ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់របួសធ្ងន់៤ទៅ៥កន្លែងអាចព្រោះតែទំនា.ស់ពាក្យសម្តីនៅពេលផឹកស៊ី ហើយអ្នកបង្កគេចខ្លួនបាត់ នៅក្រុងប៉ោយប៉ែត

8 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​របួសធ្ងន់​៤​ទៅ​៥​កន្លែង​ត្រូវ​ក្បាល និង​ដងខ្លួន​អាច​ទំនាស់​ពាក្យ​សម្តី​នៅ​ពេល​ផឹកស៊ី​ហើយ​អ្នក​បង្ក​គេចខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ នៅ​មណ្ឌល​១០​ស្ថិត​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​របួសធ្ងន់​៤​ទៅ​៥​កន្លែង​ត្រូវ​ក្បាល និង​ដងខ្លួន​អាច​ទំនាស់​ពាក្យ​សម្តី​នៅ​ពេល​ផឹកស៊ី​ហើយ​អ្នក​បង្ក​គេចខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ នៅ​មណ្ឌល​១០​ស្ថិត​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ឫស្សី​ប្រាប់​ថា ៖ យុវជន​ដែល​រង​របួស​អាយុប្រមាណ​ជាង​៣០​ឆ្នាំ​ស្នាក់​នៅ​ភូមិ​កើតហេតុ​ដែល​រង​របួស​ក្បាល​ផ្នែក​ខាងឆ្វេង​ធ្ងន់ និង​ស្មារ​ខាងក្រោយ​របួស​សងខាង របួស​កដៃ​ខាងឆ្វេង​របួសធ្ងន់​ត្រូវ​សង្គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ៖ ករណី​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​ដៃដល់​កា​.​ប់​បណ្តាល​របួសធ្ងន់​តាម​ការ​សាកសួរ​ព័ត៌មាន​ដឹង​ខ្លះ អាច​ករណី​ផឹកស៊ី​ជាមួយ​គ្នា ក្នុង​ចំណោម​៥​ទៅ​៦​នាក់ ជា​អ្នក​ជិតខាង និង​មិត្តភក្តិ​ហើយ​អាច​ផឹកស៊ី​ក្លែមសម្តី​ឌឺដង​ដាក់​គ្នា ទើប​ជន​ដៃដល់​ទាញ​កាំបិត​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​របួសធ្ងន់​ចំ​ក្បាល ស្មារ ដៃ ហើយ​ជន​បង្ក​បាន​គេចខ្លួន​បាត់​នៅ​ពេល​កម្លាំង​ជំនាញ​ទៅ​ដល់ ។

នាយ​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា ៖ ក្រោយ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ទៅ​កាន់​មន្ទីរពេទ្យ ដោយ​ក្រុម​សង្គ្រោះ​បឋម​របស់​លោក នួន នី​គី​ដា កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​បង្ក ដើម្បី​ចាត់ការ​តាម​ច្បាប់​ព្រោះ​ករណី​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​របួសធ្ងន់ អាច​ជា​ករណី​ផឹកស៊ី​ក្លែមសម្តី ទើប​កា​.​ប់​ប្រាវ​ជន​រង​គ្រោះ​របួសធ្ងន់​ជន​បង្ក​គេចខ្លួន​បាត់​កំពុង​រក​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ