ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាបាល់ទាត់ដែល​ថៃ​លួច​ពី​សិង្ហ​បុរីប្រឈម​នឹង​ចា.ប់ខ្លួន បើ​ហ៊ាន​ទៅ​ប្រកួត​នៅ​សិង្ហ​បុរី

15 ម៉ោង មុន

មាន​ពាក្យ​ច​ចាម​អារ៉ាម​​ល្បី​ថា ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ថៃ Ben Davis អាច​នឹង​ត្រូវ​ប៉ូ​លី​ស​សិង្ហ​បុរី​ចាប់ខ្លួន ព្រោះតែ​កីឡាករ​សញ្ញា​តិ​៣ ថៃ​-​អង់គ្លេស​-​សិង្ហ​បុរី រូប​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ការ​កា​រត​ព្វ​កិច្ច​បម្រើ​ជាតិ​របស់​ខ្លួន​ ។​…

មាន​ពាក្យ​ច​ចាម​អារ៉ាម​​ល្បី​ថា ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ថៃ Ben Davis អាច​នឹង​ត្រូវ​ប៉ូ​លី​ស​សិង្ហ​
បុរី​ចាប់ខ្លួន ព្រោះតែ​កីឡាករ​សញ្ញា​តិ​៣ ថៃ​-​អង់គ្លេស​-​សិង្ហ​បុរី រូប​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ការ​កា​រត​ព្វ​កិច្ច​បម្រើ​ជាតិ​របស់​ខ្លួន​ ។​

ក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហ​បុរី​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត ASEAN Mitsubishi Electric Cup ចំនួន​ពីរ​ប្រកួត​នៅ​ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន ដោយ​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​នៅ​រាត្រី​ថ្ងៃ​ទី​១៧ ខែធ្នូ ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​ ។

ក្នុង​ជំនួប​រវាង ថៃ​-​សិង្ហ​បុរី ខ្សែបម្រើ Ben Davis ជា​កីឡាករ​ជម្រើសជាតិ​ថៃ ដែល​ថៃ​ដណ្តើម​បាន​មក​ពី​សិង្ហ​បូ​រី ក៏​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៦​នាក់ ហើយនឹង​គ្រោង​ដំណើរ​ទៅ​ប្រកួត​ក្រៅ​ដី​នៅ​ប្រទេស​សិង្ហ​បុរី ​។ ទោះជា​យ៉ាងណា​ក៏​ដោយ យោង​តាម​កាសែត The Straits Times ខ្សែបម្រើ​រូប​នេះ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ដោយសារ​តែ​រូបគេ​មិន​បាន​និង​មិន​ទាន់​បាន​បញ្ចប់​កាតព្វកិច្ច​បម្រើ​ជាតិ​របស់​គាត់​ក្រោម​ច្បាប់​សិង្ហ​បុរី ​។

កាសែត The Straits Times បាន​បន្ត​ថា សមាគម​បាល់ទាត់​ថៃ និង​កីឡាករ Ben Davis បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ នៅ​ពេល​ដែល​បាន​ទាក់ទង​សូម​ការ​បកស្រាយ​ចំពោះ​ពាក្យ​ច​ចាម​អារាម​មួយ​នេះ​។

គេ​នៅ​ចាំ​បាន​ថា BEN DAVIS ត្រូវ​អវត្តមាន​ម្តង​រួច​មក​ហើយ​ក្នុង​ការ​ប្រកួត​ពាន់រង្វាន់ AFF Suzuki Cup កាលពី​ឆ្នាំ​២០២១​នៅ​សិ​ហ្ហ​បុរី បើ​ទោះបីជា​រូបគេ​ស្ថិត​នៅ​ក្នុង​បញ្ជី​បឋម​ក៏​ដោយ ចុង​ក្រោយ​គ្រូបង្វឹក​របស់​ប្រទេស​ថៃ​មិន​ដាក់​រូបគេ​ចូល​ឡើយ​។

កីឡាករ​៣​សញ្ជាតិ វ័យ​២៤​ឆ្នាំ BEN DAVIS មានឈ្មោះ​ពេញ​ថា Benjamin James Davis កើត​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០០០ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ដោយ​ម្តាយ​ជា​ជនជាតិ​ថៃ និង​មាន​ឪពុក​ជា​កូនកាត់​វែ​ល​-​អង់គ្លេស​។ នៅ​អាយុ​៥ ឆ្នាំ​ពោល​គឺ​ឆ្នាំ​២០០៥​គ្រួសារ​របស់​បេន បាន​ចាក​ចេញពី​ប្រទេស​ថៃ ទៅ​រស់នៅ​ប្រទេស​សិង្ហ​បុរី ហើយ​នៅ​អាយុ​៩​ឆ្នាំ បេន បាន​ទទួល​សញ្ជាតិ​សិង្ហ​បុរី ជា​ទឹកដី​ដែល​គេ​ធំធាត់ រៀនសូត្រ និង​លេង​បាល់​នៅ​ទីនោះ​។

ខ្សែបម្រើ​រូប​នេះ​ លេង​ធ្លាប់​ឱ្យ​ក្រុម​ជម្រើសជាតិ U16 និង U19 សិង្ហ​បុរី ។ ពេល​អាយុ ១៨​ឆ្នាំ Ben គាត់​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ជម្រើសជាតិ​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​មិន​បាន​ចូល​លេង​ទេ​។ មួយ​ឆ្នាំ​ក្រោយមក Ben បាន​ក្លាយជា​កីឡាករ​សិង្ហ​បុរី​ដំបូង​គេ​ដែល​បាន​ចុះ​កុងត្រា ជាមួយ​ក្លឹ​ប Fulham ។ បេន បាន​ដាក់​ពាក្យសុំ​ទៅ​ក្រសួងការពារជាតិ​របស់ Singapre សម្រាប់​ការ​ពន្យា​ពេល​ក្នុង​ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ ។ នៅ​ពេល​នោះ សំណុំរឿង​របស់ បេន ត្រូវ​បាន​នាំ​យក​ទៅ​ជជែក​ដល់​សភា​សិង្ហ​បុរី​ ។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី បាន​ផ្តល់​ហេតុផល​ចំនួន​បី​សម្រាប់​ការ​បដិសេធ​សំណើ​ពន្យារ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​៖

១- បេន បាន​ចុះ​ឈ្មោះ​លេង​ឱ្យ Fulham ក្នុង​នាម​កីឡាករ​សញ្ជាតិ​អង់គ្លេស​។

២-​ឪពុក​របស់ បេន បាន​បដិសេធ​ដោយ​ឥត​ឈប់​ឈរ ក្នុង​ការ​ផ្តល់​កាលបរិច្ឆេទ​ពិតប្រាកដ​នៅ​ពេល​ដែល​កូនប្រុស​របស់​គាត់​នឹង​ត្រលប់​មក​បម្រើ​ជាតិ​វិញ ប្រសិនបើ​សំណើរ​ពន្យា​ពេល​ត្រូវ​បាន​អនុម័ត​។

៣-​ឪពុក​របស់ បេន បាន​អះអាង​ថា បើ​ទោះជា​ក្រសួងការពារជាតិ​សិង្ហ​បុរី មិន​យល់ព្រម​នឹង​សំណើរ​សុំ​ពន្យា​ពេល ក៏ Ben នឹង​នៅ​តែ​ចុះ​កុងត្រា​ជាមួយ​ក្លឹ​ប Fulham ហើយ​កំពុង​ពិចារណា​ឱ្យ​កូនប្រុស​របស់​គាត់​បោះបង់​សញ្ជាតិ​សិង្ហ​បុរី​ដើម្បី​បន្ត​អាជីព​បាល់ទាត់​។

នៅ​ខែកញ្ញា ឆ្នាំ​២០១៩ បេន ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលរួម​ក្រុម​ជម្រើសជាតិ​ថៃ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន ហើយ​បេន​ក៏​យល់ព្រម​។ ការ​សម្រេចចិត្ត​នេះ​ស្តែង​ឱ្យ​ឃើញ​ថា Ben ជ្រើសរើស​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ម្តាយ​របស់​គាត់​នៅ​ប្រទេស​ថៃ​ជំនួស​ឱ្យ​ប្រទេស​សិង្ហ​បុរី​។​បេន ធ្លាប់​បាន​ប្រាប់​ទូរទស្សន៍​ថៃ True4U ថា «​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ» ។ បាល់ទាត់​ថៃ​មាន​អនាគត​ភ្លឺស្វាង និង​មានឱកាស​ជោគជ័យ​។ ឪពុក​ម្តាយ​របស់ខ្ញុំ​ក៏​គាំទ្រ​ការ​សម្រេចចិត្ត​របស់ខ្ញុំ​ឱ្យ​បាន​ពេញលេញ​ផង​ដែរ​ ។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រសួងការពារជាតិ​សិង្ហ​បុរី​បាន​និយាយ​ថា Ben Davis បាន​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិ និង​បាន​បំពាន​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​។ រូបគេ ក៏​កំពុង​ស្នាក់​នៅ​ក្រៅប្រទេស​ដោយ​មិន​មាន​លិខិតអនុញ្ញាត​ចេញចូល​ត្រឹមត្រូវ​។ អ្នក​បំពាន​ច្បាប់ របស់​សិង្ហ​បុរី​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១​ម៉ឺន​ដុល្លារ​។

ក្រោយ​ម Ben Davis បន្ត​លេង​ឱ្យ​ថៃ​នៅ U23 សម្រាប់​ពានរង្វាន់ Asian Cup ឆ្នាំ ២០២០ និង ២០២២ បន្ទាប់​មក​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២២ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ ៥-០ លើ​ប្រទេស​សិង្ហ​បុរី​។

នៅ​កម្រិត​ក្លឹ​ប​ព្រី​មឺ​លី​ក​វិញ Ben Davis បាន​ចាក​ចេញពី Fulham ទៅ​លេង​ឱ្យ Oxford City ពី​ឆ្នាំ ២០២១​ឲ ដល់​ឆ្នាំ ២០២៣ ។ បន្ទាប់​ពី​បាន​តែ​មួយ​រដូវ​កាល គាត់​បាន​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ​ដើម្បី​លេង​ឱ្យ​ក្លិប Port FC ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង បន្ទាប់​មក ក្លិប Chonburi FC និង​បច្ចុប្បន្ន ក្លិប Uthai Thani ។

សូម​បញ្ជាក់​ថា ថៃ​បាន​កោះហៅ​កីឡាករ​គ្រប់គ្រាន់​តាម​បទ​ប្បញ្ញត្តិ AFF Cup 2024 ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​កីឡាករ​តែ ២៣​នាក់​ប៉ុណ្ណោះ​មុន​ពេល​ការ​ប្រកួត​នីមួយ​ៗ​។ ដូច្នេះ​ហើយ Ben Davis ទំនង​ជាង​មិន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ​ទេ ដើម្បី​គេច​ពី​ហានិភ័យ​ផ្លូវច្បាប់​ ​៕

កែសម្រួលដោយ