ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បូននឹងរឹងមាំ ក្រោយពេលទទួលទាន​អាហារទាំង​នេះ

2 ខែ មុន

ស្បូនគឺជាជាលិកាដែលសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះវាជាកន្លែងដែលអាចកំណត់ពីលទ្ធភាពបង្កើតកូនរបស់ស្ត្រី ដូចនេះតើមានអាហារអ្វីខ្លះដែលល្អចំពោះស្បូនអ្នកនោះ? ឆៃថាវ នៅក្នុងឆៃថាវមានវីតាមីនC និងសាធាតុរ៉ែជាច្រើន ថែមទាំងមានសារធាតុមួយចំនួនទៀតដែលអាចការពារមិនឱ្យកោសិកាមហារីកដុះនៅលើស្បូនអ្នកឡើយ ដូចនេះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺមហារីកស្បូនឡើយ។ សណ្តែកដី អ្នកអាចបរិភោគសណ្តែកដីបាន…

ស្បូនគឺជាជាលិកាដែលសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះវាជាកន្លែងដែលអាចកំណត់ពីលទ្ធភាពបង្កើតកូនរបស់ស្ត្រី ដូចនេះតើមានអាហារអ្វីខ្លះដែលល្អចំពោះស្បូនអ្នកនោះ?

ឆៃថាវ

នៅក្នុងឆៃថាវមានវីតាមីនC និងសាធាតុរ៉ែជាច្រើន ថែមទាំងមានសារធាតុមួយចំនួនទៀតដែលអាចការពារមិនឱ្យកោសិកាមហារីកដុះនៅលើស្បូនអ្នកឡើយ ដូចនេះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺមហារីកស្បូនឡើយ។

សណ្តែកដី

អ្នកអាចបរិភោគសណ្តែកដីបាន ព្រោះនៅក្នុងនោះមានវីតាមីនE ដែលល្អចំពោះសុខភាពស្បូនអ្នកណាស់ ម្យ៉ាងទៀតអ្នកក៏អាចពិសារផ្លែឈើមួយចំនួនដូចជា ៖ ត្របែក ល្ហុង និងផ្លែគូលែន ក្រោយពេលដែលអ្នកពិសារផ្លែឈើទាំងនេះរួច វានឹងធ្វើឱ្យស្បូនអ្នកមិនងាយមានជំងឺឡើយ។

អាហារដែលមានវីតាមីន និងកាលស្យូម

អ្នកគួរតែបរិភោគអាហារដែលមានពពួកវីតាមីន និងកាលស្យូមឱ្យបានច្រើន ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យអ្នកមានសុខភាពរឹងមាំនោះទេ ថែមទាំងអាចជួយការពារស្បួនទៀតផង ជាងនេះទៅទៀត អ្នកក៏អាចផឹកទឹកសណ្តែកជំនួសទឹកដែរ ហើយអ្នកអាចយកអង្ករដាំជាបបរ រួចលាយជាមួយស្ករ ដោយអ្នកអាចបរិភោគនៅពេលព្រឹកពេលពោះទទេរបាន នោះស្បូនអ្នកនឹងមានសុខភាពល្អ ហើយក្រពះ និងពោះវៀនអ្នកក៏ដំណើរការល្អដូចគ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ