ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​«ល្អ ហួស»​សម្រេច​មិនឱ្យ​កូនស្រី​ចូល​ប្រកួត​​កម្មវិធី​Miss Grand​នៅ​ឆ្នាំ​២០២៧ទេ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ម្តាយ​របស់​យុវតី ល្អ ហួស គឺ​អ្នក​នាង ដេ​ន​នី ក្វា​ន់ បាន​ធ្វើការ​សម្រេច​ចិត្តនឹង​មិន​ឱ្យ​កូនស្រី​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី Miss Grand…

រាជធានីភ្នំពេញ​ ៖ ម្តាយ​របស់​យុវតី ល្អ ហួស គឺ​អ្នក​នាង ដេ​ន​នី ក្វា​ន់ បាន​ធ្វើការ​សម្រេច​ចិត្តនឹង​មិន​
ឱ្យ​កូនស្រី​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី Miss Grand នៅ​ឆ្នាំ​២០២៧ តាម​ការ​គ្រង​ទុក​នោះ​ឡើយ បន្ទាប់​ពី​មានការ​កើត​មាន​ភាព​ចម្រូងចម្រាស់​រវាង​ម្ចាស់​កម្មវិធី​ធំ ជាមួយ​ស្ថាប័ន​រៀបចំ​កម្មវិធី​នៅ​កម្ពុជា​នៃ​កម្មវិធី​ខាងលើ​នេះ​ រហូត​ឈាន​បញ្ចប់​មិន​ឲ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

រហូត​មក​ទល់​​​ពេល​នេះ ​កំ​ដៅ​នៃ​ការ​ខឹងសម្បារ​ពី​មហាជន​ខ្មែរ​ចំពោះ​ម្ចាស់​កម្មវិធី Miss Grand ដែល​ជា​ជនជាតិ​ថៃ​នោះ​ នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ​ តាមរយៈបណ្តាញ​សង្គម ខណៈ​ពេល​ដែល
​ស្ថា​ប័ន​អ្នក​រៀបចំ​កម្មវិធី​នៅ​កម្ពុជា​បាន​ចេញ​មុខ​បញ្ជាក់​ថា នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​នា​ពេល​ឆាប់​ៗ ។

ដោយឡែក ​ក្រៅពី​មហាជន ជា​ពិសេស​បណ្តា​អ្នក​សិ​ល្បៈជា​ច្រើន ​បាន​ចេញ​មុខការ​ពារ​និង​លើក​តម្លៃ​ដល់​ស្ថាប័ន​ដែល​ទទួល​រៀបចំ​កម្មវិធី Miss Grand នៅ​កម្ពុជា​នោះ ម្តាយ​របស់​ម្ចាស់ Miss Preteen Junior Idol World 2024 ល្អ ហួស គឺ​អ្នក​នាង ដេ​ន​ន​នី ក្វា​ន់ ក៏​បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា នឹង​មិន​អោយ​កូនស្រី​ចូលរួម​ប្រឡង​កម្មវិធី Miss Grand នា​ឆ្នាំ​២០២៧ ខាង​មុខ​នេះ​ឡើយ ។

តាមរយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​អ្នក​នាង ដេ​ន​នី ក្វា​ន់ បាន​លើក​ឡើង​ថា គំរោង​ដែល កូនស្រី​ល្អ​ហួស​ត្រូវ ចូល​ប្រកួត Miss grand នៅ​ឆ្នាំ​2027​ត្រូវ​ប្តូ​រហើយ ខ្ញុំ​មិន​អោយ​កូនស្រី​ខ្ញុំ​ចូល​ប្រកួត​កម្មវិធី​ណា​ ដែល​គេ​មិន​អោយ​តម្លៃ​ខ្មែរ​យើង​ទេ​..​មិន​ខ្ចី​ទ្រ ព្រោះ​កម្មវិធី​ប្រកួត Miss មាន​ច្រើន​ណាស់ ។ តាម​រយៈ​ការ​ប្រកាស​ខាងលើ​នេះ​ ពី​អ្នក​នាង ដេ​ន​ន​នី ក្វា​ន់ ក៏​ត្រូវ​បាន​មហា​ជន​ជា​ច្រើន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដ្បិត​ពួក​គេ​យល់​ថា ល្អ ហួស ជា​បេក្ខភាព​ម្នាក់​ដែល​មាន​សមត្ថភាព​ទាំង រូប​សម្រស់ និង​ទេព​កោសល្យ ហើយ​មានការ​កម្មវិធី Miss ជា​ច្រើន​ដែល​អាច​សាម​សម​សម្រាប់​រូប​នាង​ចូលរួម ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​គ្រង​ម្កុដ Miss Preteen Junior Idol 2024 នោះ ល្អ​ហួស បាន​បង្ហើប​គោលដៅ​ថ្មី​មួយទៀត នៅ​ក្នុង​វិស័យ​បវរកញ្ញា​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​ដែល​នេះ គឺជា​ដំណឹង​ល្អ និង​ជា​អ្វី​ដែល​អ្នកគាំទ្រ​កម្ពុជា​ចង់​ឃើញ ។ ការ​ប្រកាស​ពី​យុវតី ល្អ ហួស គឺ​ស្របគ្នា​ទៅ​នឹង​អ្វី​ដែល​នាង​ធ្លាប់​លើក​ឡើង​នា​ពេល​កន្លង​មក​ថា នាង​នឹង​ចូលរួម​ប្រឡង​កម្មវិធី Miss Grand នៅ​ពេល​នាង​មាន​អាយុ​១៨​ឆ្នាំ ។ តាមរយៈ​ការ​បង្ហើប​ពី​គម្រោង​ខាងលើ​នេះ ​ត្រូវ​បាន​ទស្សនិកជន​ដាក់​ការ​រំពឹង​ទុក​ថា ល្អ ហួស នឹង​ចូលរួម​កម្មវិធី Miss Grand ឬ Miss Universe ដោយ​កម្មវិធី​ទាំង​ពីរ​នេះ​ ជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ដ៏​ធំ និង​មានការ​ចាប់អារម្មណ៍​ច្រើន ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ