ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស្ទូច​បែ.ក​ទុ​យោ​ប្រេង​ហូរ​ពេញ​ផ្លូវ ​​ម៉ូតូ​ច្រើន​​គ្រឿង​រអិល​បណ្ដាល​ឱ្យ​រង​របួស​ជា​បន្តបន្ទាប់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ស្ទូច​ធុន​ធំ​១​គ្រឿង ខណៈ​ពេល​កំពុង​ឈប់​រង់​ចាំង​ភ្លើងស្តុប​ព​ណ៌​ក្រហម ស្រាប់តែ​បែក​ទុយោ​ប្រេង ធ្វើ​ឲ្យ​ហូរ​ប្រេងម៉ាស៊ូត​ជា​ច្រើន​លី​ត្រ​ទៅ​លើ​ផ្លូវ បន្ទាប់​មក ​រថយន្ត​នេះ​បាន​បើក​ចេញពី​កន្លែងកើត​ហេតុ​បាត់ ដោយ​អ្នកបើកបរ​ពុំ​បាន​ជូត​ឬ​លាង​សម្អាត​នោះ​ឡើយ ។…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ស្ទូច​ធុន​ធំ​១​គ្រឿង ខណៈ​ពេល​កំពុង​ឈប់​រង់​ចាំង​ភ្លើងស្តុប​ព​ណ៌​ក្រហម ស្រាប់តែ​បែក​ទុយោ​ប្រេង ធ្វើ​ឲ្យ​ហូរ​ប្រេងម៉ាស៊ូត​ជា​ច្រើន​លី​ត្រ​ទៅ​លើ​ផ្លូវ បន្ទាប់​មក ​រថយន្ត​នេះ​បាន​បើក​ចេញពី​កន្លែងកើត​ហេតុ​បាត់ ដោយ​អ្នកបើកបរ​ពុំ​បាន​ជូត​ឬ​លាង​សម្អាត​នោះ​ឡើយ ។ បញ្ហា​នេះ ​បាន​បណ្តាល​ឲ្យ​ម៉ូតូ​ជា​ច្រើន​គ្រឿង ដែល​បើកបរ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ​នោះ រអិល​ដួល​ជា​បន្តបន្ទាប់ និង​មាន​មនុស្ស​រង​របួសធ្ងន់​និង​ស្រាល​ច្រើន​នាក់​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ខាងក្រោម​ផ្លូវ​ស្ពាន​អាកាស​មហាវិថី​ស៊ៅ​ជី​ន​ពីង ហៅផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ កែង​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ស្ទូច​ធុន​ធំ​១​គ្រឿង​បើកបរ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សុ​ី​ជី​ន​ពីង (​ផ្លូវ​វាត់​ក្រុង​ទី​៣) ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ប៉ុន្តែ​បើក​តាម​ផ្លូវ​ក្រោម​ស្ពាន ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​នេះ​បាន​ឈប់​រង​ចាំ​ស្តុ​ប​ក្រហម ខណៈនោះ​ស្រាប់តែ​បែក​ទុយោ​ប្រេង និង​បាន​ហូរ​ប្រេងម៉ាស៊ូត​ជា​ច្រើន​លី​ត្រមក​លើ​ផ្លូវ ។ ភ្លាម​ៗ​នោះ​ប្រហែលជា​អ្នកបើកបរ​រថយន្ត​ពុំ​បានដឹង​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​អត់​ព្រម​ឈប់​ដើម្បី​ជូត ឬ លាង​សម្អាត​សិន​នោះ​ទេ នៅ​ពេល​ភ្លើងស្តុប​លោត​ព​ណ៍​ខៀវ ក៏​បាន​បើក​បន្តដំណើរ​ទៅ​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយមក​ស្រាប់តែ​មាន​ម៉ូតូ​ច្រើន​គ្រឿង​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះបាន​រអិល​ដួល​ជា​បន្តបន្ទាប់ ហើយ​អ្នកបើកបរ​ម៉ូតូ ក៏​បាន​រង​របួសធ្ងន់​និង​ស្រាល​ច្រើន​នាក់​ទៀត​ផង ។ ខណៈ​ពេល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​កម្លាំង​ប្រជា​ការពារ​ភូមិ​និង​កម្លាំង​សណ្តាប់ធ្នាប់​ផ្សារ​ជម្ពូ​វ័ន បាន​យក​បា​រ៉ា​ស់​ទៅ​ដាក់​ការពារ​ឲ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ត្រង់​កន្លែង​នោះ ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់ ។ បន្ទាប់​មក​ក៏​បាន​ទំនាក់ទំនង​ទៅ​កាន់រ​យន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​លាង​សម្អាត​កុំ​ឲ្យ​មាន​ម៉ូតូ​រអិល​ដួល​បង្ក​គ្រោះថ្នាក់​បន្ត​ទៀត ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ