ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាអនាធិបតេយ្យមែន! យកចិញ្ចើមផ្លូវដាក់តាំង​លក់ម៉ូតូយ៉ាងរំភើយ​

1 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ហាងលក់ម៉ូតូមួយកន្លែងមានទីតាំងនៅតាមដងវិថី៧០១(ផ្លូវវត្តជោត្តញ្ញាណហៅវត្តលើ) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដូចមាននៅក្នុងរូបភាពខាងក្រោមកំពុងតែយកចំណីផ្លូវក្រាលឥដ្ឋការ៉ូឡាដែលជាផ្លូវថ្មើជើងធ្វើជាកន្លែងដាក់តាំងម៉ូតូលក់ជាប្រចាំមិនខ្វល់ ឬកោតក្រែងពីអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ…

ខេត្តព្រះសីហនុ ៖ ហាងលក់ម៉ូតូមួយកន្លែងមានទីតាំងនៅតាមដងវិថី៧០១(ផ្លូវវត្តជោត្តញ្ញាណហៅវត្តលើ) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដូចមាននៅក្នុងរូបភាពខាងក្រោមកំពុងតែយកចំណីផ្លូវក្រាលឥដ្ឋការ៉ូឡាដែលជាផ្លូវថ្មើជើងធ្វើជាកន្លែងដាក់តាំងម៉ូតូលក់ជាប្រចាំមិនខ្វល់ ឬកោតក្រែងពីអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ បានសម្តែងការមិនសប្បាយចិត្តនិងលើកឡើងថា រដ្ឋបាលខេត្តបានខិតខំរៀបចំក្រាលឥដ្ឋការ៉ូឡាសងខាងតាមចិញ្ចើមផ្លូវទុកសម្រាប់ជាផ្លូវថ្មើជើងឲ្យប្រជាពលរដ្ឋហាត់ប្រាណ។

គាត់បានបន្តឲ្យដឹងទៀតថា កន្លងមកនៅពេលព្រឹកឬពេលល្ងាចពួកគាត់តែងតែនាំគ្នាធ្វើដំណើរហាត់ប្រាណតាមដងវិថីខាងលើជារៀងរាល់ថ្ងៃប៉ុន្តែមួយរយៈពេលថ្មីៗនេះម្ចាស់ហាងលក់ម៉ូតូខាងលើបានយកម៉ូតូមកដាក់តាំងលក់ធ្វើអាជីវកម្មនៅលើចិញ្ចើមផ្លូវក្រាលឥដ្ឋការ៉ូឡាបិទផ្លូវថ្មើជើងអស់តែម្តង។

ប្រជាពលរដ្ឋបានរិះគន់ចំៗទៅអាជ្ញាធរមូលដ្ឋានភូមិ,សង្កាត់និងអាជ្ញាធរក្រុងព្រះសីហនុ ក៍ដូចជានគរបាលការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា អសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសារធារណៈដើម្បីបង្កើនសោភ័ណ្ឌភាពទីក្រុងនៅក្នុងឱកាសនៃថ្ងៃបុណ្យឆ្លងឆ្នាំកាន់តែខិតជិតចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ឬមួយក៍អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានសើមមាត់សើមករជាមួយម្ចាស់ហាងលក់ម៉ូតូខាងលើនោះ ទើបបិទភ្នែកបិទច្រមុះធ្វើមិនដឹងមិនឮបណ្តែតបណ្តោយឲ្យមានករណីយកចិញ្ចើមផ្លូវសារធារណៈយកធ្វើជាកន្លែងប្រកបអាជីវកម្មយ៉ាងរំភើយបែបនេះ។

ដោយឡែក លោកវរសេនីយ៍ឯក រស់ រេន នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក៍ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អ្នកយកព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងបានទេគឹតត្រឹមថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២៤ ដោយទូរស័ព្ទចូលតែមិនមានអ្នកលើក ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ