ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​វត្ត​ប្រាសាទ​រាជា​សំរោង មានពុទ្ធបរិស័ទ​ជិតឆ្ងាយ​ទៅប្រគេនចង្ហាន់ដល់ព្រះសង្ឃច្រើន​

10 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ ​សង្កេត​ឃើញ​ថា ចាប់តាំងពី​អំឡុង​ថ្ងៃ​កាន់បិណ្ឌ​ រហូត​ដល់​វេន​ទី​១៤ មាន​ពុទ្ធបរិស័ទ​​​ជិត​​ឆ្ងាយ​​នាំ​គ្នា​ធ្វើ​ម្ហូប​ចង្ហាន់ ​មាន​បាយ​សម្លរ នំអន្សម ភេសជ្ជ​:ជា​ច្រើន​មុខ​ ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​តាម​វ​ត្តទី​អារាម​នីមួយ​ៗ…

ខេត្ត​ឧត្តរមានជ័យ ៖ ​សង្កេត​ឃើញ​ថា ចាប់តាំងពី​អំឡុង​ថ្ងៃ​កាន់បិណ្ឌ​ រហូត​ដល់​វេន​ទី​១៤ មាន​ពុទ្ធបរិស័ទ​​​ជិត​​ឆ្ងាយ​​នាំ​គ្នា​ធ្វើ​ម្ហូប​ចង្ហាន់ ​មាន​បាយ​សម្លរ នំអន្សម ភេសជ្ជ​:ជា​ច្រើន​មុខ​ ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​តាម​វ​ត្តទី​អារាម​នីមួយ​ៗ ដោយ​គោរព​ប្រតិបត្តិ​តាម​ប្រពៃណី​សាសនា
ព្រះពុទ្ធ ។

ជាក់ស្តែង​ ​កាលពី​ថ្ងៃ​ទី​២ និងទី៣ ខែតុលា ឆ្នាំ​២០២៤​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ​ប្រជា​ពុទ្ធបរិស័ទ​ជា​ច្រើន​នៅ​តែ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​រាជា​សំរោង និង​ទី​អារាម​ផ្សេង​ៗ​ទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ឧត្តរមានជ័យ​ ។

បើ​យោង​​​តាម​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​រាជ​សំរោង​មាន​សង្ឃដី​កា​​បញ្ជាក់​ថា វត្ត​ប្រាសាទ​រាជា​សំរោង​តាំងពី​បិណ្ឌ១ ​រហូត​ដល់​បិណ្ឌ​ទី​១៤​ គឺ​ពុំ​មាន​បាត់​ប្រជា​ពុទ្ធ​បរិស័ទ​ណា​​​ឡើយ ​គឺ​តែងតែ​មក​ពី​គ្រប់​ទិស​ទី​តាំងពី​ព្រឹក​រហូត​ដល់​ចង្ហាន់​ត្រង់​រៀងរាល់ថ្ងៃ​តែ​ម្តង ។ ចំណែក​ចង្ហាន់​មុខម្ហូប​នំចំណី សម្រាប់​ប្រគេន​ដល់​ព្រះសង្ឃ​ គឺ​បបូរ​ហូរហៀរ ​ហើយ​រយ​:​ពេល​២​ស​ប្តាហ៍​កន្លង​មកនេះ​។

ដោយឡែក​ នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ​ដែរ​ នៅ​តាម​ខ្នង​ផ្ទះ​នីមួយ​ៗ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​វេច​នំអន្សម​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ដូន​តាត​ៗ​គ្នា​រហូតមក​​ដល់​ពេល​បច្ចុប្បន្ន​នេះ គ្រាន់តែ​អ្នកខ្លះ វេច​នំអន្សម​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ច្រើន​ ឬ​តិច​ប៉ុណ្ណោះ​។

បើ​តាម​ប្រភព​ពី​លោកស្រី​ឈ្មោះ ចែ​ ហ៊ួ​រ ​ពួក​គេ​រស់នៅ​សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរ​មាន​ជ័យ​បាន​រៀបរាប់​បញ្ជាក់​ប្រាប់​ថា ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ រដូវ​បុណ្យ​ភ្ជុំ​ធំ​ក្រុម​គ្រួ​គ្រួសារ​គាត់​គឺ​បាន​រៀបចំ​ដូច​ជា​សាច់​ជ្រូក សណ្តែក ចេក ស្លឹកចេក ខ្សែចំណង ដើម្បី​យក​មក វេច​នំអន្សម តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង សម្រាប់​ទុក​ឲ្យ​កូនក្រុម​គ្រួសារ​ និង​យក​ទៅ​វត្ត​ផង​ដែរ​។

គួររំលឹកថា នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​ដែល​មាន​រយៈពេល​២​ ទៅ៣​នេះ​ គេ​តែងតែ​សង្កេត​ប្រជា​ពលរដ្ឋ​ក្រោយ​ពី​ប្រគេន​ចង្ហាន់ នំអន្សម​ទេយ្យទាន​រួច​មក នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ ក៏បាន​នាំ​គ្នា​ឈ្លាតឱកាស​ទៅ​លេង​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

សូម​ជម្រាប​ផង​ដែរ​ថា ចំពោះ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧត្តរ​មានជ័យ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ ​នៅ​តាម​វ​ត្ត​អារាម​នី​មួយ​ៗ ខណៈ​ពេល​ដែល​បងប្អូន​ប្រជា​ពុទ្ធ​បរិស័ទ ដែល​បាន​យក​ចង្ហាន់​ម្ហូបអាហារ ទ័យ​ទាន ស្លា​ដក់​ទៅ​ចូល​ក្នុង​វត្ត​អារាម ចំពោះ​សន្តិសុខ​សុវត្ថិភាព ​គឺ​ត្រូវ​បានរ​ដ្ឋ​បាល​ខេត្ត​យកចិត្តទុក​ដាក់​ឲ្យ​អាជ្ញា​ធរ ស្រុក​ក្រុង ឃុំ​សង្កាត់ សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ដែល​ពាក់ព័ន្ធ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ការពារ​សន្តិសុខ​សុវត្ថិភាព សាធារណ​:​ជូន​បងប្អូន​ប្រជា​ពលរ​ដ្ធ បាន​យ៉ាង​ល្អ​ទទួល​បាន​ភាព​ជោគជ័យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ