ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​កម្ទេច​ដ្រូន​រាប់​សិប​គ្រឿង​ដែល​បញ្ជូ​ន​ទៅ​វា.យ​ទី​ក្រុង​កៀ​វ

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​​នេះ ប្រទេស​រុស្ស៊ី​វាយ​ប្រហារ​ជា​ថ្មី​ទៀត​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​រដ្ឋធានី​កៀវ​របស់​ប្រទេស​អ៊ុយ​ក្រែន​។ ទោះ​ជា​យ៉ាង​ណា​ក្ដី យោធា​អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​អាច​បាញ់​ទម្លាក់​​យន្ត​ហោះ​ដ្រូន​ទាំង​នោះ​ស្ទើរ​តែ​ទាំង​អស់​​​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​។ ​ភាគី​ទាំង​ពីរ​ត​ទល់​គ្នា​នៅ​ក្នុង​ឆាក​ប្រយុទ្ធ​នោះ​​រយៈ​ពេល​៥​ម៉ោង​មុន​នឹង​បិទ​បញ្ចប់​ទៅ​វិញ​។​ សាក្សី​និយាយ​ថា​ពួកគេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​ជា​ច្រើន​លើក​ច្រើន​សា​នៅ​ទី​ក្រុង​​កៀវ។ នោះ​ជា​សំឡេង​​​មីស៊ីល​ចេញ​ពី​​ប្រព័ន្ធ​ការ​ពារដែន​អាកាស​របស់​អ៊ុយ​ក្រែន​ដែល​​បើក​ប្រតិ​បត្តិ​ការ​តាម​ប្រមាញ់​យន្ត​ហោះ​ដ្រូន​។ ពួក​គេ​និយាយ​ថា​គេ​ឃើញ​មាន​ការ​បាញ់​ទម្លាក់​វត្ថុ​នានាពី​លើ​​អាកាស​។ មន្ត្រី​យោធា​អ៊ុយ​ក្រែន​ប្រចាំ​ទី​ក្រុង​កៀវ​ថ្លែង​ថា​យន្ត​ហោះ​ដ្រូន​ទាំង​នោះ​បើ​មិន​ត្រូវ​អ៊ុយ​ក្រែន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទេ…

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​​នេះ ប្រទេស​រុស្ស៊ី​វាយ​ប្រហារ​ជា​ថ្មី​ទៀត​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​រដ្ឋធានី​កៀវ​របស់​ប្រទេស​អ៊ុយ​ក្រែន​។ ទោះ​ជា​យ៉ាង​ណា​ក្ដី យោធា​អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​អាច​បាញ់​ទម្លាក់​​យន្ត​ហោះ​ដ្រូន​ទាំង​នោះ​ស្ទើរ​តែ​ទាំង​អស់​​​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​។ ​ភាគី​ទាំង​ពីរ​ត​ទល់​គ្នា​នៅ​ក្នុង​ឆាក​ប្រយុទ្ធ​នោះ​​រយៈ​ពេល​៥​ម៉ោង​មុន​នឹង​បិទ​បញ្ចប់​ទៅ​វិញ​។​

សាក្សី​និយាយ​ថា​ពួកគេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​ជា​ច្រើន​លើក​ច្រើន​សា​នៅ​ទី​ក្រុង​​កៀវ។ នោះ​ជា​សំឡេង​​​មីស៊ីល​ចេញ​ពី​​ប្រព័ន្ធ​ការ​ពារដែន​អាកាស​របស់​អ៊ុយ​ក្រែន​ដែល​​បើក​ប្រតិ​បត្តិ​ការ​តាម​ប្រមាញ់​យន្ត​ហោះ​ដ្រូន​។ ពួក​គេ​និយាយ​ថា​គេ​ឃើញ​មាន​ការ​បាញ់​ទម្លាក់​វត្ថុ​នានាពី​លើ​​អាកាស​។ មន្ត្រី​យោធា​អ៊ុយ​ក្រែន​ប្រចាំ​ទី​ក្រុង​កៀវ​ថ្លែង​ថា​យន្ត​ហោះ​ដ្រូន​ទាំង​នោះ​បើ​មិន​ត្រូវ​អ៊ុយ​ក្រែន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទេ ​ក៏​ត្រូវ​ធ្លាក់​ដោយ​ប្រព័ន្ធ​អគ្គិសនី​របស់​អ៊ុយ​ក្រែន​ផង​ដែរ​។

តាម​ព័ត៌​មាន​ដែល​គេ​ទទួល​បាន​, ការ​ប៉ះ​ទង្គិច​គ្នា​​នោះ​មិន​បាន​ធ្វើ​​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ឬ​អាយុ​ជីវិត​របស់​មនុស្ស​ទេ​។ អភិបាល​​​ក្រុង​កៀវ លោក​វីថាលី ឃ្លីត​ឆ្កូ (Vitali Klitschko) ថ្លែង​​ថា​បំណែក​យន្ត​ហោះ​ដ្រូន​ដែល​បន្សល់​ទុក​ពី​ការ​បាញ់​ទម្លាក់​នោះ​បាន​ធ្លាក់​ទៅ​​លើ​ផ្ទះ​របស់​ប្រជា​ជន​។ ឥឡូវ​នេះ ទី​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​កំពុង​តែ​ធ្វើ​កិច្ច​ការ​នេះ​យ៉ាង​ដុត​ដៃ​ដុត​ជើង​។

កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា​នៅ​ក្នុង​ចំណោម​យន្ត​ហោះ​ដ្រូន​សរុប​ដែល​រុស្ស៊ី​បញ្ជូន​មក​៧៣​គ្រឿង​ អ៊ុយ​ក្រែន​អាច​បាញ់​ទម្លាក់​បាន​៦៧​គ្រឿង​។ ក្រៅ​ពី​នេះ អ៊ុយ​ក្រែន​ក៏​អាច​បាញ់​ទម្លាក់​​​មីស៊ីល​របស់​រុស្ស៊ី​បាន​មួយ​គ្រាប់​ផង​ដែរ​នៅ​ក្នុង​ចំណោម​បី​គ្រាប់​។ អាជ្ញាធរ​អះ​អាង​ថា​គ្មាន​ការ​ខូច​ខាត​ជា​ដុំ​កំភួន​​​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រជា​ជន​នៅ​តំបន់​ខ្សែ​ក្រវាត់​ទី​ក្រុង​កៀវ​​ទេ​។​ គ្រាន់​តែ​​មាន​អគ្គិ​ភ័យ​កើត​ឡើង​នៅ​ក្នុង​ទី​តាំង​៥​កន្លែង​ ហើយ​​គ្មាន​មនុស្ស​របួស​ ឬ​ស្លាប់​​សូម្បី​តែ​ម្នាក់​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ