ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្ត​ព្រះ​សីហ​នុ កោះហៅ​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់ មក​អប់រំ ក្រោយ​ពី​ស្ទូច​រថយន្ត​(​ខូច​) ដើម្បីយក​ទៅ​រក្សា​ទុក

20 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ពាក់ព័ន្ធ​ករណី​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់ បាន​ស្ទូច​រថយន្ត​(​ខូច​) ដែល​ចត​ហួស​ចូល​ទ្រូងផ្លូវ…

ខេត្ត​ព្រះ​សីហ​នុ ៖ វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ពាក់ព័ន្ធ​ករណី​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់ បាន​ស្ទូច​រថយន្ត​(​ខូច​) ដែល​ចត​ហួស​ចូល​ទ្រូងផ្លូវ នៅ​ក្រុងព្រះសីហនុ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បញ្ជា​ទៅ​លោកស្នងការ​រង ផែន​ការងារ​នគរបាល​សណ្ដាប់ធ្នាប់ កោះហៅ​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​ទាំងនោះ ដើម្បី​មក​ធ្វើការ​ណែនាំ​អប់រំ ។

យោង​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​០៨ និង​៤៨​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ បាន​ចេញ​ល្បាត​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ក៏​ប្រទះ​ឃើញ​រថយន្ត ១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-6969 ចត​នៅ​លើ​ផ្លូវ​ឯករាជ្យ ហួស​គំនូស​ចូល​មក​ទ្រូងផ្លូវ នៅ​ទីតាំង​មុខ​សាលារៀន​កម្មករ ស្ថិត​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​ក៏​បាន​ស្វែងរក​ម្ចាស់​តែ​ពុំ​ឃើញ (​រថយន្ត​នេះ​ចត​ទុក​ចោល​តាំងពី​ម៉ោង​២​ទៀប​ភ្លឺ ដោយ​គ្មាន​ដាក់​សញ្ញា​សម្គាល់ថា រថយន្ត​ខូច​) សមត្ថកិច្ច​ក៏​បាន​ហៅ​ឡានស្ទូច មក​ស្ទូច​ដើម្បី​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន ពេល​កំពុង​ស្ទូច​នោះ ម្ចាស់​រថយន្ត​ខាងលើ​ក៏​មក​ដល់ ព្រមទាំង​ធ្វើការ​ថត​វី​ដេ​អូ​ភ្លាម​ៗ និង​បាន​ប្រាប់​ឲ្យ​សមត្ថកិច្ច​ដាក់​រថយន្ត​ចុះ​វិញ ព្រោះ​ឡាន​គាត់​ខូច ។ ពេល​នោះ សមត្ថកិច្ច ក៏​បាន​ប្រាប់​ឲ្យ​ម្ចាស់​រថយន្ត​ទៅ​យក​នៅ​ទីតាំង​ដាក់​ឡាន តែ​គាត់​មិន​ព្រម នៅ​តែ​ធ្វើការ​ថត​វី​ដេ​អូរ​បង្ហោះ​តែ​ម្តង ។

សមត្ថកិច្ច​បាន​យក​រថយន្ត​ខាងលើ ទៅ​ដាក់ចុះ​នៅ​ក្រោយ​សាលារៀន​កម្មករ និង​ប្រគល់​ទៅ​ម្ចាស់​រថយន្ត​វិញ ដោយ​មិន​មាន​ផាកពិន័យ អ្វី​ឡើយ ហើយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​បាន​បង្ហោះ​វី​ដេ​អូ ក៏​បាន​លុប​វី​ដេ​អូ​ចេញ​ផង​ដែរ ។

បន្ទាប់​មក ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​បញ្ជា​ទៅ​លោកស្នងការ​រង ផែន​ការងារ​នគរបាល​សណ្ដាប់ធ្នាប់ កោះហៅ​មន្ត្រី​ខាងលើ ដើម្បី​មក​ធ្វើការ​ណែនាំ​អប់រំ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ