីតាំងក្នុងទីក្រុងនេះ ដើម្បីដាក់ជួលសម្រាប់អាជីវកម្ម ចាប់ពីត្រីមាសទី១ ឆ្នាំក្រោយតទៅ។
បច្ចុប្បន្ន មន្ទីរសំណង់កំពុងប្រមូលមតិពីអង្គភាពជាច្រើនលើការគ្រប់គ្រង និងប្រើប្រាស់ចិញ្ចើមផ្លូវក្នុងទីក្រុងហាណូយ។ រដ្ឋបាលទីក្រុងហាណូយ កាលពីថ្ងៃទី១៦ ខែធ្នូ បានអនុញ្ញាតឱ្យយានជំនិះចតលើផ្លូវចំនួន២៣៤ រួចទៅហើយ ។ ផ្អែកតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ចិញ្ចើមផ្លូវចំនួន ៨៩៩ ត្រូវបានចុះវាស់វែង ទើបអាចចាត់ទុកជាកន្លែងសម្រាប់ជួល។ ហើយជាង ៩០% នៃផ្លូវត្រូវបានស្ទង់មតិ និងសិក្សាត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពអាជីវកម្មលក់ដូរអាហារ និង
ភេសជ្ជៈ។
នាយកដ្ឋានក្រុងបានគូសបញ្ជាក់លក្ខណៈវិនិច្ឆ័យមួយចំនួនលើចិញ្ចើមផ្លូវ ដែលត្រូវប្រើប្រាស់សម្រាប់គោលបំណងអាជីវកម្ម រួមទាំងតម្រូវការទទឹងជាអប្បបរមា ៣ម៉ែត្រ និងកន្លែងចតរថយន្តគ្រប់គ្រាន់ ខណៈចិញ្ចើមផ្លូវសម្រាប់ជួល ត្រូវធានាឱ្យបានយ៉ាងហោចណាស់ ១.៥០ម៉ែត្រ សម្រាប់អ្នកថ្មើរជើង។ អាជ្ញាធរខណ្ឌនឹងត្រូវស្វែងរកមតិពីគ្រួសាររស់នៅតាមដងផ្លូវ ដែលត្រូវបានអនុម័តសម្រាប់ជួល ដើម្បីស្វែងរកការឯកភាព។
ចិញ្ចើមផ្លូវទៀតសោត អាចត្រូវបានអនុញ្ញាតប្រើប្រាស់សម្រាប់អាជីវកម្មរហូតដល់មួយឆ្នាំ។ តម្លៃលើការប្រើប្រាស់ផ្នែកខ្លះនៃចិញ្ចើមផ្លូវសម្រាប់ចតយានជំនិះ ឬគោលបំណងអាជីវកម្ម នឹងមានចន្លោះពី០.៧៩ ទៅ១.៥៧ដុល្លារអាមេរិក សម្រាប់ទំហំម៉ែត្រការ៉េក្នុងមួយខែ។
បច្ចុប្បន្ន តំបន់ហន គិម (Hoan Kiem) នៃទីក្រុងហាណូយ ជាសង្កាត់តែមួយគត់ ដែលអនុញ្ញាតឱ្យជួលចិញ្ចើមផ្លូវសម្រាប់គោលបំណងអាជីវកម្ម ដោយមានតម្លៃជួលគឺ ១.៧៦ដុល្លារដុង សម្រាប់ទំហំម៉ែត្រការ៉េក្នុងមួយខែ៕
ចែករំលែកព័តមាននេះ