រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់«ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥» ដែលមានអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជាសេនាធិការ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលបន្ទុកការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ «ពានរង្វាន់ក្រសួង
មហាផ្ទៃ លើកទី២ ឆ្នាំ២០២៥» ធ្វើឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ។
ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃលេីកទី២ ឆ្នាំ២០២៥ ទទួលបានការចូលរួមពីបណ្តាក្លិបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លិបអគ្គលេខាធិការដ្ឋាន ក្លិបអគ្គនាយកដ្ឋាននានាសរុបចំនួន១៤ ក្រុមរួមមាន៖
១-ក្រុមខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២-ក្រុមអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
៣-ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ
៤-ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៥-ក្រុមអគ្គនាយកដ្ឋានពន្ធនាគារ
៦-ក្រុមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
៧-ក្រុមបណ្ឌិត្យសភានគរបាលកម្ពុជា
៨-ក្រុមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
៩-ក្រុមអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
១០ក្រុមអគ្គាធិការដ្ឋាន
១១-ក្រុមអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១២-ក្រុមអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ
១៣-ក្រុមអគ្គនាយកដ្ឋានធនធានមនុស្ស
១៤-ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤ ម្ចាស់ជើងឯកបានទៅលើក្រុមបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់អគ្គស្នងការដ្នាននគរបាលជាតិ ក្នុងលទ្ធផល ៣ទល់នឹង០ នៅវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
ចែករំលែកព័តមាននេះ