រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចតេជោហ៊ុន សែន ២០១០ ដែលបានឆ្លងកាត់អស់រយៈពេល៦ សប្ដាហ៍កន្លងមកនេះ បានបញ្ចប់ជាស្ថាពរ ហើយកាលពីថ្ងៃទី១៨ កក្កដា ហើយក៏អាច រកឃើញក្រុមខ្លាំងដែលបានលើកពានសំរាប់ ឆ្នាំនេះផងដែរ ។ តំណែងជាម្ចាស់ជើងឯកឆ្នាំនេះបានធ្លាក់ ទៅលើក្រុមក្រសួងមហាផ្ទៃ បន្ទាប់ពីបានធ្វើ ការប្រកួតយ៉ាងស្វិតស្វាញហើយបានយក ឈ្នះលើក្រុមបញ្ជាការដ្ឋានអង្គរក្ស៣សិតទល់ ១សិតរួចមក។ ដូច្នេះក្រុមបញ្ជាការដ្ឋាន អង្គរក្សបានធ្លាក់មកនៅលេខ២វិញ។
ចំណែកលេខ៣បានទៅលើក្រុមខេត្ដ កំពង់ចាម និងលេខ៤ បានទៅលើក្រុម ធនាគារជាតិនៃកម្ពុជា ។ រីឯរង្វាន់លេខ១ ទទួលបានប្រាក់១.០០០ដុល្លារ លេខ២ ទទួលបានប្រាក់៧០០ដុល្លារ លេខ៣ ទទួលបានប្រាក់៥០០ដុល្លារ និងលេខ៤ ទទួលបាន ប្រាក់៣០០ដុល្លារ។លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរ ភូមិន្ទ បានឧបត្ថម្ភបន្ថែមដល់សហព័ន្ធកីឡា បាល់ទះនូវទឹកប្រាក់២០លានរៀល ទឹកក្រូច ១០០កេស ទឹកបរិសុទ្ធ១០០កេស និងស្រា បៀរ១០០កេស សំរាប់ចែកចាយតាមក្រុម ។ លោកនាយឧត្ដមសេនីយ៍បានថ្លែងនូវការ កោតសរសើរចំពោះបច្ចេកទេសលេង របស់ក្រុមក្រសួងមហាផ្ទៃយ៉ាងខ្លាំង ព្រោះថាពួកគេលេងបានល្អតាមកំរិតស្ដង់ដាអន្ដរជាតិ ។
លោកបានបញ្ជាក់ថា តាំងពីពេល ចាប់ផ្ដើមលេងលោកមានជំនឿចិត្ដ១០០ ភាគរយលើក្រុមក្រសួងមហាផ្ទៃទៅហើយ ហើយអ្នកណាហ៊ានភ្នាល់ជាមួយលោកក៏ បានដែរ ព្រោះលោកសង្កេតឃើញថា បច្ចេកទេសលេងរបស់ពួកគេល្អ ។ ទោះបីជាយ៉ាង ណាក៏ដោយក្រុមអង្គរក្សក៏មិនអន់ប៉ុន្មានដែរ ថ្វីដ្បិតតែចាញ់ ប៉ុន្ដែមិនចាញ់ដាច់ពេកនោះ ទេ គឺអាចលេងបានយ៉ាងល្អមើលទៀតផង ។លោកនាយឧត្ដមសេនីយ៍ផ្ដាំផ្ញើដល់កីឡាករទាំងអស់ លើកក្រោយកុំចេះតែតវ៉ារាល់ ការចាប់កំហុសរបស់អាជ្ញាកណ្ដាល ឬចៅក្រម ព្រោះពួកគាត់ធ្វើអ្វីសុទ្ធតែត្រឹមត្រូវតាមច្បាប់ទាំងអស់ ។ លោកក៏បានកោត សរសើរដល់អាជ្ញាកណ្ដាល និងចៅក្រមទាំង អស់ដែលបានអនុវត្ដកិច្ចការរបស់ខ្លួនបាន យ៉ាងល្អ មិនលំអៀងធ្វើឱ្យដំណើរការនៃការ ប្រកួតតាំងពីដើមដល់ចប់មានភាពរលូនល្អ ៕
ចែករំលែកព័តមាននេះ